• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។

ក្នុងប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យចូលឆ្នាំថ្មី នាវាទាំង ៣ គ្រឿង HQ ៥៦១, KN ៤៩០ និង KN ៤៩១ នៃកងទ័ពជើងទឹកបានចាកចេញពីកំពង់ផែ កាមរាញ (Cam Ranh) ដោយដឹកជញ្ជូនក្រុមបេសកកម្មទៅសួរសុខទុក្ខនិងលើកទឹកចិត្តទាហាននិងប្រជាជនរស់ស្រុកកោះ ទ្រឿងសា (Truong Sa)  ខេត្ត ខាញហ័រ (Khanh Hoa) ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបានដឹកស្បៀងអាហារដល់ទាហាននិងប្រជាជន រស់នៅស្រុកកោះ ទ្រឿងសា (Truong Sa)  ដើម្បីអបអរសាទរបុណ្យតេតប៉ុណ្ណោះទេ។ ថែមទាំងបាននាំមនោសញ្ចេតនាដ៏ពិសិដ្ឋ និងការយកចិត្តទុកដាក់ពិសេសរបស់ បក្ស រដ្ឋ និងប្រជាជន ទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ។

ក្នុងប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យចូលឆ្នាំថ្មី នាវាទាំង ៣ គ្រឿង HQ ៥៦១, KN ៤៩០ និង KN ៤៩១ នៃកងទ័ពជើងទឹកបានចាកចេញពីកំពង់ផែ កាមរាញ (Cam Ranh) ដោយដឹកជញ្ជូន​ក្រុមបេសកកម្មទៅសួរសុខទុក្ខនិងលើកទឹកចិត្តទាហាននិងប្រជាជនរស់ស្រុកកោះ ទ្រឿងសា (Truong Sa)  ខេត្ត ខាញហ័រ (Khanh Hoa) ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបានដឹកស្បៀងអាហារដល់ទាហាននិងប្រជាជន រស់នៅស្រុកកោះ ទ្រឿងសា (Truong Sa)  ដើម្បីអបអរសាទរបុណ្យតេតប៉ុណ្ណោះទេ។ ថែមទាំងបាននាំមនោសញ្ចេតនាដ៏ពិសិដ្ឋ និងការយកចិត្តទុកដាក់ពិសេសរបស់ បក្ស រដ្ឋ និងប្រជាជន ទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ។


នាវា ៣ គ្រឿង រួមមាន៖ នាវា HQ ៥៦១ នាវា KN ៤៩០ និង នាវា KN ៤៩១ បាននាំដួងចិត្តរបស់ប្រជាជនរស់នៅដីគោកមកដល់ទាហាន និងប្រជាជននៅស្រុកកោះទ្រឿងសា (Truong Sa)  ។

អំណោយតេតត្រូវបានវេចខ្ចប់យ៉ាងហ្មត់ចត់ ដើម្បីដឹកជញ្ជូនទៅកាន់ ស្រុកកោះទ្រឿងសា (Truong Sa)  ដោយនាវា។


ដឹកជញ្ជូនទាំងបរិយាកាសបុណ្យតេតទៅកាន់ស្រុកកោះទ្រឿងសា (Truong Sa)  ។


ផ្លែឈើនិងបន្លែក៏ត្រូវបានដឹកជញ្ជូនពីដីគោកទៅកាន់ស្រុកកោះ។


ពិធីផ្លាស់ប្តូរនិងប្រមូលទាហានបានធ្វើឡើងនៅលើស្ពានលេខ ៤ នៃ កំពង់ផែយោធា កាមរ៉ាញ (Cam Ranh)។


ថ្នាក់ដឹកនាំខេត្ត ខាញហ័រ (Khanh Hoa) បានមកលើកទឹកចិត្តនិងជូនពរទាហាន ក្នុងឱកាសទទួលភារកិច្ចថ្មីនៅស្រុកកោះទ្រឿងសា (Truong Sa) ។


មន្រ្តីនិងទាហាននៅលើនាវាធ្វើដំណើរទៅកាន់កោះទ្រឿងសា (Truong Sa) ដើម្បីបំំពេញភារកិច្ចការពារប្រទេស។


នារីបង្ហាញមនោសញ្ចេតនា តាមរយៈការចាប់ដៃ។


ពេលវេលានៃការលាគ្នាដែលជាពោរពេញទៅដោយក្តីស្រឡាញ់រវាងប្រជាជននិងទាហាន នៅកំពង់ផែយោធា កាមរ៉ាញ (Cam Ranh)។


