និទានរឿងជាមួយវត្ថុធាតុវៀតណាម

និទានរឿងជាមួយវត្ថុធាតុវៀតណាម

សិល្បករ​ សិល្បការិនី​បីរូប​​ Lola Lely, Yesenia Thibault - Picazo និង Rocio Chacon សព្វថ្ងៃ​កំពុង​សហការជាមួយមជ្ឈមណ្ឌល​គាំពារ​ និង​អភិវឌ្ឍ​សិល្បៈ​APDបាន​រៀប​ចំ​​​សិក្ខាសាលាជាច្រើន​  ច្នៃប្រតិដ្ឋ​ស្នាដៃ​សិប្បកម្ម​ដោយ​ការ​រវៃ​អំបោះ​ប្រពៃណី​ ណែនាំ​ឱ្យ​មិត្ត​យុវវ័យ​ហាណូយ​ ពិសោធន៍​ធ្វើ​ខ្សែពួរ​របស់​ជនជាតិ​ម៉ុង​ (Mong) នៅ​ឃុំ​ប៉ាករ​ (Pa Co) ស្រុក​ម៉ាយ​ចូវ​ (Mai Chau) ខេត្ត​ហ្វ័រ​ប៊ិញ(Hoa Binh)។​

អ្នក​ចូល​រួម​សិក្ខាសាលា​បាន​សិល្បករ​ សិល្បការិនីបី​រូប​ Lola Lely, Yesenia Thibault -Picazoនិង​ Rocio Chacon ណែនាំ​។

សិល្បករ​ សិល្បការិនី​ Lola Lely Yesenia Thibault - Picazo និង​ Rocio Chacon មកប្រទេសវៀតណាម ​ធ្វើការ​តាម​កម្មវិធី​សហការ​វប្បធម៌​​ អំពី​ម៉ូដសម្លៀក​បំពាក់ចីរភាព​រវាង​វៀតណាម​ និង ចក្រភព​អង់គ្លេស។ ប្រធាន​បទរបស់​​សិក្ខាសាលា​ ដែល​សិល្បករ​ សិល្បការិនី​បីរូប​បាន​អនុវត្ត​មានឈ្មោះ ​ជំនួប​ខ្វែង -​ តាម​ខ្សែប្រភព​ ក្នុងគម្រោង​សហការ​អន្តរវិស័យ​ តភ្ជាប់​ពិពិធវប្បធម៌​អំពី​សិប្បកម្ម​ វត្ថុធាតុ​ក្នុងស្រុក។

សិល្បករ​ សិល្បការិនី​ បាន​ធ្វើ​ដំណើរទៅដល់​តំបន់ដែនដី​ភូមិភាគ​ខាងជើង​ ដើម្បី​ស្វែងរក​វត្ថុធាតុ​សិប្បកម្ម ​ដែល​ជនជាតិ​វៀតណាម​កំពុង​ធ្វើ ​ដូចជាស្មៅ​ធ្វើទៅ​​ជាអំបោះ ពីអំបោះធ្វើ​ទៅ​ជា​ខ្សែពួរ​។ ដោយ​គោល​បំណងចង់​ផ្សព្វ​​ផ្សាយ​​សម្រស់​ និងអនុវត្ត​​ស្នាដៃ​សិប្បកម្ម​វៀតណាម​ នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ សិល្បករ សិល្បការិនីទាំង​​បីរូប​ បាន​សរសេរ​ជា​រឿង​រ៉ាវ​វប្បធម៌មួយ ​ពណ៌នាអំពី​វត្ថុធាតុ​​​សិប្បកម្ម​វៀតណាម​។​

បរិយាកាស​ច្នៃប្រតិដ្ឋ​នៅ​មជ្ឈមណ្ឌល​គាំពារ​ និងអភិវឌ្ឍ​សិល្បៈ APD លេខ​មួយ​ ឡឿង​​អៀន​ (Luong Yen) ​ហាណូយ ពិតជាប្រសើរ​ ពេល​មានត្រឹមតែ​អំបោះ​ជនជាតិ​ម៉ុង​ (Mong) ​តែ​សិល្បករ សិល្បការិនីទាំង​​​បីរូប​ បង្កើតបាន​សកម្មភាព​ចែករំលែក​ បទពិសោធន៍​ ច្នៃប្រតិដ្ឋ​​សម្បូរបែប​តាមរយៈ​កែវថត​ នៃ​សិល្បៈសិប្បកម្ម​ វត្ថុធាតុ និងអនុវត្ត​ចលនា​។ កម្មវិធី​ទាក់ទាញ​មិត្ត​យុវវ័យ ​បាន​និង​កំពុង​តាម​រៀន​វិស័យ​ចក្ខុរូបារម្មណ៍​ សម្តែង​ ។ល។ មកពិសោធន៍​ ស្វែងយល់​របៀប​ច្នៃ​សិល្បៈថ្មី​។​ តាមរយៈនោះ សិក្ខាកាម​ស្វែងយល់​អំពីទំនាក់ទំនង​រវាងសារធាតុ​រូបិយ​ និង​ អរូបិយ ​នៃការងារ​សិប្បកម្ម និងច្នៃប្រតិដ្ឋ​សិល្បៈ​ បើក​ចេញ​គំហើញ​ និង​រឿងរ៉ាវ​ថ្មី​។​

