ស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក

ស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក

ស្តេច​ចុង​ភៅ​សញ្ជាតិ​អាមេរិក ​ដើម​កំណើតជនជាតិ​​វៀតណាម​ Christine Haជា​បេសកកម្ម​សិល្បៈ នៃ​ក្រសួង​ការបរទេស​អាមេរិក​​នៅ​វៀតណាម។ ដោយ​មាន​មនោសញ្ចេតនាមកលើ​​សិល្បៈ​វៀតណាម​ Christine Haបាន​នាំ​យក​មុខម្ហូបវៀតណាម​ ចេញទៅ​ពិភពលោក​។ បងស្រី​ជា​អ្នក​គំរូ​មួយ​រូប ​ក្នុងការ​ខិត​ខំ​ផ្សព្វផ្សាយ​រូបភាព​ វប្បធម៌​វៀតណាម ​​ទៅ​ដល់មិត្តភក្តិ​អន្តរជាតិ​។​

ថ្មីៗនេះ​ Christine Ha បាន​ស្ថានទូត​អាមេរិកអញ្ជើញ​មកកាន់ប្រទេសវៀតណាម​បំពេញ​​​​​បេសកកម្ម​សិល្បៈ​។ ប៉ុន្មានថ្ងៃ​នៅ​វៀតណាម ទោះបី​មិនបាននៅយូរក៏ដោយ​ Christine Ha បាន​បន្សល់ទុក​ចំណាប់អារម្មណ៍​ល្អប្រពៃ​ក្នុងចិត្ត​មុនស្សគ្រប់គ្នា​។ រឿង​រ៉ាវ​ ដំណើរ​ ដែលអ្នកនាង​​ខិតខំ​ឆ្លងកាត់ រហូតដល់​ការ​អះអាង​ខ្លួន​ឯង​ ហើយ​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​វប្បធម៌​ម្ហូប​អាហារ​វៀតណាម នៅលើ​ពិភពលោក​ ជា​ប្រភព​នៃការបំផុស​​អារម្មណ៍​សម្រាប់​មហាជន​វៀតណាម​។​

 

ស្តេចចុងភៅ​ Christine Ha

ក្នុ​ង​កម្មវិធី​បេសកកម្ម​សិល្បៈ​នៃ​ស្តេច​ចុងភៅ​ Christine Ha ប្រចាំ​នៅ​វៀតណាម​ អ្នកនាង​បាន​ណែនាំ​ក្មួយ​ៗ​ពិការ​ភ្នែក​ ធ្វើ​នំព្រះចន្ទ​​ ចាប់ពី​រូបមន្ត​​រហូតដល់ការ​​ផ្សំ​​គ្រឿង​វត្ថុធាតុដើមពី​អាមេរិក​ និង វៀតណាម​ដូចជា​ ល្ពៅ​ក្រហម​ ទេព្វិរូ​ ​ខ្ញី និងឈិល ក្នុង​នំឱ្យ​មាន​​រសជាតិស្វិត​។ Christine Ha ក៏បំផុស​អារម្មណ៍​ និង ​លើកទឹក​ចិត្ត​ក្មួយ​ៗ​ ចុះ​​ចង្រ្កាន​​ទោះបី​​ពិការ​ភ្នែកក៏ដោយ​​។​

ក្រៅ​ពី​ម៉ោង​ណែនាំ​ធ្វើ​នំ​ Christine Ha នៅ​ចូល​រួម​ពិភាក្សា​ក្រោម​ប្រធាន​បទ​៖ នារី​ធុរកិច្ចថ្មី​៖ បញ្ហាប្រឈម ​និង ​ឱកាស​ នៅ​វៀតណាម​ និង អាមេរិក និង​ចម្អិន​អាហាររួម​ជាមួយ​នារី​ជនជាតិ​ភាគតិច ​នៅ​ស្រុក​បាន​បឿត (Ban Buot)​ ខេត្ត​សើនឡា​ (Son La)។ រួម​ប្រាស្រ័យ​នឹង​យុវជន​ ដែលមាន​ស្ថានភាព​លំបាក​ កំពុង​តាម​រៀន​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន REACH​។ ធ្វើ​គណៈ​កម្មការ​មេប្រយោគ​ សម្រាប់​ការ​ប្រឡង​​ចម្អិន​អាហារ​ច្នៃប្រតិដ្ឋ ​ជាមួយ​សាច់​មាន់អាមេរិក នៅ​សកលវិទ្យា​ល័យ​ Hutech រៀបចំ​ដោយ​សហសម្ពន្ធនាំចេញ​ស៊ុត​ និង សត្វទ្វេបាទ​អាមេរិក​។ល។​ សកម្មភាព ​ដ៏សកកម្មនិងមិនដាច់​​ របស់​ Christine Ha នៅ​ទីណា​​​ដែល​អ្នកនាង​ទៅ​ដល់​ តែង​​បាន​មហាជន​​វៀតណាម​​ គាំទ្រ​ និង​ ស្រឡាញ់​រាប់​អាន​។​


