• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់​ជម្រៅ​វប្បធម៌​ជនជាតិ​វៀត​ណាម​

ខាងក្រោយស្រទាប់ពណ៌សម្បុរពេលវេលា នៅលើវត្ថុបុរាណជាកម្លាំងរស់ខ្លាំងពូកែ នៃ​តម្លៃ​មនុស្ស​សាស្រ្ត ​និង​ជម្រៅវប្បធម៌ប្រវត្តិសាស្រ្ត នៃជន​ជាតិវៀតណាម។ លោក Mark Rapoport ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ប្រមូល​ផ្តុំ​វត្ថុ​បុរាណ​ផ្នែក​ខាង​វប្បធម៌​នៃជន​ជាតិ​នានា​នៅ​ប្រទេស​វៀត​ណាម ល្បី​ឈ្មោះបំផុតសព្វថ្ងៃ នៅក្រុងហា​ណូយ​បាន​វាយ​តម្លៃ​ដូច​នេះ​។ ដោយ​អំណាច​ប្រមូល​ផ្តុំរ​បស់​លោក វត្ថុបុរាណ​ពិសេសនៃ៥៤ជនជាតិនៅវៀតណាម បាននិងកំពុង​ឧទ្ទេសនាម ហើយ​តាំង​បង្ហាញ​នៅសារមន្ទីរ​ធំៗ របស់អាមេរិក និង ប្រទេស​នានាលើ​ពិភពលោក។

  នៅ​ឆ្នាំ​១៩៦៩ លោក Mark បាន​អញ្ជើញ​មកកាន់​​ប្រទេស​វៀតណាម​ ធ្វើជា​អ្នក​ស្មគ្រ​ចិត្ត​។ កាល​នោះ​​លោក​ជា​វេជ្ជបណ្ឌិតម្នាក់​​ ទន្ទឹមនោះ​លោក​ក៏ជា​​អ្នក​​ឃើញ​ផ្ទាល់​​នូវ​សង្រ្គាម​កាច​សាហាវ ​​របស់​អាមេរិក​នៅ​វៀតណាម​។ នៅ​រយៈ​កាល​នោះ លោក Markជាវេជ្ជបណ្ឌិ​ត​ម្នាក់​ក្នុង​ចំណោម​វេជ្ជបណ្ឌិត​​ស្មគ្រ​ចិត្ត​​ចំនួន​តិច​ ដែល​​ចូល​​រួម​ព្យាបាល​ជំងឺ​ជូន​ជនជាតិ​ភាគតិច​​របស់​វៀតណាម​នៅ​ភូមិភាគ​កណ្តាល​។ ចាប់ពីពេល​នោះ លោក​វេជ្ជបណ្ឌិត​​បាន​ភ្ជាប់​និស្ស័យ​នឹង​វប្បធម៌​​ប្រពៃណី​នៃ​ជនជាតិនានា​នៅ​​វៀតណាម​ ហើយ​ចាប់​ផ្តើម​​ស្រាវ​ជ្រាវ​ កត់​ត្រា​ក៏ដូចជា​ប្រមូល​ផ្តុំ​វត្ថុបុរាណ​​ផ្នែក​ខាង​​វប្បធម៌​នៃ​បណ្តា​ជនជាតិ​​។​

“ខាង​ក្រោយ​ស្រទាប់​​ពណ៌ពេលវេលា​ នៅលើ​​វត្ថុបុរាណ​ជា​កម្លាំង​រស់​លូត​លាស់​ខ្លាំងពូកែ​​ នៃតម្លៃ​មនុស្ស​សាស្រ្ត​ និង​ ជម្រៅ​វប្បធម៌​ប្រវត្តិសាស្ត្រ​ នៃជនជាតិនានា​នៅ​​វៀតណាម​” លោក Mark ​សំណេះសំណាល​ដូច​នេះ​។​ 



 លោក​ Mark Rapoportជាជនជាតិ​អាមេរិក លើក​ដំបូង​អញ្ជើញ​មក​កាន់​ប្រទេស​វៀត​ណាម​នា​ឆ្នាំ១៩៦៧។​
វិល​ត្រឡប់​មក​លើកទី​ពីរ​នៅ​ឆ្នាំ​២០០១ លោក​និង​គ្រួសារ​ប្តេជ្ញា​ចិត្ត​ផ្សារភ្ជាប់​​យូរអង្វែង​នៅ​​ប្រទេស​វៀតណាម​។​