ក្នុងអង្គសិក្ខាសាលា​ ​ពី​ស្មៅ​​ទៅ​ជា​អំបោះ សិល្បករ​ណែនាំសិក្ខាកាម​ធ្វើ​ខ្សែពួរ​តាម​​រយៈ​បច្ចេកទេស​សប្បូរបែប​ គួបផ្សំ​នឹង​ឧបករណ៍​រវៃ​អំបោះ​ប្រពៃណី និងនៅថ្មោងថ្មី​។ ស្នាដៃក្នុងអង្គ​​សិក្ខាសាលា​នេះ ​ក៏បាន​ប្រើប្រាស់ពេល​អនុវត្ត​បន្ត​សម្រាប់​ប្រធាន​៖ និទាន​​រឿង​ជាមួយ​វត្ថុធាតុ​​ និង លក្ខណៈ​សម្ភារៈ​តាម​រយៈ​រាង​កាយ​ - លក្ខណៈ​សម្តែង​​ក្នុងការច្នៃ​។​


អ្នក​ចូល​រួម​សិក្ខាសាលា​ និទាន​រឿង​ជាមួយ​វត្ថុធាតុ​វៀតណាម​ ទទួលបាន​វត្ថុធាតុសិប្បកម្ម​ដូចជា​ក្រមួន សំពត់ ខ្សែ អំបោះធម្មជាតិ​ ដើម្បី​បង្កើត​បាន​ការ​រៀ​បចំ​ដោយ​ឡែក​របស់​ខ្លួន​ ក្នុង​បរិយាកាសខ្លួន​ឯង​ជ្រើស​។ អ្នកគ្រប់គ្នា បន្ទាប់​មក​នឹង​ចែក​រំលែក​អំពីការច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន ទំនាក់ទំនង​រវាងកក្តា​ចូល​រួម​មកលើការរៀប​ចំ ​ក៏ដូចជា​គោល​គំនិត​ អត្ថន័យ​ ឬ​រឿងរ៉ា​វភ្ជាប់ខាងក្រោយ​។​

សិល្បការិនី​ Lola Lely កើ​តនៅ​ហាណូយ​ ធំឡើង​នៅ​ទីក្រុង​ឡុងដ៍​ តាំងពីតូច​ អ្នកនាង​ចូល​ចិត្ត​របស់ធ្វើ​ដោយ​ដៃ​ នៅភូមិស្រុក​វៀតណាម។ Yesenia Thibault - Picazo​ ជា​​តន្រ្តីករ​ម្នាក់​​ និងជា​អ្នក​រចនាម៉ូដ​ជនជាតិ​បារាំង​ Rocio Chacon ជា​សិល្បករ​ចក្ខុរូបារម្មណ៍​ជនជាតិ​​អង់គ្លេស​។ សិល្បករ សិល្បការិនី​ទាំងបីរូប ​មាន​រួម​មនោសញ្ចេតនា​​ គឺ​អភិវឌ្ឍ​ស្នាដៃ​សិប្បកម្មវៀតណាម​ ផ្សព្វផ្សាយ​ដល់​សហគមន៍​។ សិល្បការិនី Lola Lely ​ រៀប​រាប់ថា៖ យើងខ្ញុំ​បាន​និងកំពុង​បន្ត​អនុវត្ត​​បំណង​ប្រាថ្នា​ និទាន​រឿង​ជាមួយ​វត្ថុធាតុ​វៀតណាម​ បង្កើតបាន​ស្នាដៃ​សិប្បកម្ម​ អះអាង​ភាពប្រណីត​របស់​វៀតណាម​ ជាមួយនឹង​កម្លាំងរស់ដ៏​ខ្លាំង​បំផុត​៕​


សិល្បការិនី Lola Lely និង​ Yesenia Thibault - Picazo បង្កើត​កម្មន្តសាល​ Wax Atelier​​ នៅទីក្រុង​ឡុង​ដ៍​ ប្រទេស​អង់គ្លេស​ ចាប់ពី​ឆ្នាំ​១៩៩៧ ធ្វើ​ផលិតផល​សិប្បកម្ម​វៀតណាម​ ជាមួយ​គោល​បំណង​ផ្សព្វផ្សាយ​នៅ​ប្រទេស​អង់គ្លេស​ ដោយ​រូបភាពបើក​ហាង​លក់​ក៏ដូចជា​ចូល​រួម​ផ្សារណាត់​ សិក្ខាសាលា​អន្តរជាតិ​ជាដើម។​


ម្នាក់ៗចែក​រំលែក​អំពី​គំនិតច្នៃប្រតិដ្ឋ​របស់​ខ្លួន​ ក្នុងអង្គ​សិក្ខាសាលា​។

អត្ថបទ​៖ ប៊ិច​វឹន​ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top