វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។ សព្វថ្ងៃ​ Ando Saeko ជា​សមាជិក​នៃ​សមាគម​​វិចិត្រសិល្បៈ​ហាណូយ​ ហើយ​បាន​ស្គាល់​​ជា​សិល្បការិនី​សហសម័យ​ ស្រាវ​ជ្រាវ​និង​ប្រើប្រាស់​ថ្នាំពណ៌​ធម្មជាតិ​ គួបផ្សំ​នឹង​បច្ចេកទេស​ថ្នាំ​ពណ៌​ខ្មុកម្រក្សណ៍​ ឧទ្ទេសនាមដល់​​​​វិចិត្រករ​អន្តរជាតិ​បានយល់​ដឹង​​។​

នា​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ ទិវាបង្កើត​ទំនាក់ទំនង​ប្រទេសទាំងពីរ​ វៀតណាម និងជប៉ុន​​ វិចិត្រការិនី​ Ando Saeko បាន​រៀប​ចំ​តម្កល់ស្នាដៃ​​ក្នុងអង្គ​តាំងពិព័រណ៍​ (ព្រះចន្ទ) នៅ​មជ្ឈមណ្ឌល​រួមប្រាស្រ័យ​វប្បធម៌​ជប៉ុន (ហាណូយ) អ្នកសារព័ត៌មាន​កាសែតវៀតណាម​ មានកិច្ចសំណេះសំណាល​ជាមួយ​វិចិត្រករ វិចិត្រការិនីអំពី​ដំណើរ​ស្រាវ​ជ្រាវ​ និងបង្កើត​​សិល្បៈ​គំនូរ​ខ្មុក​ម្រក្សណ៍​របស់វៀតណាម​។​


អ្នកសារព័ត៌មាន៖ ប្រការ​អ្វី​បាន​ធ្វើ​ឱ្យ​បងស្រី​សម្រេច​ចិត្ត​រស់នៅ និង​ធ្វើការ​នៅ​វៀតណាម​ ?

វិចិត្រការិនី Ando Saeko ខ្ញុំ​មកដល់វៀតណាមកាលពីឆ្នាំ​១៩៩៥ ហើយខ្ញុំ​​​​រស់នៅទីនេះ​​ច្រើនឆ្នាំ​យ៉ាង​​នេះ  មួយផ្នែក​គឺខ្ញុំ​លង់​ចិត្ត​នឹងគំនូរ​​ខ្មុក​ម្រក្សណ៍​វៀតណាម​ ជាង​នេះទៅ​ទៀត ​វៀតណាម​ក៏ជា​​ទីតាំងមានបរិស្ថាន​ប្រពៃ​​សម្រាប់ខ្ញុំ​​និពន្ធផង​ដែរ​​។​ ពេល​ទើប​មកដល់​ទីក្រុង​ហាណូយ​ ខ្ញុំ​រៀន​បច្ចេកទេស​គំនូរ​ខ្មុកម្រក្សណ៍​ ខ្ញុំពេញ​​ចិត្ត​ទីក្រុង​ហាណូយណាស់​​ ពីព្រោះ​សមស្រប​នឹង​ផ្នត់គំនិត និងការ​រស់នៅ​​របស់ខ្ញុំ​។ ក៏​ប៉ុន្តែ​ក្រោយ​មក ទីក្រុង​​ហាណូយ​ ចាប់ផ្តើម​​ផ្លាស់ប្តូរ​ ល្បឿននៃ​ការរស់នៅ​លឿន​ជាង​ ខ្ញុំ​បាន​​ធ្វើ​ដំណើរទៅ​ទីក្រុង​​ហូជីមិញ​។ ២ ឆ្នាំ​ក្រោយ​មក ខ្ញុំ​ទៅ​រស់នៅ​ទីក្រុង​​ហូយ​អាន ​រហូតដល់​សព្វថ្ងៃ​ ពីព្រោះទី​នេះមានភាពស្ងប់​ស្ងាត់ ចង្វាក់​​រស់នៅ​​យឺត​ សមស្រប​​នឹង​ការ​ងារ​ស្រាវ​ជ្រាវ​ ​​បង្កើត​គំនូរខ្មុកម្រក្សណ៍​​របស់ខ្ញុំ​។

អ្នកសារព័ត៌មាន៖ ហេតុអ្វី​ បង​​ចូលចិត្ត​​វិចិត្រសិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​របស់វៀតណាម​?

