• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

របរស្រោបមាសគេវគី (Kieu Ky)

ឃុំ​គេវ​គី (Kieu Ky) ស្រុក​យ៉ា​ឡឹម​​​ (Gia Lam) ក្រុង​ហាណូយ​​ល្បី​ឈ្មោះ​តាំងពីរ​យូរ​ ជាមួយនឹងមុខ​​​របរ​ស្រោប​ប្រពៃណី​ពិសេស​​បំផុត​​នៅវៀត​ណាម​ មាន​ប្រវត្តិ​ជាង​​៤០០​ឆ្នាំ​។ ឆ្លងកាត់​​​ភាព​​អ៊ួរ​អាប់​​រុង​រឿង​​ ប្រជាជន​ឃុំ​គេវ​​គី (Kieu Ky) នៅតែ​រក្សា​បាន​មុខ​​របរ​ស្នងត្រកូល​​ គ្រប់ទីកន្លែង​លាន់ឮ​សំឡេង​​ដំ​​​​មិន​ឈប់​​ឈរ​។​

ដំណាល​ មុខ​របរ​នេះ​មាន​តាំងពី​សតវត្ស​​ទី​១៧ បង្កើត​​ដោយ​លោក​ ង្វៀន ​ក្វីទ្រី​ (Nguyen Quy Tri) (អ្នកភូមិ​គេវគី - Kieu Ky) បាន​ផ្តើម​គំនិត​​​ចេញ​ និង បង្រៀន​ជូនអ្នក​ភូមិ​។ ដើម្បី​រំលឹក​ដល់​គុណ​បំណាច​របស់​លោក ដែលបាន​បង្ហាត់បង្រៀនមុខ​​​របរ​ជូន​ខ្លួន​ អ្នក​ភូមិ​គេវ​គី (Kieu Ky) បាន​គោរព​លោក​ជា​គ្រូដើម​ ហើយ​សាង​ទីសក្ការបូជា​ថ្វាយ​។​

ដើរតាម​​ការ​ណែនាំ​នៃ​អ្នកភូមិ​ យើងខ្ញុំ​មាន​វត្តមាន​នៅ​ផ្ទះគ្រួសារ​សិប្បករ ឡេ ​វ៉ាន់​វង់ (Le Van Vong) ​មាន​៩ជំនាន់​ប្រកប​មុខរបរ​ស្រោប​មាស​ ប្រាក់ ដើម្បី​ស្វែង​យល់​អំពី​មុខរបរ​នេះ​។ ឆ្នាំនេះ សិប្បករ​ ឡេ​ វ៉ាន់​វង់ (Le Van Vong) ​មាន​អាយុ​ជាង​​៦០​ឆ្នាំ​ តែ​នៅ​មាន​កម្លាំង​ទឹក​ចិត្ត​រក្សា​ និង អភិវឌ្ឍន៍មុខ​​របរ​ប្រពៃណី​​ស្រោប​មាសនេះ​។​



សិប្បកម្មធ្វើក្រដាស​ស្រោបមាស​​ របស់​លោកសិប្បករ​ ឡេ ​វ៉ាន់​វង់ (Le Van Vong) នៅ​ឃុំ​គេវ​គី (Kieu Ky) ស្រុក​យ៉ា​ឡឹម​ (Gia Lam) ក្រុង​ហាណូយ​។​


ក្រុម​គ្រួសារ​ជាច្រើន​ទាំង​ក្មេង​ទាំង​ចាស់ ​សុទ្ធ​តែ​ព្រួត​ដៃ​គ្នា​ផលិត​។


 ដំណាក់កាល​ចម្រុះ​សន្លឹក​មាស​ ជាមួយ​នឹង​សន្លឹកក្រដាស​ ត្រូវ​ប្រុង​ប្រយត្ន​ ​កុំឱ្យ​មាស​ដាច់ប្រឡាក់​​ជាប់​នឹង​ដៃ​។​


 គំនរ​ស្លឹក​មាស​​ជា​ផលិតផល បន្ទាប់ពី​ឆ្លងកាត់​​ដំណាក់កាលរៀប​​ភ្ជាប់​គ្នា​។


 យោង​ទៅ​តាម​សារធាតុ​នៃ​​ផលិតផល​ អ្នក​ជាង​ភូមិ​គេវគី (Kieu Ky) នឹង​រក​ប្រភេទ​ជ័រ​ដូច​ម្តេច​សមស្រប​​ ដើម្បី​បង្កើត​ភាព​ស្អិត​។


 ដំណាក់កាល​​​​ស្រោបមាស​​​លើ​ផលិត​ផល​។​


 ផលិតផល​​បន្ទាប់ពី​ស្រោប​មាស​ ត្រូវ​រង​ចាំ​ប៉ុន្មាន​នាទី​ ទុក​ឱ្យ​កម្រិត​ស្អិត ​រវាង​មាស​ និង​ ផលិតផល​។​

 