Christine Ha កើត​និង​ធំ​ឡើង​នៅ​អាមេរិក​ ឪពុកម្តាយ​អ្នកនាង​ជា​ជនជាតិ​វៀតណាម​។ វ័យកុមារ​របស់អ្នកនាង​ផ្សារភ្ជាប់នឹង​មុខម្ហូប​វៀតណាម​ មាន​​អ្នកម្តាយ​ជា​អ្នក​ចម្អិន​ជូន​។ ទឹកចិត្ត​ស្រឡាញ់​ស្រុកកំណើត​វៀតណាម​ កើ​តឡើង​ចំពោះ​​អ្នក​នាង​ តាមរយៈ​បេតិកភណ្ឌ​វប្បធម៌ ដែល​អ្នកនាង​ធ្លាប់បាន​​ពិសោធន៍ស្វែង​យល់​។ ឆ្នាំ​ដែល​អ្នកនាង​មានអាយុ​១៤ឆ្នាំ អ្នកម្តាយ​គាត់បាន​ស្លាប់​ ហើយ​អ្នកនាង​ក៏ជួប​ប្រទះ​នឹង​​ឧបសគ្គធំ​បំផុត​ក្នុង​ជីវិត​ ពោល​គឺ​បាត់បង់ពន្លឺ​​មិនអាចមើលឃើញ​។ ដោយ​ស្វ័យ​ភាព​ Christine Ha បាន​បញ្ចប់ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ នៅសកលវិទ្យាល័យ​ Texas នៅ​ Austinm អ្នកនាង​រៀនចប់​អនុបណ្ឌិ​ត​​វិចិត្រ​សិល្បៈ​តាម​កម្មវិធី​សរសេរ​ច្នៃ​ប្រតិដ្ឋ​ នៅសកលវិទ្យាល័យ​ Houston។ អ្នកនាងធ្លាប់បាន​ធ្វើ​ជា​អ្នករៀ​បរៀង​ស្នូលម្នាក់​ នៅ​ទស្សនា​វដ្តី​​អក្សរសិល្ប៍ Gulf Coast។ ការ​និ​ពន្ធ ​និង ​ទេពកោសល្យ​ចម្អិន​ម្ហូប ​របស់​ Christine Ha បូក​រួម​ជាមួយ​គ្នា​ បាន​ជួយឱ្យ​​អ្នកនាងមានប្រៀប​ក្នុងការ​​​ចូល​រួម​ MasterChef នៅ​អាមេរិក​។ ឆ្លងកាត់​មនុស្ស​ចំនួន ​៣០.០០០នាក់ Christine Ha ដណ្តើម​​បានរង្វាន់​​ជើងឯក។

ក្រោយ​ពេល​ទទួល​បាន​រង្វាន់​ ទ្វារ​ថ្មី​វិជ្ជាជីវៈ​បាន​បើក​ចេញ​ចំពោះ​ Christine Ha។ សៀវភៅ​បង្រៀន​ចម្អិន​ដំបូង​របស់​អ្នកនា​ង "Recipes from My Home Kitchen" បាន​ជាប់​​បញ្ជី​ ជា​សៀវភៅ​ដែល​លក់ដាច់បំផុត ​តាម​ការ​ជ្រើសរើស​របស់​ New York Time។ ក្រោម​ការ​​បទ​ពិសោធន៍​នៃជីវិត​ អ្នកនាង​បាន​បកស្រាយ​ការ​ពារ​សិទ្ធិ​នៃ​ជនពិការ​ នៅ​អង្គការ​សហប្រជាជាតិ​ ប្រកប​ដោយ​ភាព​ជោគជ័យ​ប្រសើរ​​​ ទទួល​បាន​ការ​រាប់អាន​ពី​សហគមន៍​ជនជាតិ​វៀតណាម​នៅ​អាមេរិក​។​

