• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មាន់ខ្មៅចំហុយត្រឡាច

មាន់​ខ្មៅ​ចំហុយ​​ត្រឡាច​​គឺ​ម្ហូប​អាហារ​មួយ​មុខ​ផង​ និង​ជា​​​ថ្នាំ​បុរា​ណ របស់​ជនជាតិ​រស់​នៅ​តំបន់​ឦសាន ដែល​ប្រគល់​បន្ត​​​​​ក្នុ​ងអំឡុងពេល​​រាប់​ពាន់​ឆ្នាំ សំដៅ​បំប៉ន​សុខាភាព។

ជនជាតិមួយចំនួនរស់នៅតំបន់ឦសានបានចិញ្ចឹមនិងលែងមាន់ខ្មៅលើចង្កេះភ្នំតូច ឬក្នុងចំការ។ នៅពេលសាច់ញាតិឈឺ គេបានចំហុយមាន់ខ្មៅនឹងថ្នាំចិនសែ ដើម្បីបំប៉នសុខាភាពនិងធូសើ្បយយ៉ាងឆាប់ៗ។

នាបច្ចុប្បន្ននេះ មាន់ខ្មៅបានចិញ្ចឹមជាច្រើន ដូច្នេះមុខម្ហូបនេះកាន់តែងាយស្រួលធ្វើ។ នៅពេលធ្វើមាន់ខ្មៅចំហុយ អ្នកអាចបន្ថែមសណ្តែកខៀវ សណ្តែកក្រហម គ្រាប់ឈូក ដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ។


គ្រឿងផ្សំធ្វើមាន់ខ្មៅចំហុយ រួមមាន៖ មាន់ខ្មៅ សណ្តែកខៀវ សណ្តែកក្រហម សណ្តែកស និងត្រឡាច


មាន់ខ្មៅចំហុយត្រឡាច

នៅពេលឆ្អិន ឆុងភៅបានកាត់ផ្លែត្រឡាចជាពីរចំហៀង។ បន្ទាប់មក ដាក់មាន់ខ្មៅចំហុយត្រឡាចពីខាងលើ សំដៅកាន់តែបង្កើនភាពឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ។

សាច់មាន់ខ្មៅឈ្ងុយឆ្ងាញ់ មាន់ចំហុយមួយក្បាលនៅតែរក្សាភាពស្រស់និងសារជាតិបំប៉ន ដូច្នេះអ្នកពិសានឹងបូវក្រលៀន បូវឈាម និងដំណើរឈានរត់កាន់តែងាយស្រួល ត្រជាក់ក្នុងខ្លួននិងបំបាត់ជាតិពុល ផងដែរ។ ត្រឡាចសម្បូរ៍វីតាមីន B1, B2, B3, C និង បរិមាណផ្ទុកប្រេងរុក្ខជាតិខ្ពស់ដែលមានប្រសិទ្ធភាព៖ ប្រឆាំងជំងឺទល់លាមក បន្ថយរលាក ប្រឆាំងក្អក ហឺត…/.


ភោជនីយដ្ឋានលក់មាន់ខ្មៅចំហុយដ៏ឈ្ងុយឆ្ងាញ់ នៅរដ្ឋធានីហាណូយ។
ភោជនីយដ្ឋាន ដុកក្វាន (Doc Quan) អាស័យដ្ឋាន ២៦ វិថី ផានគេប៊ិញ (Phan Ke Binh)
ខណ្ឌ បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ។
ភោជនីយដ្ឋាន ដុកក្វាន (Doc Quan) អាស័យដ្ឋាន ៨៦ វិថី ហ័ងង៉ឹន (Hoang Ngan)
ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានីហាណូយ។

អត្ថបទ៖ប៊ិញវ៉ឹន រូបថត៖ ត្រឹនថាញយ៉ាង



Top