ដោយគោលដៅរួមចំណែកក្នុងការអភិវឌ្ឍន៍មុខកីឡាឆត្រយោង នៅប្រទេសវៀតណាម និងមានបំណងប្រាថ្នាថា មុខកីឡានេះបានក្លាយទៅជាមុខកីឡាប្រកួតជាផ្លូវការ ក្នុងការប្រកួតឆត្រយោង រវាងបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ការប្រកួតឆត្រយោងបើកទូលាយវៀតណាម ឆ្នាំ ២០១៧ បានរៀបចំនៅរដ្ឋធានីហាណូយរួចហើយ។
កីឡាករ កីឡាការិនី ចំនួន ៦០ នាក់ មកពីក្លឹបឆត្រយោងក្នុងនិងក្រៅប្រទេស បានចូលរួមក្នុងការប្រកួតឆត្រយោងបើកទូលាយវៀតណាម ឆ្នាំ២០១៧ ដែលបានរៀបចំនៅដុយប៊ូ (Doi Bu) ឃុំណាមភឿងទៀន (Nam Phuong Tien) ស្រុកចឿងមី (Chuong My) រដ្ឋធានីហាណូយ (Ha Noi)។
នេះគឺជាការប្រកួតអន្តរជាតិជាផ្លូវការ នៅវៀតណាម បានរៀបចំដោយអគ្គនាយកដ្ឋានកីឡា មន្ទីរវប្បធម៌- កីឡាហាណូយសហការជាមួយក្លឹបឆត្រយោងហាណូយ និងក្លឹបឆត្រយោង Vietwings ហាណូយ។
ការប្រកួតឆត្រយោងនាឆ្នាំនេះ មាន ៧ ក្រុមចូលរួម ក្នុងនោះមាន ៥ ក្រុមឆត្រយោងមកពីប្រទេសវៀតណាម និង ២ ក្រុមមកពីបរទេស។ កីឡាករ កីឡាការិនី ចូលរួមក្នុងការប្រកួត នូវវិញ្ញាញសាចុះចតយ៉ាងត្រឹមត្រូវ តាមស្តង់ដារនិងការកំណត់នូវប្រកួតឆត្រយោងអន្តរជាតិ។
ជាពិសេស នេះគឺជាមុខកីឡាមានលក្ខណៈគ្រោះថ្នាក់ ប៉ុន្តែឆត្រយោងចាប់ចិត្តខ្លាំងណាស់ ពីព្រោះយើងអាចស្វែងយល់ សាកល្បងការលោតឆត្រយោង។ ជាងនេះទៀត តាមរយៈការប្រកួតនេះ មិត្តភក្តិអន្តរជាតិនឹងទស្សនាសោភណ្ឌភាពនៃរដ្ឋធានីហាណូយ ដោយការមើលឃើញពីទីខ្ពស់./.
អត្ថបទនិងរូបភាព៖ ខាញឡុង