Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

លោក Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។ ក្នុង​​វិស័យ​ច្នៃប្រតិដ្ឋ​សហសម័យ​ ការ​អនុវត្តរបស់ ​Lucian ជុំវិញ​​ប្រធាន​បទ​ល្បែង​​ភាព​ជាក់ស្តែង​ចម្រុះ​ រចនា​ពិសោធន៍​បច្ចេកទេស​ឌីជីថល​សាកល្បង​ និង​បទដ្ឋាន​ធ្វើ​ប្រព្រឹត្តិកម្ម​រូបភាព​ពី​រូបវិទ្យា​ដល់​3D។ ផ្តើម​ពី​នេះ បង​ច្នៃប្រតិដ្ឋ​ផលិតផល​ ជំនួយ​​​សហគមន៍​ពិសោធន៍​ផលិតផល​សិប្បកម្ម​ប្រពៃណី​វៀតណាម​ដូចជា​ ធ្វើ​ចង្កៀង​គោម​ នំអន្សំមានរាងបួន​ជ្រុង​​​ ល្បែង​ស្វែង​យល់​អំពី​ប្រវត្តិសាស្រ្ត​វៀតណាម​។ល។ លើមូលដ្ឋាន​បច្ចេកវិទ្យា​ទំនើប​។​

លោក Lucian Rodriguez Lovell អ្នក​រចនា​ផលិផល​សិប្បកម្ម​វៀតណាម​ នៅលើ​មូលដ្ឋាន​ AR និង VR។

លោក Lucian Rodriguez Lovell ជា​អ្នក​ស្រាវ​ជ្រាវ​ និងជា​អ្នក​អភិវឌ្ឍ​ន៍​ XR រួម​មាន​ ​តថភាព​​និមិ្មត (virtual reality - VR)  បង្កើន​ភាព​ប្រាកដប្រជា​ (augmented reality - AR) និ​​ង​ភាព​ជាក់ស្តែង​ចម្រុះ (Mixed Reality)  MR) ដែល​មានទីស្តីការ​នៅ ​Naarm ទីក្រុង ​Melbourne ប្រទេស​អូស្ត្រាលី​។ មកកាន់វៀតណាម​ តាម​រៀន​កម្មវិធី​បណ្តុះបណ្តាល​បណ្ឌិត​ លោក Lucian Rodriguez Lovell មានសកម្មភាព​សហគមន៍​ជា​ច្រើន​ ដើម្បី​ផ្សព្វផ្សាយ​សម្រស់​ស្រស់ស្អាត​ផលិតផល​សិប្បកម្ម​វៀតណាម​ ពេល​រចនា​លើ​មូលដ្ឋាន​ XR។ ថ្មីៗនេះ បង​ចូល​រួម​សមោសរ​ពិធី​បុណ្យ​រចនា​ច្នៃប្រតិដ្ឋ​២០២៣ ក្រោម​ប្រធាន​បទ​ បេតិកភណ្ឌ​អនាគត​៖ បញ្ញា​ច្នៃប្រតិដ្ឋ​ និង ប៉ះពាល់​ដល់​បេតិកភណ្ឌ​អនាគត​នៅ​វៀតណាម​Lucian Rodriguez Lovell ណែនាំ​យុវវ័យ​វៀតណាម​ ធ្វើចង្កៀង​​គោម​ដោយ​បច្ចេកវិទ្យា​ AR ប្រកប​​​សារថា​​៖ រក្សា​អតីត​កាល​តាម​រយៈ​ប្រតិបត្តិ​​នៃ​អនាគត​។ ផ្តើម​ពីនេះ  បង​ណែនាំ​បើក​ចេញ​ដំណើរ​ស្វែង​យល់​អំពី​ចំណុច​ប្រសព្វ​មួយ​ ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ ឬចំពោះ​ប្រពៃណី​ និង​ ការ​ផ្លាស់​ប្តូរ​ថ្មី​តាម​រយៈ​រចនា​ផលិតផល​សិប្បកម្ម​ប្រពៃណី​។​

ជា​អ្នក​រចនា​មាន​បទពិសោធន៍​យូរឆ្នាំ​ បង Lucian Rodriguez Lovell បើក​បង្ហាញ​អារម្មណ៍​ថ្មី​ អំពី​ការ​អភិរក្ស​ទំនៀម​ទម្លាប់​វប្បធម៌​វៀតណាម​ នៅ​សម័យ​បង្វែ​ឌីជីថល​។ Lucian Rodriguez Lovell នាំ​មនុស្ស​ចូល​រួម​ពី​ដើម​ដល់​ចប់​ ក្នុង​បទដ្ឋាន​តុបតែង​ចង្កៀង​គោម​ដោយ​វិធី​សិប្បកម្ម​ គួបផ្សំនឹង​បច្ចេកវិទ្យា​បច្ចេកទេសឌីជីថល​ ​៣D។ អ្នក​ចូល​រួម​នឹង​រៀន​យក​របៀបបញ្ចូល​​ចង្កៀង​គោម​ ចូល​ប្រព័ន្ធ​ AR ជាមួយ​​ល្បែង​ធម្មតា​ចង្កៀង​គោម​មួយ​ចំនួន​។​


