Martín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”

Martín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”

អ្នក​ឯកទេស​សេដ្ឋកិច្ច​ជនជាតិ​អ៊ុយរូហ្គាយ Martín Rama មានរយៈពេល​ធ្វើការ​និង​ផ្សារភ្ជាប់​ជាមួយ​ក្រុង​ហាណូយ​ជាច្រើនឆ្នាំ។ ដើម្បី​មនោសញ្ចេតនា​ចំពោះ​រដ្ឋធានី​​​​ហាណូយ​ ជា​សៀវ​ភៅ​​ដែល​លោក​ទើប​បោះពុម្ព​ផ្សាយ ​នៅ​ខែកក្កដា​ ឆ្នាំ​២០២៣ ប្រមូល​ផ្តុំ​អត្ថប​ទ​អំពីការ​អភិរក្ស​កេរដំណែល​ និង​អភិវឌ្ឍ​ទីក្រុង​ ដែលលោក​ដាក់ស្នើ ​និង​អនុវត្ត​ក្នុង​អំឡុងពេល​លោក​​រស់នៅ​ និងធ្វើការ​នៅវៀតណាម​។​

Martin Rama អ្នក​ផ្តល់ក្ដីស្រឡាញ់​ពិសេស​ ជូន​រដ្ឋធានី​ហាណូយ​។​

បច្ចុប្បន្ន​ លោក Martín Rama ជា​ទីប្រឹក្សា​នៃ​ប្រធាន​ធនាគារពិភពលោក​។ លើកដំបូង គាត់​​​​ធ្វើ​ដំណើរមក​ដល់​រដ្ឋធានីហាណូយ​ គឺនៅ​ឆ្នាំ​១៩៩៨ ​លោកមាន​អារម្មណ៍​ស្រឡាញ់​​​ដែន​ដីមួយ​នេះ​។ លោក​បញ្ចេញ​​មនោសញ្ចេតនា​នោះ ​តាម​រយៈ​ការ​ស្នើ​វិធី​​ការ​ពារ​​អភិរក្ស​កេរដំណែល​ហាណូយ​ ឆ្ពោះទៅ​កាន់ភាពរុងរឿង​។ ជា​អ្នក​ឯកទេស​សេដ្ឋកិច្ច​នៃធនាគារ​ពិភពលោក​ ប្រចាំ​នៅ​វៀតណាម (២០០២ - ២០១០) Martín Rama ស្វែងយល់​និង​ចូល​រួមដំណើរជាមួយ​រដ្ឋធានី​ហាណូយ​ តាម​របៀប​ដោយ​ឡែក​របស់ខ្លួន​។​ នៅ​ឆ្នាំ​២០១៤ Martín Rama បោះពុម្ព​ផ្សាយ​សៀ​វភៅ​ ហាណូយ​ ទីឋាន​កម្សាន្តមួយ កត់ត្រា​រឿង​ និង រូបភាព​ដែល​លោក​​បាន​ថតនៅ​​ពេល​ធ្វើដំណើរ​​កម្សាន្ត​គ្រប់ទីកន្លែង​នៅរដ្ឋធានី​​ហាណូយ​ ព្រមទាំង​ទទួល​បាន​រង្វាន់​ ប៊ូយ​ ស្វឹន​ផាយ​ (Bui Xuan Phai)​៖ ដើម្បីមនោសញ្ចេតនា​ចំពោះរដ្ឋធានី​ហាណូយ​។​