 បន្ទះ​​​មាស​ ប្រាក់ បាន​ដំ​ស្តើង​ៗ ​មាន​កម្រាស់​១​សង់ទីម៉ែត្រ​ បាន​កាត់​ជា​រូប​ការ៉េ​តូច​១​សង់ទីម៉ែត្រ​ រូច​ដាក់​ទៅលើ​ក្រដាស​​ស្នូល​ (ក្រដាសទ្រាប់)​​។ នេះជា​ប្រភេទ​ក្រដាស​យ៉ (do) ​យកទៅ​លាប​ជ័រ​ច្នៃ​ឯកឯង​ លាយ​ជាមួយ​ជ័រ​ស្បែក​ក្របី បង្កើតបាន​​ភាព​មាំមួន​។ បន្ទាប់ពីនោះ រៀប​ជា​ដុំ​មាន​​៤៩​សន្លឹក​ ហើយ​យកទៅ​ដំ​។ មុនពេល​ដំ​ ដុំ​៤៩​ស្លឹក​បាន​ក្រប​ដោយ​​សំពត់​​ជៀសវាង​ធ្វើ​ដាច់​​ក្រដាស​ទ្រាប់។

បន្ទាប់ពី​ដំ បន្ទះ​មាស​នឹង​បាន​យកទៅ​កាត់​​ជា​ចម្រៀក​​តូច ជា១៦​ ចម្រៀកស្មើ​គ្នា​​​​។ យក​ចម្រៀក​​មាស​ដាក់ទៅ​លើ​ក្រដាសស្នូល រួច​រៀប​ជាដុំ​ ហើយ​ដំ​ជាបន្ត​។ នេះជា​វគ្គ​​ដំ​ចុង​ក្រោយ​ ដើម្បី​បង្កើត​ចេញ​​សន្លឹកមាស​​។ ហេតុនេះ​ហើយ​ ដំណាក់កាល​នេះ ទាម​ទារ​ជាង​មានថ្វី​ដៃ​មុខ​របរ​ខ្ពស់ ដំផង​ ត្រូវ​បង្វិល​ឱ្យ​ស្មើផង​ ដើម្បី​មាស​លាត​ចេញ​ស្មើ​ទៅ​ជុំ​វិញ​​ ធ្វើឱ្យ​កម្រិត​​​សន្លឹកមាស​​ស្តើង​បំផុត​​ដែល​មិន​លយ​ចេញទៅ​ខាងក្រៅ​ក្រដាស​​​ស្នូល​ការ៉េ​។​

ដំណាក់​កាល​​ជាង​ចាប់​យក​​សន្លឹក​មាសធ្វើរួច​ស្រេច​ ដាក់ទៅ​លើក្រដាស​យ៉ (Do) ទុក​កុំឱ្យ​សន្លឹកមាស​ជាប់​គ្នា​ និង បែកបាក់​។ ដំណាក់​កាល​នេះ​ ទាមទារ​ជាង​ត្រូវ​ស្ទាត់​ជំនាញ និង ស្រាល​ដៃ​។ ធម្មតា​ មួយ​ជីមាស​ នឹង​បង្កើត​៩៨០​​សន្លឹក​មាស​ ប្រហាក់ប្រហែល​​ជិត​១ម៉ែត្រ​ការ៉េ​។​

ដំណាកកាល​ចុង​ក្រោយ​គឺ​​សន្លឹក​មាស​។ ​សន្លឹក​មាស​​នឹង​បានរាយ​​គ្រប​ស្មើពេញ​ផ្ទៃ​​​ផលិតផល​។ ដំណាក់កាល​នេះ នឹង​បាន​ធ្វើ​ក្នុង​បន្ទប់​បិទជិត​ ដោយ​សារ​ថា​ប្រសិនបើ​ជា​មាន​ខ្យល់​ ​សន្លឹកមាសនឹង​ត្រូវ​ខ្យល់​កួច​ទៅ​។ បន្ទាប់ពី​ដាក់​គ្រប​ពេញ​ផ្ទៃមុខ​ផលិតផល​ នឹង​បាន​ជាង​យក​ជក់​វាយ​ឱ្យ​រលោង​។ កម្ទេច​មាស​នឹង​ជាប់​នៅ​លើ​ផលិតផល​ ដែល​ត្រូវ​ការ​ស្រោប​មាស​។

មុខ​របរ​​ស្រោបមាស​ប្រាក់​នៅ​ឃុំ​គេវ​គី (Kieu Ky) បាន​ក្លាយជា​មាន​ឈ្មោះល្បី​ ហើយបាន​ប្រើប្រាស់​នៅ​គ្រប់ទីកន្លែង​ សម្រាប់តុប​តែង​សំណង់​អរូបី ដូចជា​ ផ្ទាំង​ក្តារ​នៅ​លើ​អាសនៈបូជា​ លើ​អក្សរ​កំណាព្យ​ឆ្លើយ​ឆ្លង​ រហូត​ដល់​រូបសំណាក​ បង្កើតជា​សម្រស់​ឆើត​ឆាយ​ និង ភ្លឺ​ផ្លេក​៕


 ផលិត​ផល​ទឹបមាស​តាម​រយៈ​ថ្វី​ដៃ​ជាង​ភូមី​គេវ​គី ​(Kieu Ky)។










 

  អនុវត្ត​ន៍​៖ ខាញឡុង  

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top