បុណ្យនិទាឃរដូវអៀនទឺ (Yen Tu)
កាលពីអតីតកាល ប្រជាប្រិយមានពាក្យស្លោកថា៖ “រយឆ្នាំសាងផ្នួសបួសបំពេញកុសស / មិនទាន់ទៅកាន់អៀនទឺ (Yen Tu) គឺមិនទាន់សម្រេចបាន មគ្គផល"។ អៀនទឺ (Yen Tu) ជារម្មណីយដ្ឋានមួយ ដោយមានវត្ត កុដិ ចេតិយ្យ ដេកបំពួនលាក់ប្រាណក្រោយដងព្រៃព្រឹក្សចំណាស់ ផ្សារភ្ជាប់ជាមួយកេរ្តិ៍ឈ្មោះ ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) (១២៥៨-១៣០៨) អ្នកបង្កើតនិងអភិវឌ្ឍន៍បក្សត្រុកឡឹម (Truc Lam) របស់វៀតណាម។ ដើមឆ្នាំ ទៅវត្តអៀនទឺ (Yen Tu) ជាឱកាសដើម្បីភិក្ខុ ភិក្ខុនី សាមណេ និងពុទ្ធបរិស័ទគ្រប់ចតុទិសធម្មយាត្រាទៅកាន់ពុទ្ធស្ថាន ប្រាថ្នាឆ្នាំថ្មីសុខសប្បាយ ហើយជាឱកាសសម្តែងទឹកចិត្តដឹងគុណដល់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ។
បើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) ឆ្នាំនេះ បានរៀបចំនៅវត្តទ្រិញ (Trinh)។ កិច្ចបូជាមានការដង្ហែយ៉ាងអធិកអធម ដោយមានការចូលរួមនៃពុទ្ធបរិស័ទជាង១០០នាក់ ពិធីបួងសួងសុំឲ្យប្រទេសជាតិបានសុខក្សេមក្សាន្ត បើកពិធីព្រឹត្តិការណ៍បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន លើកដំបូងនៃឆ្នាំថ្មី។ ពិធីបុណ្យមានការសម្តែងសិល្បៈ ឈុតវាយស្គរយ៉ាងឱឡារឹក ក្រុមរបាំនាគ លោតម៉ុងសាយ ច្រៀងលេងសប្បាយ នាបុណ្យដើមនិទាឃរដូវ។
បើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) ឆ្នាំ២០១៧ នៅវត្តទ្រិញ (Trinh) (ទីក្រុងអ៊ុងប៊ី - Uong Bi ខេត្តក្វាងនិញ - Quang Ninh)។ ឧបជ្ឈាយ៍ ធិចថាញក្វេត (Thich Thanh Quyet) វាយជួងបើកពិធីបុណ្យដើមឆ្នាំអៀនទឺ (Yen Tu) ២០១៧។ ពិធីបួងសួងសុំឲ្យប្រទេសជាតិសុខក្សេមក្សាន្ត សុំសំណាងល្អសម្រាប់ឆ្នាំថ្មី ដល់ក្រុមគ្រួសារ មនុស្សទាំងអស់គ្នា បានសុខដុមរមនាក្នុងថ្ងៃបើកពិធីបុណ្យ។ ឈុតសម្តែងសាឡើងវិញ នូវថ្ងៃបង្កើតចរន្តពុទ្ធសាសនានិយមដោយឡែករបស់វៀតណាម៖ បក្សត្រុកឡឹម (Truc Lam Yen Tu)។ ឈុតសម្តែងម៉ុងសាយក្នុងថ្ងៃបើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu)។ |
តាមព្រះចៅអធិការ ធិចធៀនញ៉ើន (Thich Thien Nhon) ប្រធានក្រុមប្រឹក្សាសមាគមពុទ្ធសាសនាវៀតណាម ការរៀបចំបើកពិធីបុណ្យអៀនទឺ (Yen Tu) ដើមឆ្នាំ ជាឱកាសសម្រាប់ភិក្ខុ ភិក្ខុនី សាមណេ និងពុទ្ធបរិស័ទនៅគ្រប់តំបន់លើទឹកដី បានមកប្រជុំគ្នាធ្វើដំណើរទៅកាន់ភូមិកំណើត បង្ហាញពីស្មារតីផឹកទឹកនឹកប្រភព របស់ជនជាតិវៀតណាម និងពុទ្ធសាសនាវៀតណាម ដោយគុណបំណាច់ របស់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong)។
