• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់

ដោយ​គោលដៅ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​មុខ​កីឡា​ឆត្រ​យោង​ នៅ​ប្រទេស​វៀតណាម និង​​​មាន​បំណង​ប្រាថ្នាថា ​មុខ​កីឡានេះ​បាន​ក្លាយទៅ​ជាមុខ​កីឡា​​ប្រកួត​​​ជា​ផ្លូវ​ការ​ ក្នុង​ការ​ប្រកួត​​ឆត្រ​យោង​ ​រវាង​បណ្តា​ប្រទេស​ ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ការប្រកួត​​ឆត្រយោង​បើកទូលាយ​វៀតណាម​ ឆ្នាំ ២០១៧  បាន​រៀបចំ​នៅ​រដ្ឋធានី​ហាណូយ​រួចហើយ។

កីឡាករ កីឡាការិនី ​ចំនួន ៦០ នាក់​ មកពី​ក្លឹប​ឆត្រ​យោង​ក្នុង​និង​ក្រៅ​ប្រទេស​ បាន​​ចូល​រួម​ក្នុង​ការ​ប្រកួត​ឆត្រ​យោង​បើកទូលាយ​វៀតណាម ឆ្នាំ២០១៧ ដែល​បាន​រៀបចំនៅ​ដុយប៊ូ (Doi Bu) ឃុំ​ណាមភឿងទៀន (Nam Phuong Tien) ស្រុក​ចឿង​មី (Chuong My) រដ្ឋធានីហាណូយ (Ha Noi)។

នេះ​គឺ​ជា​ការប្រកួត​អន្តរជាតិ​ជា​ផ្លូវ​ការ​​ នៅ​វៀតណាម បាន​រៀបចំ​ដោយអគ្គនាយកដ្ឋាន​កីឡា មន្ទីរវប្បធម៌-  កីឡាហាណូយ​សហការ​ជាមួយ​ក្លឹប​ឆត្រ​យោង​ហាណូយ​ និងក្លឹប​ឆត្រ​យោង Vietwings ហាណូយ​។

​ការ​ប្រកួត​​ឆត្រ​យោង​នា​ឆ្នាំនេះ មាន​ ៧ ក្រុម​ចូលរួម ក្នុង​នោះ​មាន​ ៥ ក្រុម​ឆត្រ​យោង​មកពី​ប្រទេស​វៀតណាម និង ២ ក្រុម​មកពី​បរទេស។ កីឡាករ កីឡាការិនី ​ចូល​រួម​ក្នុង​ការ​ប្រកួត​​ នូវវិញ្ញាញសា​​​​​​ចុះចត​យ៉ាង​ត្រឹម​ត្រូវ​ តាម​ស្តង់​ដារ​និង​ការ​កំណត់នូវប្រកួត​​ឆត្រ​យោង​អន្តរជាតិ។

ជាពិសេស នេះគឺជា​មុខ​កីឡា​​មាន​លក្ខណៈគ្រោះ​ថ្នាក់​ ប៉ុន្តែ​ឆត្រ​យោង​​ចាប់​ចិត្ត​ខ្លាំង​ណាស់ ពីព្រោះ​យើង​អាច​ស្វែង​យល់ សាកល្បង​ការ​លោត​ឆត្រ​យោង។ ជាង​នេះ​ទៀត តាម​រយៈការ​ប្រកួត​នេះ​ មិត្តភក្តិអន្តរជាតិ​​នឹង​ទស្សនា​សោភណ្ឌភាព​​​​នៃ​រដ្ឋធានី​ហាណូយ ដោយ​ការ​មើល​ឃើញ​ពី​ទីខ្ពស់./.


ការប្រកួតឆត្រយោងវៀតណាមបើកទូលាយ ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅ ក្នុងរយៈពេលពីរថ្ងៃ
នៅដុយប៊ូ (Doi Bu) ឃុំណាមភឿងទៀន (Nam Phuong Tien) ស្រុកចឿងមី (Chuong My)
រដ្ឋធានីហាណូយ (Ha Noi)។


ដើម្បីទទួលកម្ពស់ស្តង់ដារ កីឡាករ កីឡាការិនី ត្រូវធ្វើដំណើរទៅកាន់ទីកន្លែងលោតដោយរថយន្ត។