ចាប់​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ លោក​ជា​នាយក​គម្រោង​កិត្តិយស ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍចីរភាព​ទីក្រុង​ ចំណុះបណ្ឌិត​សភា​​​វិទ្យាសាស្រ្ត​សង្គមវៀតណាម​។ នៅ​ឆ្នាំ​២០២៣ លោក​សហការ​នឹង​ក្រុមហ៊ុន​សៀវ​ភៅ​ និងប្រព័ន្ធ​ផ្សព្វផ្សាយវៀតណាម​ (បញ្ញវន្ត​វ័យក្មេង - Book​​) ​​បង្ហាញសៀវ​ភៅទី​២ ដើម្បីមនោសញ្ចេតនា​ចំពោះ​រដ្ឋធានី​ហាណូយ។ ផ្នែកពិសេស​​នៃ​សៀវភៅនេះ​​ គឺប្រមូល​ផ្តុំ​អត្ថបទ​កាសែត​ចំនួន​ ៤៥ ​អត្ថបទ រួមមាន​រឿង​រ៉ាវ ដំណោះស្រាយពីចិត្តពីថ្លើម​ សម្រាប់​ការ​​​អភិរក្ស​ អភិវឌ្ឍ​ទីក្រុង​វៀតណាម​ ដែល​អ្នកនិពន្ធ​ឧទ្ទេសនាម ​នៅលើ​ទំព័រ​កាសែត​វៀតណាម​ ពី​ឆ្នាំ២០១៦ ដល់ឆ្នាំ​២០២២ ទន្ទឹមនោះ​ គឺអន្តរកម្មជាមួយ​នឹង​បណ្ដាសហការី​ដូចជា ​អ្នក​សារព័ត៌មាន​ ស្ថាបត្យករ​ មិត្តភក្តិ​អន្តរជាតិ​។ល។ ឆ្ពោះទៅ​រក​គោលដៅ​រួម​ គឺ​ការពារ​កេរដំណែល​ហាណូយ​។


ហាណូយ​​ក្នុង​អារម្មណ៍​របស់​លោក​ គឺ​ការទាក់ទាញទាំងស្រុង ​ដែល​លោក​តែង​ហៅ​ហាណូយ​ដោយ​ឈ្មោះ​ស្និទ្ធស្នាល​ថា​ អ្នកនាង។ គម្រោង​អភិវឌ្ឍទីក្រុង​ចីរភាព​ ពិសោធនឋានទម្រង់​ថ្មី​ នៅ​ប្លុកអគារមួយ​ គោល​បំណង​បង្ហាញ​ទម្រង់​ជួយរដ្ឋធានី​​ហាណូយ​បុរាណ​ សម្បូរ​វប្បធម៌​ និងលក្ខណៈ​ពិសេស​ដោយ​ឡែក​ នៅ​ក្នុងរដ្ឋធានី​​ហាណូយ​ទំនើប​មួយ​ ក៏បាន​ដាក់ស្នើសុំ​​រង្វាន់​ ប៊ូយ​ ស្វឹន​ផាយ​ (Bui Xuan Phai) ​ដើម្បី​មនោសញ្ចេតនា​ចំពោះរដ្ឋធានី​​ហាណូយ​ ឆ្នាំ២០១៨។​

រឿង​​ហាណូយ​ បាន​បង្ហាញ​តាម​រយៈ​ជ្រុង​គំហើញ​របស់​លោក​ Martín Rama យ៉ាង​ពិសេស​ដូចជា​៖ អគា​របារាំង​បុរាណ​ អគារ​សមូហភាព​ ចិញ្ចើមថ្នល់​ វិថី​សៀវភៅ​។ល។​ តម្លៃកេរដំណែលទាំង​​នោះ​ ត្រូវ​តែបាន​​ការអភិរក្ស​។ តាមរយៈនោះ​ លោក​និយមន័យ​កេរ​ដំណែល​​ជាអ្វី​ ហើយ​បកស្រាយ​មូលហេតុ​ជនបរទេស​ស្រឡាញ់វៀតណាម​យ៉ាងណានោះ​។ តាម​រយៈ​យុទ្ធនាការ​អភិរក្ស​របស់រដ្ឋធានី​​ហាណូយ​ ដែលលោក​​ Martín Rama បាន​ចូល​រួម​ដូចជា​៖ ស្ថានីយ៍​រថភ្លើង​ហាណូយ​ ស្ថានីយ៍​មេត្រូ​ ប៉ុស្តិ៍​វិទ្យុ​នៅ​បាចម៉ាយ​ (Bach Mai) គំនូរជញ្ជាំង​បដិវត្ត​ ​តំបន់វិថីនៅ​ខណ្ឌ​បាឌិញ​ (Ba Dinh)​។ល។ លោក Martín Rama សែន​សប្បាយ​ចិត្ត​ ខណៈពេល​ហាណូយ​អភិរក្សបាន​នូវ​សំណង់​ ដែលមាន​អត្ថន័យ​ប្រវត្តិសាស្រ្ត​និងវប្បធម៌​។ ​យក​រូប​គំនូរ​របស់​​វិចិត្រករ​ក្មេង​ ដាំង​ វៀតឡុក (Dang Viet Loc) ​ធ្វើ​ជារូប​តំណាង​​ឱ្យ​សៀវ​ភៅ​ដើម្បី​ជួយឱ្យ​សៀវ​ភៅ​​ ដើម្បី​មនោសញ្ចេតនា​ចំពោះ​រដ្ឋធានី​ហាណូយ​ ជិតស្និទ្ធនឹង​អ្នកអាន​ វៀតណាម​នីយកម្ម ​និង​បើកទូលាយវិថីសម្រាប់សៀវភៅ​ទៅ​កាន់​​បេះដូង​អ្នកអាន​។​