វិចិត្រការិនី Ando Saeko គំនូរ​ខ្មុក​ម្រក្សណ៍​វៀតណាម​មាន​លក្ខណៈ​ពិសេស​ និងទាក់ទាញ​ ហើយក៏គ្មាន​ប្រទេសណាមួយ​មាន​ដែរ។ ឧទាហរណ៍​ដូច​ប្រទេស​ជប៉ុន​ យើង​ខ្ញុំ​បាន​រៀន​បច្ចេកទេសគំនូរ​​​​ខ្មុក​ម្រក្សណ៍​ បង្កើត​ស្នាដៃមានភាព​​រលើប​ ម៉ដ្ឋខៃ​ គ្មាន​ជាតិ​ធូលីសូម្បី​បន្តិច​​។ ក៏​ប៉ុន្តែ​ពេល​មកដល់​​ប្រទេសវៀតណាម​ បច្ចេកទេសគំនូរ​​​​ខ្មុក​ម្រក្សណ៍​របស់​គ្រូ​ ង្វៀន ជី​ត្រុង​ (Nguyen Chi Trung) នៅ​​​ក្នុង​ផ្ទះ​តូច​មួយដែល​​មាន​សត្វ​ល្អិត​​ច្រើន​​ ពេលខ្លះ​​សត្វហើរ​ទំ​លើ​គំនូរ​​នៅពេលបង្កើត​​ ​ខ្ញុំឃើញ​​ក៏មិនដឹង​ធ្វើ​ដូចម្តេច​​ទើប​ត្រូវ​។ គ្រូ​ ង្វៀន​ ជីត្រុង​ (Nguyen Chi Trung) ​សើច​ពោលថា​ នេះជា​​ស្នាម​គំនូស​ធម្មជាតិ​។ ខ្ញុំ​​ឃើញ​ប្លែក​ ក៏​ប៉ុន្តែ​ស្នាម​គំនូស​ដែល​សត្វ​ល្អិត​ទំ​លើ​គំនូរ​ ជួន​កាល​នាំមក​នូវ​រូបភាព​សិល្បៈមួយ​ ដែល​អ្នក​​កាន់ជក់​​មិន​អាច​បង្កើត​​​បានឡើយ​​។ ចាប់ផ្តើម​ពី​នោះ ខ្ញុំ​គូរ​​ដោយ​អារម្មណ៍​ស្រស់ស្រាយ​មិន​ជាប់​ចំពាក់​ មាន​​អារម្មណ៍​ដូច​​មាន​ វិចិត្រករ​សត្វល្អិត​ កំពុង​រួម​​ដៃ​ជាមួយ​ខ្លួន​​បង្កើតគំនូរ​​ដូចនេះ​ឯង​។​

