• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ភូមិដាបៀ (Da Bia)

ភូមិ​ដា​បៀ (Da Bia) (ឃុំ​តៀន​ភង់ - Tien Phong ស្រុក​ដា​បាក - Da Bac ខេត្ត​ហ្វ័រ​ប៊ិញ​ - Hoa Binh) ជា​ទីកន្លែង​មាន​ផ្ទះ​ខ្ពស់ពីដី​​បុរាណ​ធ្វើជា Homestay ​ ម្ហូ​ប​អាហារ​សាមញ្ញ​នៃ​ជនជាតិ​មឿង​អាវ​តា​ (Muong Ao Ta) ពែង​ស្រា​អេក​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​លក្ខណៈ​វប្បធម៌​ពិសេស​ដោយ​ឡែក​ “ភូមិស្រុក​” សាមញ្ញ​ ជិត​ស្និទ្ធ​ រាក់ទាក់​ភ្ញៀវ​ រួមទាំង​សម្រស់​ធម្មជាតិ​ស្រស់​ស្អាត​ ល្អុក​ល្អើន​ ធ្វើឱ្យ​រណ្តំចិត្ត​មនុស្ស​។​

ចម្ងាយ​ពី​ទីក្រុង​ហ្វ័រ​ប៊ិញ​ (Hoa Binh) ទៅ​ដល់​ភូមិ​ដាបៀ (Da Bia) ភ្ញៀវ​អាច​ធ្វើដំណើរ​ទៅ​តាម​ផ្លូវ​ទឹក​និង​ផ្លូវ​គោក​សែន​ងាយ​ស្រួល​។ ធ្វើដំណើរ​​ថ្មើ​រ​ជើង​ ឬតាម​ផ្លូវ​ទឹក​ទៅ​ដល់​ភូមិ​ដា​បៀ (Da Bia) ក៏​សុទ្ធតែ​មាន​ភាព​ចំណាប់​អារម្មណ៍​ដោយ​ឡែក​របស់​វា​ ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ភ្ញៀវទេសចរ​បាន​គយគន់​បឹង​ហ្វ័រប៊ិញ (Hoa Binh)​ ដោយមាន​ផ្ទៃទឹក​ថ្លា​ឈ្វេង​ខៀវ​ស្រងាត​ កោះ​តូចធំ​លេច​អណ្តែត​តែ​នៅបែប​​រហោស្ថាន​ ជាមួយនឹង​ព្រំ​រុក្ខជាតិ​ខៀវ​ស្រស់​។ រីឯធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ផ្សង​ផ្សេង​បណ្តោយ​តាម​ដង​ផ្លូវ​បត់បែន​ ជួន​កាល​ទាប​​ចុះ​ ជូន​កាល​ឡើងខ្ពស់​​បង្កើត​អារម្មណ៍រំញូច​​​ខ្លាំង​ សងខាង​ផ្លូវ​រុក្ខជាតិ​ខៀវ​ស្រស់​ចោល​ស្រមោល​ ចេញ​ផ្កា​ រីក​សុះសាយ​បញ្ចេញ​ពណ៌​លឿង​ ពណ៌​ស្វាយ​ ពេញ​ទាំង​ដង​ផ្លូវ​ សមស្រប់​នឹង​អ្នក​ចូល​ចិត្ត​ស្វែង​យល់​ ចូល​ចិត្ត​សម្រប់​ជាមួយ​នឹង​ធម្មជាតិផ្កា​ព្រៃ​ភ្នំ​។

ទីនេះ នៅ​រក្សា​បាន​សភាព​រហោស្ថាន​ដូច​កម្មសិទ្ធិនៃ​ធម្មជាតិ​ ជា​អាសយដ្ឋាន​ទាក់ទាញ​ពិសេស ​ចំពោះ​ភ្ញៀវ​ទេសចរ​ចំណូល​ចិត្ត​ស្វែង​យល់​។ មកដល់​ទី​នេះ ភ្ញៀវ​ទេសចរ​អាច​ទទួលបាន​អារម្មណ៍​ស្ងប់​ស្ងាត់​ សុខ​សាន​ មិន​ប្រជែង​ កុះករ​ អ៊ូ​អរ ខ្ទរ​ខ្ទារ​នៃ​ទីប្រជុំជន​ ពួកគាត់​នៅ​បាន​ក្រេប​យក​ធាតុ​អាកាស​ស្រស់​ថ្លា​ត្រជាក់​បរិសុទ្ធ​ ​នៃ​ព្រៃភ្នំ​រហោស្ថាន​ គយគន់​ពពក​សស្គុះ​ អណ្តែត​រសាត់​ឆ្លង​កំពូលភ្នំ ចម្រុះនឹង​​សំនៀង​បក្សីរាប់​ពាន់​កញ្ជ្រៀវ​​ ក្រោម​ផ្ទៃលំហអាកាស។

