• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មឹកអាំង

វៀតណាម​ជា​ទឹក​ដី ដែល​​មាន​ឆ្នេរសមុទ្រ​វែង​ជាង​៣០០០​គឺឡូ​ម៉ែត្រ​។ ដូច្នេះ ប្រភព​ជល​ផល​របស់​វៀត​ណាម​ បា​នវាយ​តម្លៃ​ពិពិធ​​​អំពី​ប្រភេទ​ជល​ផល​ ជាង​នេះទៅ​ទៀត​ របៀប​ច្នៃ​មុខម្ហូប​ពី​ជលផល​ ក៏​មាន​​ការ​ច្នៃ​ប្រឌិត​យ៉ាង​ សម្បូរបែបដែរ​។ មួយ​​ក្នុង​ចំណោម​ការ​ច្នៃ​ប្រឌិត​ នោះគឺ​របៀប​ច្នៃ​មុខ​ម្ហូប​មឹក​​ស្រស់​អាំង​ជាមួយ​ម្ទេស​ស្លឹក​គ្រៃ​ មុខ​ម្ហូប​ពិសេស​ដាច់​​ដោយ​ឡែក​​មួយរបស់​អ្នកនេសាទ​​នៅ​លើ​លំហ​សមុទ្រ ពេល​ទើប​នេសាទ​បាន​ភ្លាម​។​​

មឹក​ស្រស់​ៗ​បាន​លាង​ស្អាត​ កាត់​ជា​បន្ទះ​​ល្មម​ហូប​។ បន្ទាប់​មក​ត្រៀម​គ្រឿង​ទេស​ដូចជា៖ ​ស្លឹក​គ្រៃ​ ម្ទេស​ ខ្ទឹម​ ម្រេច គ្រឿង​បង់​ (ប៊ីចេង ម្សៅ​ស៊ុប​)​ ...។ល។ ស្លឹកខ្ទឹម​​ហាន់​តូចៗ​ ស្លឹក​គ្រៃ​ ម្ទេស​ មើម​ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​​ ម្រេច​កិន​ម៉ដ្ឋ រួច​យក​​គ្រឿង​ទេសទាំង​អស់​ទៅ​​ប្រឡាក់​នឹង​មឹក​ ប្រហែល​៣០​នាទីឲ្យ​វា​ជ្រាប​រសជាតិ​។ ចង្រ្កាន​អាំង​​បាន​ត្រៀម​ជា​ស្រេច​ បន្ទាប់​មក​​​ដាក់​មឹក​ឡើង​អាំង​។ ក្នុង​ពេល​អាំង​ ត្រូវ​ត្រឡប់​មឹក​ចុះឡើង​ដើម្បី​ឲ្យ​វា​ឆ្អិន​ស្មើ​ រហូត​ដល់​​មឹក​មាន​ពណ៌​លឿង​និង​មឹក​ស្វិត​ គឺអាច​ហូបបាន​តាម​ចិត្ត​។

មឹក​អាំងហូប​ឆ្ងាញ់​បំផុត​ ក្នុង​ខណៈ​​​ពេលទើប​អាំង​​​​ឆ្អិ​ន​ភ្លាម​ ជាមួយ​រសជាតិ​ហិល​ ក្លិន​ស្លឹក​គ្រៃ​ និង​ភាពក្តៅ​អ៊ុនៗ​នៃ​មឹក​ បង្កើត​ជា​មុខ​ម្ហូប​ទាក់ទាញ​ចិត្ត​មនុស្ស​ ប្លែក​ផង​ស្និទ្ធស្នាល​ផង​៕​




 វត្ថុធាតុ​រួម​មាន៖ ​មឹក​ស្រស់​​ គ្រឿង​ទេស​អម​ដោយ​ស្លឹក​គ្រៃ​ ម្ទេស​ស្រស់ ខ្លឹម​ស្លឹក​ មើម​ខ្ទឹម​ស​។

 
មឹក​បន្ទាប់ពី​បាន​ជម្រះ​ស្អាត​ រួច​ហើយ​យកទៅ​ហាន់​ជាបន្ទះ​តូច​ល្មម​ហូប​និង​ប្រឡាក់​គ្រឿង​ទេស​ទាំង​នេះ។​

 បន្ទាប់​មក​ មឹក​បាន​យកទៅ​គាបនឹង​ដង្កៀប​ដាក់​អាំង​លើ​ល្ងើកភ្លើង​ក្រហម​។​

 មុខ​ម្ហូប​មឹក​អាំង​។​

អត្ថបទនិង​រូបថត៖ ត្រឹន​ថាញ​យ៉ាង​


Top