ក្រោយ​ពេល​រៀនគំនូរ​​ខ្មុក​ម្រក្សណ៍​វៀតណាម​ ​អស់រយៈពេល​ជិត ​៣០ ឆ្នាំ​ ខ្ញុំ​សង្កេត​​ឃើញ​បច្ចេកទេសថ្មី​ជាច្រើន​។ គំរូ​ដូចជា​ មិត្ត​វិចិត្រករ ​​វៀតណាម​ជាច្រើន​ មិនត្រឹមតែ​លាបថ្នាំ​​ខ្មុកម្រក្សណ៍​លើ​គំនូរ​ ថែម​ទាំង​ធ្វើនៅ​​លើ​កុលាលភាជន៍​ ឈើ និង អំបូរ​ឫស្សី​ទៀតផង​។ ខ្ញុំ​មិនត្រឹមតែ​ប្រើប្រាស់​វិធី​ប្រពៃណី​ នៅទាំង​អាច​ប្រើប្រាស់​វិធី​ថ្មី​ សមស្រប់នឹង​វិចិត្រសិល្បៈ​ទំនើប​។ កម្មន្តសាល​គំនូរ​របស់ខ្ញុំ​ មិនត្រឹម​តែ​ជា​ទីកន្លែងសម្រាប់ខ្ញុំ​គូរគំនូរ​ វានៅ​ប្រៀប​ដូច​បន្ទប់​ពិសោធន៍​ សម្រាប់ខ្ញុំ​បង្កើត​​​បច្ចេកទេសដោយ​ឡែក​​រៀង​ខ្លួន​។​

វិចិត្រការិនី Ando Saeko ធ្វើ​ការ​នៅ​កម្មន្តសាល​គំនូរ​នៅ​ទីក្រុង​ហូយ​អាន​។ រូបថត៖ វិចិត្រការិនី Ando Saeko ផ្តល់ជូន​
វិចិត្រការិនី Ando Saeko រៀន​បច្ចេកទេសគំនូរ​​ខ្មុក​ម្រក្សណ៍​ ជាមួយ​នឹង​សិប្បករ​ ឡឹម​ ហូវ​ជិញ​​ (Lam Huu Chinh)។ រូបថត៖ វិចិត្រការិនី Ando Saeko ផ្តល់ជូន​

អ្នក​សារព័ត៌មាន៖ ស្នាដៃ​របស់​បងស្រី​ តែង​​យក​អារម្មណ៍​បង្កើត​គំនូរ​មកពីណា?

វិចិត្រការិនី Ando Saeko ប្រធានបទ និងការ​បំផុសអារម្មណ៍​​មកពី​ធម្មជាតិ​ ឬមកដោយភាព​ចែដន្យ​ មិនក្រោម​ក្របខណ្ឌ​ណាមួយ​ទាំងអស់​។ ដូចជា​ មិត្ត​អាច​ឃើញ​ស្នាដៃ​នៅ​ក្នុងតាំងពិព័រណ៍​ ព្រះ​ចន្ទ បាន​ខ្ញុំ​បង្កើត​អស់​​រយៈ​ពេល​៦ខែ​ នៅ​ឆ្នាំ​២០២១ ជា​រយៈ​ពេល​គម្លាត​សង្គម​ដោយសារ​ជំងឺ​កូវិដ។ នៅ​រយៈ​ពេល​នេះ​ ខ្ញុំ​មិនអាច​ត្រឡបទៅប្រទេស​ជប៉ុនវិញ​​បាន​ ខ្ញុំ​រស់នៅ​ទីក្រុង ​ហូយ​អាន (Hoi An)​ ហើយ ថ្ងៃណាក៏ឃើញ​ព្រះចន្ទអណ្តែតលើ​ផ្ទៃមេឃ​ទាំងអស់​។ ទីក្រុងហូយ​អាន​ គ្មានអគារ​ខ្ពស់​ៗ ដូចនេះ​ឱ្យ​តែ​ងើប​សំឡឹង ​គឺឃើញព្រះចន្ទ​ស្អាត​ ខ្ញុំ​បាន​បង្កើត​ស្នាដៃ​នេះ សម្រាប់តាំងពិព័រណ៍​ ព្រះចន្ទ ឧទ្ទេសនាម​ដល់​មហាជន​ដែល​ស្រឡាញ់​សិល្បៈ​ នាឱកាស​អបអរសាទរ​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ ទិវាបង្កើត​ទំនាក់ទំនង​ការទូត​ រវាង​ប្រទេសទាំងពីរ​ជប៉ុន និង វៀតណាម​។