 


 ទិដ្ឋ​ភាព​ផ្ទៃ​បឹង​ហ្វ័រ​ប៊ិញ ​(Hoa Binh) ជា​ទីកន្លែង​​ភ្ញៀវទេសចរ​​​ធ្វើ​ដំណើរ​ចុះឡើង​​​ដោយ​ទូក​ ទៅទស្សនា​ភូមិ​ដា​បៀ​ (Da Bia)។


ទិដ្ឋភាព​ភូមិ​ដាបៀ​ (Da Bia) សំឡឹង​​ពី​ខ្ពស់​ឃើញ​ផ្ទះខ្ពស់ពីដី​នៃ​​ជនជាតិ​មឿង​អាវ​តា​ (Muong Ao Ta) ជាង​៤០​ខ្នង​។


 ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​លើ​នាវា​ទេសចរណ៍​ខ្នាត​ធំ​ ទៅ​តាម​ផ្លូវ​ទឹក​ស្វែង​យល់​អំពី​ភូមិ​ដាបៀ​ (Da Bia)។​


 នាវា​ទេសចរណ៍​លើផ្ទៃទឹក​បឹង​ហ្វ័រ​ប៊ិញ​ (Hoa Binh) ធ្វើ​ដំណើរប្រហែល​ជា​១ឬ២​ម៉ោង​ នឹង​ទៅដល់​ភូមិ​ដាបៀ (Da Bia)។​


 ភ្ញៀវ​ទេសចរ​ចូលចិត្ត​ធ្វើដំណើរ​ទៅ​កាន់​ភូមិដាបៀ​ (Da Bia)។


 ផ្ទះខ្ពស់ពីដី​បាន​ប្រើប្រាស់​ធ្វើជា​ទីកន្លែង​បម្រើ​ភ្ញៀវទេសចរ​។​


 ជ្រុង​មួយ​នៃ​ដង​ផ្លូវ​ភូមិ​ដាបៀ​ (Da Bia)។


 ភ្ញៀវ​ទេសចរស្វែង​យល់​អំពី​វប្បធម៌​និង​ប្រវត្តិ​នៃ​ភូមិ​ដាបៀ​ (Da Bia)​។​


 សព្វថ្ងៃ​ ភូមិដាបៀ​​មាន​គ្រួសារ​ចំនួន​៤ ធ្វើ​សេវាកម្ម​ homestay បម្រើ​ភ្ញៀវ​ទេសចរ​។​


 បរិយាកាស​ផ្ទះ​ខ្ពស់ពី​ដី​ សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ​កាយ​ នៅ​ភូមិ​ដាបៀ​ (Da Bia)។​


 ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ផ្សង​ព្រេង​ដោយ​ទូក​ Kayak លើ​ផ្ទៃបឹង​ហ្វ័រ​ប៊ិញ​ (Hoa Binh)។

 

មកជាមួយ​​នឹង​ភូមិ​ដាបៀ (Da Bia) ភ្ញៀវ​ទេសចរ​​នៅ​បាន​ផ្សង​ព្រេង​​ដោយ​សកម្មភាព​​ដូចធ្លាក់​កង់​ ឬ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ ទស្សនា​ ស្រាវ​ជ្រាវ​​ផ្ទះ​ខ្ពស់ពី​ដី​បុរាណ ដែល​​បាន​កសាង​ឡើង​​ឆ្លង​កាត់​ជាច្រើន​ជំនាន់​ តែ​ពួក​គាត់​នៅតែ​​រក្សាបាន​​ផ្ទះ​ដូច​សភា​ដើម​។​

ទន្ទឹម​នោះ​ សេវាកម្ម​ធ្វើ​ដំណើរ​ផ្សង​​ព្រេង​ ភ្ញៀវ​ទេសចរ​​នៅ​បាន​ចូល​រួម​លេង​​ល្បែង នៅ​​លើ​ផ្ទៃទឹក​ដូចជា​​ចែវ​សំប៉ាន់​ ចែវ​​ទូក kayak ងុត​ទឹក​ជ្រោះ​ ធ្វើ​ដំណើរ​​ឆ្លង​កាត់​ដង​ស្ទឹង​ ស្វែង​​យល់​​ល្អាង​ភ្នំ​ដ៏ចំណាប់​អារម្មណ៍​។​