កីឡាករ កីឡាការិនី ប្រមូលនៅទីកន្លែងលោតឆត្រយោងនៅដុយប៊ូ (Doi Bu)។

នាឆ្នាំនេះ អាកាសធាតុល្អសំរាប់ការប្រកួតលោតឆត្រយោង។

ការប្រកួតនាឆ្នាំនេះ រួមមាន ៧ ក្រុមប្រកួត ក្នុងនោះមាន ៥ ក្រុមឆត្រយោងមកពីប្រទេសវៀតណាម
និង ២ ក្រុមឆត្រយោងមកពីបរទេស។


ត្រួតពិនិត្យឧបករណ៍ មុនពេលចូលរួមក្នុងការប្រកួត។

ដំណាក់កាលត្រួតពិនិត្យខ្សែឆត្រយោង មុនពេលចូលរួមក្នុងការប្រកួត។

កីឡាករ កីឡាការិនី ចូលរួមក្នុងការប្រកួតលោតឆត្រយោងប្រវែងប្រហែល ១,៥ គីឡូម៉ែត្រ។

កីឡាករ កីឡាការិនី ទទួលពន្ទុ តាមចន្លោះគិតពីទីកន្លែងចុះចតដីដំបូងរបស់រាងកាយ
ក្នុងក្របខ័ណ្ឌរង្វង់។


បន្ទប់ពីសម្រេចការប្រកួតរបស់ខ្លូន បណ្តាកីឡាករ កីឡាការិនី ត្រូវបានបត់ឆត្រយោងរបស់ខ្លួន
ដើម្បីធានាសុវត្ថិភាពសំរាប់កីឡាករនឹងចុះចតតាមក្រោយ។


កីឡាករ Kim JongMok ជនជាតិកូរ៉េខាងត្បូងកំពុងចែករំលែកបទពិសោធន៍របស់ខ្លួន
ជាមួយកីឡាករដទៃ នៅពេលមានអាកាសធាតុមិនសូវល្អ។


ដើម្បីធានាសុវត្ថិភាពសំរាប់កីឡាករ គណៈកម្មាការរៀបចំតែងតែរង្វាស់ល្បឿនខ្យល់។

ក្រុមអាជ្ញាកណ្តាលតែងតែតាមដ្ឋាននិងទាក់ទងជាមួយកីឡាករដែលកំពុងលោតឆត្រយោង
តាមរយៈម៉ាស៊ីនឆ្លងឆ្លើយ សំដៅធានាសុវត្ថិភាពនូវចន្លោះ។


នៅពេលខ្យល់បក់ខ្សោយធ្វើការលោតឆត្រយោងប្រកបដោយសុវត្ថិភាព។

នៅពេលខ្យល់បក់ខ្សោយធ្វើការលោតឆត្រយោងប្រកបដោយសុវត្ថិភាព។

កីឡាកររៀបចំការបោះជំរុំនៅលើដុយប៊ូ (Doi Bu) និងរង់ចាំការប្រកួតរបស់ខ្លួន។

ទីកន្លែងលោតឆត្រយោងនៅលើដុយប៊ូ (Doi Bu) បង្កើតលក្ខណៈដោយឡែកនូវមុខកីឡាដ៏គ្រោះថ្នាក់
នៅរដ្ឋធានីហាណូយ។

លទ្ធផល​នៃការប្រកួត​បើកទូលាយ ឆ្នាំ២០១៧៖
ពាន​រង្វាន់​ចំណាត់​ថ្នាក់លេខមួយ (សំរាប់​បុរស)៖ កីឡាករ ង្វៀន​ហាយអាញ (Nguyen Hai Anh)
(ក្លឹប​ឆត្រ​យោង​រដ្ឋធានីហាណូយ)។
ពានរង្វាន់​​ចំណាត់​ថ្នាក់លេខ​ពីរ (សំរាប់​បុរស) ៖  កីឡាករ ​វូតឹន​អាញ (Vu Tuan Anh)
(ក្លឹប​ឆត្រ​យោង​ Viewwings រដ្ឋធានីហាណូយ)។
 ពានរង្វាន់​​ចំណាត់​ថ្នាក់លេខបី (សំរាប់​បុរស) ៖  កីឡាករ ​ង្វៀន​ដាយ​ងៀ (Nguyen Dai Nghia)
(ក្លឹប​ឆត្រ​យោងដាណាំង (Da Nang))
 ពាន​រង្វាន់​ចំណាត់​ថ្នាក់លេខមួយ (សំរាប់ស្រី) ៖ កីឡាការិនី ជូ​ធៀន​ហឿង (Chu Thien Huong)
(ក្លឹប​ឆត្រ​យោង​រដ្ឋធានីហាណូយ)។

 
 

អត្ថបទនិង​រូបភាព៖ ខាញ​ឡុង

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top