ប្រធាន​បទ​ គម្រោង​ការ​មួយ​សម្រាប់​ហាណូយ​ ជាមួយនឹង​​បណ្ដាអត្ថបទ​ឆ្ពោះទៅកាន់​​អ្នក​សកម្ម​ភាព​កេរដំណែល​ ​​បណ្ដាដំណោះស្រាយ​ ដែល​លោក​ Martín Rama អនុវត្ត​ជូន​រដ្ឋធានី​ហាណូយ​ ក្នុងនោះ​លោក​សន្យាជូន​​ ហាណូយ នោះ​គឺ​ផ្តល់ពេលវេលា​ស្រាវ​ជ្រាវ​គម្រោង​ថ្មី ​ដោយ​គោល​បំណង​រក្សា​លក្ខណៈ​មួយ​ចំនួន​ នៃ​ហាណូយ​បុរាណមួយ​ កំពុង​ក្នុង​ដំណើរ​ទំនើប​ភាវូបនីយកម្ម​។ តាមប្រសាសន៍​​លោក​ ការ​គួប​ផ្សំទាំង​នោះ​ ជាមាគ៌ា​វិនិយោគ​ដែល​មានប្រាក់​​ចំណេញ​បំផុត​ និង​ស្ថេរភាព​បំផុត​សម្រាប់ហាណូយ​។ គម្រោង​របស់​លោក​ដាក់ចេញ​វិធាន​ការ ​ដើម្បីសម្រប​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស​ និង អភិរក្ស​តម្លៃ​ស្ថាបត្យកម្ម​ ក៏ដូចជា​លក្ខណៈ​សង្គម​របស់ហាណូយ​។


ដើម្បី​មនោសញ្ចេតនា​ចំពោះរដ្ឋធានី​ហាណូយ​ ជា​ដំណើរ​ខិតខំប្រឹងប្រែង​មួយ​ របស់​លោក​ Martín Rama ​ក្នុង​កិច្ចការ​នាំ​យកដំណោះស្រាយរួមវិភាគទានក្នុង​ការ​ការ​ពារ​និង​​អភិវឌ្ឍ​លក្ខណៈ​មានតម្លៃ​របស់​ហាណូយ​។ រូបភាព​ហាណូយ​បុរាណ​ អាយុកាល​ចំណាស់ និងឧទ្ទេសនាម​បាននូវលក្ខណៈ​ពិសេស​បំផុត​ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​។​

លោក Martín Rama បានរៀប​រាប់​ថា៖ ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​ជា​នាយក​កិត្តិសយ​ឥតប្រាក់ខែ​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍចីរភាព​ទីក្រុង​ ចំណុះ​​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​សង្គម​វៀតណាម​។ ខ្ញុំ​នឹងមានសុភមង្គលណាស់​ ប្រសិនបើ​ខ្ញុំ​អាច​ចូល​រួមវិភាគទាន​ ទោះបី​បន្តិច​បន្តួច​សម្រាប់​រដ្ឋធានី​ហាណូយ​បំភ្លឺ ​ដូច​ទីក្រុង​អស្ចារ្យ​មួយ​។ ពីព្រោះ​នោះ​ជា​ទីក្រុង​ដែល​ទូទាំងពិភពលោក​ស្រឡាញ់​ចូល​ចិត្ត​។​

ដើម្បី​មនោសញ្ចេតនា​ចំពោះ​រដ្ឋធានី​ហាណូយ​ របស់​ Martín Rama សាមញ្ញ ប៉ុន្តែ​តែង​ឆេះរោទិ៍​គឺដូច្នេះ​៕​

អត្ថបទ​៖ ប៊ិច​វឹន​ - រូបថត៖ ថាញ​យ៉ាង​

ប្រែសម្រួល​៖ រីកើង​


Top