 សព្វថ្ងៃ​ នៅ​បន្ទប់​តាំង​ របស់​​លោក Mark Rapoport មាន​វត្ថុបុរាណ​ជាង​១០០០​​គ្រឿង​ របស់​ជនជាតិ​ភាគ​តិច​ នៅ​ភាគ​ខាង​ជើងវៀតណាម​​ និង​ ប្រដាប់​​ប្រើ​ប្រាស់​​រាប់​រយ​គ្រឿង​របស់​ជនជាតិនានា​ ​នៅ​តំបន់​តី​ង្វៀន (Tay Nguyen)​។​


 ជ្រុង​មួយ​នៃ​បន្ទប់តាំង​វត្ថុបុរាណ​របស់​លោក Mark Rapoport ​ នៅ​​លេខ​៣៣ ផ្លូវ​ហាង​ប៊ូន​ (Hang Bun) ក្រុង​ហាណូយ​។​


កាផាផ្តៅ​របស់​ជនជាតិ​​អេដេ ជាប្រដាប់​​ប្រដា​មួយ​ក្នុង​ចំណោម​ប្រដាប់​​ប្រើប្រាស់​ ​ដែល​លោក​ចូល​ចិត្តបំផុត​ ក្នុង​កម្រង​ប្រមូល​ផ្តុំ​របស់​ខ្លួន​។


 ជ្រុង​មួយ​នៃ​បន្ទប់​តាំង​នូវ​កម្រង​​​ប្រដាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​តំបន់​ភ្នំ​នៅ​ភាគ​ខាង​ជើង​វៀតណាម​ របស់​លោក​ Mark Rapoport។​



 ជាមួយ​លោក​ Mark វត្ថុបុរាណ​នីមួយ​ៗ​សុទ្ធតែ​​មាន​បង្កប់​រឿង​រ៉ាវ​ចំណាន​ និង ជម្រៅ​វប្បធម៌​នៃ​ជនជាតិ​នីមួយ​ៗ​។
.

​លោក Mark ​និទាន​ នៅ​ឆ្នាំ​២០០១ គ្រួសារ​លោក​​ចង់​ផ្លាស់​ប្តូរ​បរិស្ថាន​រស់​នៅ​ ហើយ​ក៏​បាន​បោះឆ្នោត​​ជម្រើ​សយក​ប្រទេស ដែល​ជា​ទីកន្លែងទៅ​​នៅ​​ថ្មី​។ ចៃដន្យ​ សមាជិក​ក្នុង​គ្រួសារ​សុទ្ធតែ​​យល់ព្រម​ជ្រើស​​យកក្រុង​​ហាណូយ​ វៀតណាម​​។ ប្រពន្ធ​ខ្ញុំ​ និង​ កូនៗ សុទ្ធតែ​ចូល​ចិត្ត​ទីក្រុង​នេះ ពីព្រោះ​មនុស្ស​នៅទី​នេះ​​សិទ្ធិស្នាល​  រីករាយ​ និង​ មនុស្ស​ធម៌​។​
 

 ឆ្នាំ​២០០២ នៅ​សារមន្ទីរ​នរវង្សវិទ្យា​ ​បាន​ឧទ្ទេសនាម​តាំងពិព័រ​ណ៍​មួយ​មាន​​ប្រដាប់​ប្រដា​ចំនួន​២៣០គ្រឿង​​ ដែល​លោក​ Mark ជា​​អ្នក​ប្រមូល​ផ្តុំ​ ក្នុ​ង​នោះមាន​វត្ថុបុរាណ​​ជាច្រើន ​ចំណុះ​ក្រុម​ស្នាក់​នៅ​​តំបន់​ភ្នំ​នៃ​​ភូមិភាគ​ខាងជើង​​វៀត​ណាម​​ និង​​តំបន់​តីង្វៀន​ (Tay Nguyen)។​
លោក​ Mark ​បាន​ផ្តល់​វត្ថុបុរាណ​២០០​គ្រឿង​ជូន​ទៅ​សារមន្ទីរនរវង្សវិទ្យា​​ និង​​រៀប​ចំ​តាំងពិព័រណ៍​នៅ​ “​សិល្បៈ​ Shamanរបស់​វៀតណាម​”​ នៅ​អាមេរិក​ ជប៉ុន និង​ នៅ​ប្រទេស​នានា​។

 ក្នុង​ទ្រព្យ​សម្បត្តិ​​របស់​លោក​ Mark ​មាន​វត្ថុបុរាណ​ជាង​​១០០០​គ្រឿង​ជា​របស់​​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ភ្នំ​​ភូមិ​ភាគ​ខាង​ជើង​វៀត​ណាម​ និង​ ​ប្រដាប់​ប្រើប្រាស់​​រាប់​រយ​គ្រឿង ជា​​របស់​ជនជាតិ​នានា​​នៅ​តំបន់​តី​ង្វៀន​(Tay Nguyen)​។  ភូមិ​​គ្រឹះ​របស់​លោក​ មាន​វត្ថុបុរាណ​ច្រើន​ជាង​គ្រឿង​ប្រើប្រាស់​ប្រចាំថ្ងៃ​​។ លោក​បាន​សហការ​​នឹង​​ជនជាតិ​វៀតណាម​ បើក​បន្ទប់តាំង​វត្ថុបុរាណ​​មាន​ឈ្មោះ​ ៥៤ traditions នៅ​អាសយដ្ឋាន​លេខ​៣៣ ផ្លូវ​ហាង​ប៊ូន (Hang Bun) ក្រុង​ហាណូយ​។​