ទន្ទឹមនឹង​ បេសកកម្ម​ម្ហូបអាហារ​សម្រាប់​ស្ថានទូត​អាមេរិក​នៅ​បរទេស​ ពិធីករ​នៃ​កម្មវិធី​ចម្អិន​អាហារ​ Four Senses នៅប្រទេស​​កាណាដា​ និង គណៈ​មេប្រយោគ​នៃ​កម្មវិធី​ "MasterChef" វៀតណាម​ Christine Ha បាន​ចាប់​ផ្តើម​ធុរកិច្ចថ្មី​ជាមួយ​នឹង​​ទេពកោសល្យ​​ចម្អិន​អាហារ​។ នៅ​ឆ្នាំ​២០២០ Christine Ha បើក​ភោជនីយដ្ឋាន​ដំបូង​ "The Blind Goat" នៅ​ Houston នៅ​ខែ​កញ្ញា ឆ្នាំ​២០២០ រួម​នឹង​ចុង​ភៅ​ Tony Nguyen បើក​ភោជនីយដ្ឋាន​ទី​២ មាន​ឈ្មោះ​ Xin Chao - សួស្តី ភោជនីយដ្ឋាន​ទី​៣ បើក​នៅ​ថ្ងៃទី​មិថុនា ឆ្នាំ​២០២៣។​

 


ភោជនីយដ្ឋានទាំង៣សុទ្ធតែមាន​​ឈ្មោះល្បី​ ​ ជាមួយនឹង​​មុខម្ហូប​សមញ្ញ​ដូចជា​​ ត្រីខ សាច់ជ្រូក​ខជាមួយ​ពងទារ​។ល។ ជាពិសេស​ Christine Ha នៅ​ប្រើប្រាស់​ទឹក​ត្រី​វៀតណាម​ ធ្វើជា​គ្រឿងទេស​សម្រាប់​មុខម្ហូប​ស្ទើរ​ទាំង​អស់​។ អ្នកនាង​ផ្សំគ្រឿងទេស​​វៀតណាម​ជាមួយ​នឹង​មុខម្ហូប​ជា​ច្រើន​​របស់ជនជាតិ​​អាមេរិក​ ជនជាតិ​កាណាដា​ បង្កើត​បាន​វប្បធម៌​ម្ហូបអាហារ​ក្នុង​ស្រុង​និង​អន្តរជាតិ​ដ៏សម្បូរបែប។​

Christine Ha ចែក​រំលែក​ តាំងពីតូច​ Christine Ha មាន​អនុស្សាវរីយ៍​ចំពោះ​មុខម្ហូបដែល​អ្នក​ម្តាយ​ចម្អិន​។ Christine Ha ចម្អិន​ដោយ​បេះ​ដូង​ ​ចូល​រួម​ណែនាំបង្រៀ​ន​​មុខម្ហូប​វៀតណាម​ សម្រាប់មិត្តភក្តិ​អាមេរិក​ គ្រឿង​​ គ្រឿង​ទេស​វៀតណាម​ តែងតែ​ជា​ប្រភព​ដើម​នៃ​ការ​ច្នៃ​ ដោយ​ភាព​ខុសប្លែក​បាន​ធ្វើ​​ឱ្យ​មាន​ភាព​ជោគ​ជ័យ​នៅលើ​​មុខម្ហូប​ជាច្រើន​។ ជាង​នរណាទាំងអស់​ Christine Ha ស្រឡាញ់​ស្រុកកំណើត​វៀតណាម​ អ្នកនា​ង​បើក​ភោជនីយដ្ឋាន​ និង​ ចម្អិន​មុខម្ហូប​វៀតណាម​ ជា​ចំណែកមួយនៃ ​មនោសញ្ចេតនា​​ ដែល​អ្នក​នាង​ផ្តល់ជូន​​អ្នកម្តាយ​ដែល​បាន​ចែក​ឋាន​ទៅ ​និង​វៀតណាមជា​ទីកន្លែង ​ដែលម្តាយ​គាត់​តែង​រំពឹង​នឹកដល់​ប្រភពដើម​៕​

 

កាលទេសៈ​ថតរូប​អនុស្សាវរីយ៍​របស់​ Christine Haជាមួយនឹង​អ្នក​គាំទ្រ​។ .

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង​

ប្រែសម្រួល​៖ រីកើង​


Top