• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបញ្ចុកសាច់ជ្រូកអាំង នៅទីក្រុង សាយហ្គន (Sai Gon)

នំបញ្ចុក​សាច់ជ្រូក​អាំង នៅទីក្រុង​ សាយហ្គន់ ( Sai Gon) គឺជាមុខម្ហូបមួយក្នុងចំណោមបណ្តាមុខម្ហូប​ពិសេសរបស់ប្រជាជនភាគខាងជើង។ បច្ចុប្បន្ននេះ នំបញ្ចុក​សាច់ជ្រូក​អាំង បានមានវត្តមាននៅតាមទីក្រុងនានា ដូចជាទីក្រុងហូជីមិញ (Ho Chi Minh) ជាកន្លែងដែល​ប្រជាជន សាយហ្គន ( Sai Gon) អាចទទួលទានអាហារភាគខាងជើងដែលពួកគេធ្លាប់ស្គាល់។

គ្រឿងផ្សំសម្រាប់ធ្វើមុខម្ហូបនំបញ្ចុកសាច់ជ្រូកអាំង រួមមាន ៖ សាច់បីជាន់ហាន់ជាស្តើងៗ។ សាច់ស្មាជ្រូកចិញ្ច្រាំ។ ខ្ទឹមក្រហម ខ្ទឹមសបានចិញ្ច្រាំ ហើយដាក់ក្នុងសាច់ជ្រូកបីជាន់និងចិញ្ច្រាំ។

សាច់បីជាន់និង សាច់ជ្រូកចិញ្ច្រាំអាំងឈ្ងុយនិងទឹកជ្រលក់គឺជាកត្តាទាំងបីដែលបង្កើតភាពឆ្ងាញ់របស់មុខម្ហូបនំបញ្ចុកសាច់ជ្រូកអាំង។
សាច់ជ្រូកអាំងមានក្លិនឈ្ងុយ ទឹកជ្រលក់ក៏មានរសជាតិជូរផ្អែមដែលបង្កើនភាពឈ្ងុយឆ្ងាញ់នៃនំបញ្ចុកសាច់ជ្រូកអាំង។  

 

សាច់ជ្រូកអាំងមានក្លិនឈ្ងុយ ទឹកជ្រលក់ក៏មានរសជាតិជូរផ្អែម ជូរ ហឹរ ប្រៃល្មម។



នំបញ្ចុកសាច់អាំងមួយឈុត រួមមាន សាច់ជ្រូកបីជាន់អាំងនិងសាច់ជ្រូកចិញ្ច្រាំអាំងនិងទឹកជ្រលក់។

លាយឱ្យគ្រឿងទេសជ្រាបចូលជ្រៅជាមួយសាច់ជ្រូក ហើយដាក់ក្នុងទូទឹកកកប្រហែល ៣ ទៅ៤ ម៉ោង។ សាច់ស្មាជ្រូកដែលចិញ្ច្រាំនិងធ្វើជារាងមូលសំប៉ែត រួចយកទៅអាំង។ រីឯសាច់បីជាន់ហាន់ជាស្តើងៗហើយ ក៏យកទៅអាំងដែរ។

 ហាងនំបញ្ចុកសាច់ជ្រូកអាំង វ៉ាន់អាញ់ (Van Anh)៖
បើកម៉ោង ៖ ម៉ោង ៨  ព្រឹក  ដល់ម៉ោង ១០ យប់
អាស័យដ្ឋាន៖ ៣៦ វិថីហ៊ុងហា (Hong Ha សង្កាត់ ២ ខណ្ដ តឹនប៊ិញ (Tan Binh) ទីក្រុង ហូជីមិញ (Ho Chi Minh))
- ហាង Zhu Bajie៖
បើកម៉ោង៖ ម៉ោង ៩ ព្រឹក ដល់ម៉ោង  ៥ ល្ងាច
អាស័យដ្ឋាន៖ ៨៤ វិថី ទ្រឿងគ្វៀន ( Truong Quyen) សង្កាត់ ៦ ខណ្ឌ ៦ សង្កាត់ ៣ ទីក្រុង ហូជីមិញ (Ho Chi Minh City) 

ក្នុងដំណើរការអាំងស្រាច់ជ្រូក ជួនកាលលាបប្រេងឆាបន្តិច ពេលសាច់ជ្រូកជិតឡើងពណ៌លឿង យើងលាបទឹកឃ្មុំបន្តិច ដើម្បីធ្វើឲ្យសាច់ជ្រូកអាំងមានពណ៌លឿង។
 

នំបញ្ចុកសាច់ជ្រូកអាំងគ្រប់គ្រាន់មួយឈុត រួមមាន សាច់បីជាន់អាំង ទឹកជ្រលក់ សាច់ជ្រូកចិញ្ច្រាំអាំង នំបញ្ចុកនិងជីរគ្រប់មុខ។
សាច់ជ្រូកចិញ្ច្រាំអាំងបានប្រឡាក់គ្រឿងទេសនិងអាំងឲ្យឡើង ពណ៌លឿងស្អាត រសជាតិឈ្ងុយឆ្ងាញ់ មិនស្ងួត និងខ្លាញ់ពេក
។  ទឹកជ្រលក់ក្តៅដាក់បន្ថែមល្ហុង ការ៉ុតដែលមានរសជាតិជូរផ្អែមនិងស្រួយ ដែលសាកសមសម្រាប់អ្នកដែលចូលចិត្តរសជាតិផ្អែម។

ពិសារនំបញ្ចុកសាច់ជ្រូកអាំងជាមួយជីរគ្រប់មុខ ដូចជា សាឡាត់ ជីវ៉ាន់ស៊ុយ  ... យកនំបញ្ចុកដាក់ចូលក្នុងចានទុកទឹកជ្រលក់ដែលពោរពេញដោយសាច់ជ្រូកអាំង បន្ថែមជីរគ្រប់មុខនិងទទួលបានរសជាតិដ៏ឈ្ងុតឆ្ងាញ់ពីមុខម្ហូបនេះ។ មិនត្រឹមតែរដ្ឋធានី ហាណូយ (Ha Noi)ប៉ុណ្ណោះទេដែលមាននំបញ្ចុកសាច់ជ្រូកអាំង ប៉ុន្តែមនុស្សភាគច្រើនមកពីទីឆ្ងាយដែលមកទីក្រុងនេះបានខ្សឹបប្រាប់គ្នាថា៖ «ត្រូវតែពិសារនំបញ្ចុកសាច់ជ្រូកអាំង!»។ ដោយមានរសជាតិឆ្ងាញ់ប្លែកខុសនឹងមុខម្ហូបផ្សេងៗទៀត ហេតុដូច្នេះហើយ នំបញ្ចុកសាច់ជ្រូកអាំង បានប្រជាជនវៀតណាមនិងភ្ញៀវបរទេសជាច្រើននាក់ចូលចិត្ត ៕

                                                                                                     

អនុវត្តដោយ ង្វៀនឡួន

                                                                                                             


Top