 បន្ទប់តាំង​ពិព័រណ៍​នេះ ជាអាសយដ្ឋាន​តែ​មួយ​គត់​នៅ​វៀតណាម​ ផ្តោត​ទៅលើ​វត្ថុបុរាណ​ ប្រដាប់​ច្នៃ និង សិល្បៈ​របស់​ក្រុម​ជនជាតិ​ភាគតិច​ទាំង​៥៣។ នោះ​ជា​​​ប្រដាប់ប្រើប្រាស់​​ធ្វើ​ដោយ​ហត្ថកម្មរបស់​​ជនជាតិ​​ បាន​ឆ្លង​កាត់​សម័យកាល​រុង​រឿង​ដិន​ដាប់​​នៃ​ប្រវត្តិសាស្រ្ត​ វា​នៅតែ​រក្សាបានភាព​ពិសេស​អស្ចារ្យ​​។​ តាម​​ព័ត៌មាន​ ឯកសារ​ប្រមូល​បាន​ លោក​បាន​ធ្វើ​​ជា​ផ្លាក​ព័ត៌មាន​ដាក់​ខាង​ក្រោយ​​រាល់​វត្ថុបុរាណ​ ទុកសម្រាប់​​អ្នក​ទស្សនា​អាច​យល់​អំពី​ប្រភព​​ រឿង​រ៉ាវ​នៃ​វត្ថុបុរាណ​ក្នុង​​ជីវភាព​រស់​នៅ​សហគមន៍​។​​

បន្ទប់​តាំងឈ្មោះ​ ៥៤​traditions​ បាន​បែង​ចែក​ជាក្រុម​ដូចជា​៖ វត្ថុបុរាណ​តំបន់តីង្វៀន​ (Tay Nguyen) វាយនភណ្ឌ​​កុលសម្ពន្ធ ប្រពៃណី Shaman អាយ៉ង​​ទឹក​ បន្ទប់​វត្ថុបុរាណ​សម្រាប់បូជា​ចារ្យ​​សែន​ព្រេន​ជាដើម​។ លោក​ Markបាន​ខិតខំ​​ប្រមូល​ផ្តុំ​ប្រដាប់​ប្រដា​​​​របស់​បូជា​ចារ្យ​ ​​នៅ​តំបន់​ភ្នំ​ភូមិភាគ​ខាង​ជើង​​វៀត​ណាម​ ដោយ​មាន​គ្រឿង​ប្រដាប់​​ជា​ង​២០០​ប្រភេទ​ រួម​មាន​ខោ​អាវ​ ឧបករណ៍​​សម្រាប់​​ពិធី​សែន ថ្វាយ​បូ​ជា​​ជាដើម​។​ពេល​​ទស្សនា​​កម្រង​ប្រមូល​ផ្តុំ​នេះ ភ្ញៀវទេសចរ​យល់​ដឹង​ជាង​អំពី​ជំនឿ​នៃ​ជនជាតិ​ទាំងឡាយ​ដូចជា​ ជនជាតិ​​យ៉ាវ​ (Dao) ណុង​ (Nung) ម៉ុង​ (Mong) ជាមួយ​នឹង​ខ្លឹម​សារ​លម្អិត​ពិសេស​ទៀត​។​


បង្អួត​ជាមួយ​នឹង​យើង​ខ្ញុំ​ នូវ​សម្លៀកបំពាក់​របស់​បូជាចារ្យ​ បាន​​រសាត់​ពណ៌​តាម​​ពេលវេលា​ លោក​ Markវាយ​តម្លៃ ពិធី​សែន​​ថ្វាយ​បាន​ចេះបន្តគ្នា​រាប់​រយ​​ជំនាន់​ ជា​ចំណែក​​លក្ខណៈពិសេស​នៃ​​ជនជាតិនី​មួយៗ​​ មិនដែល​សាប​រលាប​ ឬ​លាយ​ចម្រុះ​​ចំពោះ​ការ​ផ្លាស់​ប្តូរនៃ​​ប្រវត្តិសាស្រ្ត​​។ “ វត្ថុបុរាណ​នីមួយ​ៗ​សុទ្ធតែ​​មា​នរឿង​រ៉ាវ​​​ដោយ​ឡែក​របស់​វា​ ហើយ​​មានកត្តា​អប់រំ​ខាង​ក្នុង​ កាន់តែ​ស្វែង​យល់​ កាន់តែ​រក​ឃើញ​ កាន់តែ​មាន​ខ្លឹមសារ​ល្អ” អ្នក​ប្រមូល​ផ្តុំ​​ចែក​រំលែកដូចនេះ​​។​
 