បន្ទាប់ពី​​សកម្មភាព​បែប​​ផ្សង​ព្រេង​ ភ្ញៀវទេសចរ​​​សម្រាក​លំហែ​ប្រាណ​ ក្រោម​ទឹកថ្លា​​ត្រជាក់​ ពិសា​​ម្ហូប​​សាមញ្ញ​ពិសេស​ប្រចាំ​តំបន់​ នៃ​តំបន់​ព្រៃ​ភ្នំ​ជនបទ​ដូចជា​មាន់​​រត់​ថ្មើរ​ជើង​ ជ្រូក​គ្មាន​ទ្រុង​ ត្រី​​ទន្លេ​ដា (Da) ​បន្លែ​​ព្រៃ​​ជាដើម​។ល។ ម្ហូប​អាហារ​​បាន​​ច្នៃ​ចម្អិន​តាម​បែប​​មូលដ្ឋាន​ ពោរពេញ​ទៅ​ដោយ​រស​​ជាតិ​​ឈ្ងុយ​ឆ្ងាញ់​នៃ​​គ្រាប់ spice រសជាតិ​ផ្អែម​នៃ​ទំពាំង រសជាតិ​ចត់​ប្លែក​នៃ​បន្លៃ​ព្រៃ​ភ្នំជាដើម។ល។ ទាំង​អស់​សុទ្ធតែ​ជា​ស្បៀង​អាហារ​​ស្អាត​ បាន​ចម្អិន​ដោយ​ថ្វីដៃ​ជំនាញ​នៃ​បុរស​ជា​សសរទ្រូង​នៃ​គ្រួសារ​មឿង​អាវតា​ (Muong Ao Ta)។​

ពិសេស​ មានតែ​ភូមិ​ដាបៀ (Da Bia) នៅ​រក្សា​បាន​លក្ខណៈ​វប្បធម៌​ស្អាត​ ដែល​ទីកន្លែង​ជាច្រើន​មិនអាច​រក្សាបាន​នោះគឺ “ហាង​គ្មានអ្នកលក់​” ហាង​នេះ​បាន​សាង​ឡើង​ដើម្បី​ដោះ​ដូរ​ទិញ​លក់ ​នូវ​ផលិតផល​ដែល​អ្នកស្រុក​ផលិត​ចេញ​ប្រើប្រាស់​មិនអស់​។ ហៅថា​ “ហាង​គ្មានអ្នកលក់​” ពីព្រោះទីនេះជាហាង​មិនត្រូវ​ការ​អ្នក​អង្គុយ​ចាំលក់​ មនុស្ស​​មកទិញ​ជ្រើសរើស​និង​សងប្រាក់​​ដោយ​ខ្លួន​ឯង​ ដាក់ទៅ​ក្នុង​កន្រ្តក់​ ទៅ​តាម​ថ្លៃដែល​បាន​កំណត់​មក។​

 


 “​ហាង​គ្មាន​អ្នកលក់​” ជា​ហាង​ពិសេស​តូច​មួយ​នៅ​ភូមិ​ដាបៀ (Da Bia)។​


 មុខ​ទំនិញ​នៅ​ហាង​គ្មានអ្នកលក់​ សុទ្ធតែ​បាន​បិទ​តម្លៃ​ អ្នកស្រុក​ឬ​ភ្ញៀវទេសចរ​ទិញ​ រួច​បោះ​ប្រាក់​ចូល​កន្ត្រក់​ជិត​នោះ​។​


 ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​បែប​ហាង​គ្មានអ្នកលក់​​ ពេល​លើកដំបូង​អញ្ជើញ​មក​ភូមិ​ដាបៀ​ (Da Bia)​។​

 

រាត្រី​នៅ​លើ​ភូមិ​ដាបៀ​ (Da Bia) មិនសូវ​មាន​ចង្កៀង​ ភ្ញៀវទេសចរ​អាច​គយ​គន់​តារា​លើ​ផ្ទៃមេឃ​​ សម្រប់​ខ្លួន​នឹង​បទ​ចម្រៀង​ ទំនុក​ក្បាច់​រាំ​ នៃអ្នកស្រុក​ជូន​ដល់​ភ្ញៀវ​។ ទាំងអស់​បង្កើត​ជា​កំណាត់​ពេលវេលា​មួយ ស្ងប់ស្ងាត់​ ស្រស់ស្រាយ​ ប្រហែលនេះ​​ជាកម្លាំង​​ចលករ ​ជំនួយ​កម្លាំង​ជូន​​ភ្ញៀវ​ទេសចរ​បន្ទាប់ពីនឿយ​ហត់​ រវិលមមាញឹក​​ពេញ​មួយ​ថ្ងៃ​៕
 

អត្ថបទ​និង​រូបថត៖ កុង​ដាត​
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top