បណ្តាបទចម្រៀងត្រូវបានចាក់ មុនពេលនាវាចាកចេញពីកំពង់ផែ។


ក្រុមគ្រួសាររបស់ទាហានមានវត្តមាន នៅឯកំពង់ផែយោធា កាមរ៉ាញ (Cam Ranh) ដើម្បីជូនដំណើរសាច់ញាតិរបស់ពួកគេ នៅពេលពួកគេបំពេញកាតព្វកិច្ច។


ស្នាមញញឹមរបស់ទាហាននៃកងទ័ពជើងទឹក នៅពេលពួកគេធ្វើដំណើរទៅបំពេញកាតព្វកិច្ច។


យុវជនទាំងនោះមានស្មារតីរឹងមាំ និងត្រៀមខ្លួចជាស្រេច ដើម្បីធ្វើដំណើរទៅបំពេញកាតព្វកិច្ច នៅកោះដាច់ស្រយាល។


នាវាចាកចេញពីកំពង់ផែយោធា (Cam Ranh) ខេត្ត ខាញហ័រ (Khanh Hoa) ។


អំណោយតេតត្រូវបានដឹកជញ្ជូនទៅកាន់កោះ តុកតាន់អា (Toc Tan A)។


អំណោយតេតត្រូវបានប្រគល់ដល់វត្ត ស៊ីញតុន (Sinh Ton)។


បញ្ចប់បេសកម្មនៅលើកោះ ទាហាននឹងវិលត្រឡប់មកនិងទទួលភារកិច្ចថ្មីនៅតំបន់ទី ៤ កងទ័ពជើងទឹក ។
 


មកទស្សនាបណ្តាកោះ គណៈប្រតិភូបានអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលពលិជីវិត។ មកសួរសុខទុក្ខនិងជូនពរបុណ្យតេត ប្រគល់អំណោយតេតដល់មន្រ្តី ទាហាន និងប្រជាជនដែលរស់នៅលើកោះ ... ។ ក្រុមបេសកកម្មនេះក៏បានសហការជាមួយមន្រ្តី និងទាហាន រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌និងកីឡា ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ថែមទាំងលើកទឹកចិត្តដល់ទាហាន និងប្រជាពលរដ្ឋនៅលើកោះធ្វើការនិងរស់នៅ សំដៅបំពេញភារកិច្ចការពារអធិបតេយ្យភាពសមុទ្រនិងកោះដ៏ពិសិដ្ឋនៃមាតុភូមិប្រកបដោយជោគជ័យ​។

ដោយមើលឃើញពីជីវិតរបស់ទាហាន និងប្រជាជននៅស្រុកកោះ ទ្រឿងសា (Truong Sa) ក្រុមបេសកកម្មបានដឹងថា ជីវិតនៅលើកោះមានភាពរីកចម្រើនកាន់តែខ្លាំងដែលបង្ហាញការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងកងទ័ព ចំពោះកោះទ្រឿងសា (Truong Sa) ។ ជំនះពុះពាលើការលំបាកជាច្រើន នៅស្រុកកោះ ទាហាននិងប្រជាជននៅទីនេះខិតខំប្រឹងប្រែងធ្វើការ និងផលិតកម្ម។ ទាហាននិងប្រជាជននៅទីនេះ សប្បាយរីករាយនឹងសមិទ្ធិផលដែលប្រទេសសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម ក្នុងឆ្នាំ ២០១៩ ។

មនោសញ្ចេតនាទាំងនេះបានពង្រឹងស្មារតីរឹងមាំនិងឆន្ទៈខ្ជាប់ខ្ជួនរបស់កងទ័ពនិងប្រជាជន នៅស្រុកកោះ​ទ្រឿងសា​ (Truong Sa) ដើម្បីពង្រឹងភាពជឿជាក់របស់ពួកគេ កៀកស្មាគ្នា រួមដៃគ្នា ដើម្បីការពារអធិបតេយ្យភាពនៃ​កោះសមុទ្រដ៏ពិសិដ្ឋ និងបំពេញភារកិច្ចរបស់បក្សនិងប្រជាជនប្រកបដោយជោគជ័យ./.

 

អត្ថបទនិងរូបថត៖ ថុងហាយ


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top