 ជ្រុង​មួយនៃ​ការតាំង​បង្ហាញ​កម្រង​ប្រមូល​ផ្តុំ​នាគ​វៀតណាម​ របស់​លោក​ Mark។​


ឧបករណ៍​ក្នុង​ការ​សម្តែង​អាយ៉ង​ទឹក​ បាន​តាំងបង្ហាញ​នៅ​ជាន់ទីពីរ។


 របាំង​មុខ​ធ្វើ​អំពី​ឈើ​ របស់មនុស្ស​តំបន់​តី​ង្វៀន (Tay Nguyen) នៅ​បន្ទប់តាំង​បង្ហាញ​របស់លោក​ Mark។​


 ឧបករណ៍​សម្តែង​អាយ៉ង​ទឹក​បានតាំង​នៅ​ជាន់ទីពីរ។​


 ប្រដាប់​សែនព្រេន​របស់​ជនជាតិ​វៀតណាម ក្នុង​កម្រង​ប្រមូល​ផ្តុំ​របស់​លោក​ Mark​។


 លោក​ Mark ជ្រើស​របៀប​តាំង​បង្ហាញ​ ឧទ្ទេសនាម​វត្ថុបុរាណ​តាម​វិធី​ជំនាញ​ ខាង​ក្រោយ​នៃ​គ្រឿង​ប្រដាប់​នីមួយៗ សុទ្ធតែ​មានផ្សារភ្ជាប់​នូវ​ពាក្យ​ឧទ្ទេសនាម​ខ្លី​មួយ​។​

 

 លោក​ Mark តែង​រៀប​ចំជាប្រចាំ​នូវ​​ម៉ោង​បរិយាយ​រួមប្រាស្រ័យ​នឹង​ក្រុម​បរទេស​ដែល​កំពុង​រស់នៅ​ក្នុង​វៀត​ណាម​​ ក្រុមប្រធានបទ​វប្បធម៌​​ជនជាតិ​ភាគតិច​។ ភ្ញៀវទេសចរ​ណា​ ក៏​ចូល​ចិត្ត​ទេសចរ​ណ៍​តាម​ភូមិស្រុក​ នឹង​បាន​​លោក​ និង​ សហការី​ពីគ្រោះ​ផ្តល់​ព័ត៌មាន​លម្អិត​ ជួយ​ពួគ​គាត់​ទៅ​ដល់ទីកន្លែង​ស្វែង​យល់ សម្រាប់​ខ្លួន​ឯង​។​

ឆ្នាំ​២០១៨ លោក​ Mark រួមនឹង​​ Robert, Alison, Jane Hughes និពន្ធ​បោះ​ពុម្ព​ចេញ​សៀវ​ភៅ​មួយ​ក្បាល​មានឈ្មោះ “១០១ហេតុផល​ គប្បី​រស់​នៅ​ក្រុង​ហាណូយ​” ចែក​ចាយ​ឥតគិត​ថ្លៃ​ជូន​ភ្ញៀវ​អន្តរជាតិ​​។ លោក​ក៏ធ្លាប់​ធ្វើ​ជា​អ្នក​រៀប​រៀង​ជូន​ស្នាដៃ​​បង្អួច​មួយ​សម្លឹង​មើល​ចេញទៅ​ពិភពលោក​​របស់​វៀតណាម​៕​

 លោក​ Markបាន​រួម​វិភាគទាន​ ហើយ​​តាំង​បង្ហាញនូវ​​វត្ថុបុរាណ​រាប់​រយ​គ្រឿង​របស់​ជនជាតិ​ភាគតិច​នៅវៀតណាម នៅ​សារមន្ទីរ​សិល្បៈដូចជា​ សារមន្ទីរ Metropolitan នៅក្រុង ​NewYork ​សារមន្ទីរ​ Brooklyn, Minger នៅ California ​ផ្តល់​​​នូវ​វត្ថុបុរាណ​ជូន​កម្រង​ប្រមូល​ផ្តុំ​នៅ​មហាវិទ្យាល័យ​ Harvard, Boston, Yale និង Brown ក៏ដូចជាឧទ្ទេសនាម​នៅ​មជ្ឈមណ្ឌល​សិល្បៈ​សម្តែង New Jersey​ (អាមេរិក)។
 

 

 អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ វៀតគឿង​​
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top