អ្នក​សារព័ត៌មាន៖ តើ​មាន​ពេលណា​មួយ​ក្នុងដំណើរ​បង្កើត​ស្នាដៃ​ បងស្រី​ជួប​ការ​លំបាក​ ហើយ​ចង់​បោះបង់ចោល​ វិល​ត្រឡប់ទៅ​ប្រទេសជប៉ុន​វិញ​ទេ?​

វិចិត្រការិនីAndo Saeko​៖ ដំបូង​ ខ្ញុំ​ធ្វើ​ដំណើរ​មក​ប្រទេសវៀតណាម​ មាន​គំនិត​សិក្សា​ពីរបី​ឆ្នាំ​ រួច​ត្រឡបទៅ​ប្រទេសជប៉ុន​វិញ​។ ក៏ប៉ុន្តែ​ពី​ឆ្នាំមួយ​ទៅ​ឆ្នាំមួយ​ ខ្ញុំ​ឃើញថា​មាន​បច្ចេកទេស​ថ្មីជាច្រើន​ ត្រូវសិក្សា​រៀនសូត្រ​​បន្ថែម​​។ ចេះតែយ៉ាង​នេះ ខ្ញុំ​ឃើញ​ខ្លួ​ងឯង​ ក្លាយ​ជា​ជនជាតិវៀតណាម​ នៅ​ពេលណា​ដោយ​មិនដឹង​ខ្លួន​ ដល់​កម្រិត​ពេលត្រឡប​ទៅ​ប្រទេសជប៉ុន​ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ ដូចជាជន​បរទេស​មួយ​រូប ទៅ​ទេសចរណ៍​នៅ​ប្រទេស​ជប៉ុន​អញ្ចឹង​។​

អ្នកសារព័ត៌មាន​៖ ជាមួយ​ចំណង់ចំណូល​ចិត្ត​គូរ​គំនូរ​ខ្មុកម្រក្សណ៍​វៀតណាម​ ជិត​៣០​ឆ្នាំកន្លង តើ​បងស្រី​បាន​រៀប​ចំការតាំងពិព័រណ៍​ណាមួយ​ឧទ្ទេសនាម​ផ្សព្វផ្សាយ​រូបភាព​វិចិត្រ​សិល្បៈនេះ​ដល់​សិល្បករ សិល្បការិនី​ក្នុង​សំណាក់​វិចិត្រសិល្បៈ​អន្តរជាតិ​ហើយឬនៅ?​

វិចិត្រការិនី Ando Saeko ខ្ញុំ​មានសហគមន៍​អ្នក​ចូល​ចិត្ត​គំនូរ​ខ្មុក​ម្រក្សណ៍​មួយ ដោយមាន​អ្នក​ចូល​រួម​ជាច្រើន​មកពី​ទ្វីប​អាស៊ី និង ទី្វបអ៊ឺរ៉ុប​ យើង​ខ្ញុំ​មាន​សកម្មភាព​រួម​ប្រាស្រ័យ​សិក្ខាសាលា​ តាំងពិព័រណ៍​ជាប្រចាំ​។ ឆ្នាំ​២០២២ នៅបរិយាកាស​នៃ​មជ្ឈមណ្ឌល​រួម​ប្រាស្រ័យ​វប្បធម៌​ជប៉ុន​ ខ្ញុំ​បាន​​​រៀប​ចំ​តាំងពិព័រណ៍​សម្រាប់​វិចិត្រករជាច្រើន​ អញ្ជើញ​មកទស្សនា​ ពិសោធន៍​បច្ចេកទេស​គំនូរ​​​ខ្មុកម្រក្សណ៍​វៀតណាម​។​

អ្នកសារព័ត៌មាន៖ អរគុណ​វិចិត្រការិនី Ando Saeko សម្រាប់​កិច្ចសំណេះសំណាល​ដ៏ចំណាប់​អារម្មណ៍​នេះ​។​

 



អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង​ និង​ ឯកសារ​

ប្រែសម្រួល៖ រីកើង​


Top