អ្នករ​ចនា​ ប៊ូយ​ ក្វិញ​ញឺ​ (Bui Quynh Nhu) និង Lucian Rodriguez Lovell ប្រមូល​ផ្តុំ​ការ​ពារ​បេតិកភណ្ឌ​អរូបីវៀតណាម​ តាម​រយៈ​អនុវត្ត​ AR។ យុវវ័យ​នៅ​ក្រុង​ហាណូយ​ បាន​ច្នៃប្រតិដ្ឋ​ចង្កៀង​គោម​ដោយ​បច្ចេកវិទ្យា​ AR និង​ តាំង​ផលិតផល​ដែល​បាន​ធ្វើ​សម្រេច​។​

ដើម្បី​នាំ​មក​ការ​ពិសោធន៍​ពិសេស​ និង បង្កើន​សមត្ថភាព​ស្រមៃ​ឃើ​ញរូបភាព​ចង្កៀង​គោម លោក​ Lucian Rodriguez Lovell បាន​ប្រើ​បច្ចេកវិទ្យា​ AR កម្លាយ​ប្រអប់នំ​ ចង្កៀង​គោម​ក្លាយ​ជា​ឧបករណ៍​​​និទាន​រឿង​តាម​បែប​ច្នៃ​ប្រតិដ្ឋ​ និង វប្បធម៌​។​ ដោយសារ​ហេតុនោះ រឿង​រ៉ាវ​ប្រជា​ប្រិយ​សាមញ្ញ​ បំពាក់លើ​ខ្លួន​ ​អាវ​ យុវវ័យក្មេង​​ ទំនើប​ប៉ុន្តែ​មាន​បែបបទ​ប្រពៃណី​។​

មិត្ត​យុវវ័យ​គូររូប​ភាព​សត្វ​ដូចជា​ត្រី ទន្សាយ​ ទេពតា​លើ​ព្រះចន្ទ​ ក្របី ពន្លឺ​ព្រះចន្ទត្រូវ​តាម​ការ​យល់​ដឹង​របស់ខ្លួន​ ពេល​បាន​រៀន​បច្ចេកវិទ្យា​ AR ដែល​ Lucian Rodriguez Lovell ណែនាំ​។ ផលិតផល​របស់​អ្នក​ទាំងអស់​គ្នា​ មាន​ភាព​ចលនា​រស់រវើក​ ចល័ត​ប្រាកដ​ជាក់ស្តែង​ ធ្វើ​ឱ្យ​ផលិត​ផល​ចង្កៀងគោម​រចនា​សុក្រិត​ជាង​។​

រីឯនំអន្សំមានបួន​ជ្រុង​ រូបភាព​ជិត​ស្និទ្ធ​នឹង​ជនជាតិ​វៀតណាម​ ក៏បានលោក ​Lucian Rodriguez Lovell រចនា​ផ្សព្វផ្សាយ​ដោយ​រៀប​ជិត​ស្និទ្ធ​មួយ​។ បង​ណែនាំ​និស្សិត​របៀប​ទម្រង់​ របៀប​​បង្កចំណាប់​អារម្មណ៍​ និង ធ្វើចេញ​​នំចឺង​ បច្ចេកវិទ្យា​និមិ្មត​រស់រវើក​ និង សំបូរ​ពណ៌សម្បុរ​​នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​។​



លោក Lucian Rodriguez Lovell រៀប​រាប់​ថា៖ វៀតណាម​ជា​ប្រទេស​មួយ មានសម្រស់វប្បធម៌​ប្រជាប្រិយ នៅ​​ក្នុង​ផលិតផល​សិប្បកម្ម​ប្រពៃណី​។ បច្ចុប្បន្ន​ រចនា​ច្នៃប្រតិដ្ឋ​ដោយ​បច្ចេកវិទ្យា​ AR កំពុង​ជា​និន្នាការ​មួយ​ ដែល​​ព្រឹត្តិការណ៍​នានា​ឆ្ពោះទៅ​រក​ នាំជូន​អ្នក​ទស្សនា​ពិសោធន៍​តថភាព​​និម្មិតសម្បូរបែប​​។ ធ្វើ​ម្ចាស់​បាន​បច្ចេកវិទ្យា​នេះ យុវវ័យ​វៀតណាម​ មាន​គោល​​ដៅ​​វិជ្ជាជីវៈ​ល្អ​មួយ​ សម្រាប់​អាជីព​​របស់​ខ្លួន​ ខាង​វិស័យ​ឧស្សាហកម្ម​ច្នៃប្រតិដ្ឋ​នៃពិភពលោក​ជាទូទៅ​ និង​ វៀតណាម​ជា​ដោយ​ឡែក​​៕​

អត្ថបទ៖ ប៊ី​ចវឹន​ - រូបថត៖ ថាញ​យ៉ាង​​

ប្រែសម្រួល៖ រីកើង​


Top