ពិភាក្សាជាមួយយើងខ្ញុំ ក្នុងកម្មវិធីបើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) ព្រះចៅអធិការ ធិចថាញក្វេត (Thich Thanh Quyet) ប្រធានគណៈកម្មការសមាគមពុទ្ធសាសនាខេត្តក្វាងនិញ (Quang Ninh) ឲ្យដឹងថា៖ សព្វថ្ងៃ គណៈកម្មការសមាគមពុទ្ធសាសនាខេត្តក្វាងនិញ (Quang Ninh) និងថ្នាក់ដឹកនាំខេត្តក្វាងនិញ (Quang Ninh) កំពុងជម្រុញធ្វើសំណុំបែបបទ ដើម្បីស្នើដល់អង្គការ UNESCO ទទួលស្គាល់ទ្រឹស្តីបក្សត្រុកឡឹម (Truc Lam) ជាតម្លៃបេតិកភណ្ឌអរូបីតំណាងឲ្យមនុស្សជាតិ ហើយពីមួយជំហានទៅមួយជំហានទទួលស្គាល់ ព្រះអង្គជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ់ក្នុងពិភពលោក។
ទៅកាន់ពុទ្ធស្ថាន
ដំណើរធម្មយាត្រាទៅកាន់ពុទ្ធស្ថានរបស់យើងខ្ញុំ ចាប់ផ្តើមពីវត្តយ៉ាយអ្វាន (Giai Oan) ទៅដល់ហ្វាអៀន (Hoa Yen) សម្រាកគយគន់រូបសំណាក់ព្រះអង្គត្រឹនញ៉ឹនតុង (Tran Nhan Tong) នៅលើភ្នំអានគីស៊ិញ (An Ky Sinh) និងបញ្ចប់ដំណើរនៅវត្តស្ពាន់។
វត្តស្ពាន់ នៅមានឈ្មោះហៅថា វត្តធៀនត្រុក (Thien Truc) (វត្តកំណើតព្រះពុទ្ធ) ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃដងភ្នំអៀនទឺ (Yen Tu) (១.០៦៨ម៉ែត្រ) ពពកហើរដណ្តប់ពេញមួយឆ្នាំ បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ដូចជាទេសភាពព្រះសួគ៌ា។ ឆ្នាំ២០០៦ វត្តបានកសាងឡើងនៅលើខឿនវត្តស្ពាន់ចាស់ពីមុន។ វត្តទាំងមូលបានសិតដោយជាតិស្ពាន់សុទ្ធសាធ មានប្រវែង១,៤ម៉ែត្រ បាត់ទូលាយ១,១ម៉ែត្រ និងខ្ពស់ជាង១,៣៥។ ទម្ងន់សំណង់ទាំងអស់ប្រហែលជា៧០តោន។ ឆ្នាំ២០១២ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម ទទួលស្គាល់វត្តស្ពាន់ជាវត្ត ដែលសាងដោយស្ពាន់ធំបំផុត ហើយស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតទូទាំងប្រទេស។ នេះគឺជាវត្តបានចាត់ទុកជាវត្ថុពិសេសបំផុតលើកពិភពលោក បានចាត់ទុកដូចជាអច្ឆរិយថ្មីមួយ នៅតំបន់រម្មណីយដ្ឋានអៀនទឺ (Yen Tu)។
រូបសំណាក់ស្ពាន់ ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ស្ថិតនៅលើកំពូលភ្នំអានគីស៊ីន (An Ky Sinh)។ ភ្ញៀវទេសចរណ៍ទៅកាន់វត្តស្ពាន់ ដែលស្ថិតនៅលើកំពូលភ្នំអៀនទឺ (Yen Tu) ខ្ពស់បំផុត (១,០៦៨ម៉ែត្រ) អុជធូប បួងសួងសុំឆ្នាំថ្មីសុខសាន្ត និងសំណាងល្អ។ ភ្ញៀវទេសចរណ៍ចតុទិសមកលេងកម្សាន្តនិទាឃរដូវនៅភ្នំអៀនទឺ(Yen Tu)។ ដងផ្លូវពីអានគីស៊ីន (An Ky Sinh) ឡើងទៅដល់វត្តស្ពាន់ បានចាត់ទុកជាដងផ្លូវថ្មើរជើងពិបាកបំផុត ក្នុងដង ផ្លូវធ្វើដំណើរធម្មយាត្រា។ ភ្ញៀវទេសចរណ៍ចតុទិសគយគន់មើលសម្រស់ដ៏ស្រស់ស្អាត នៃរូបសំណាក់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ក្នុងស្បៃសន្សើម។ ប្រជាជនទៅបូជាដើមឆ្នាំនៅអៀនទឺ (Yen Tu) ពេលមេឃនៅមិនទាន់មានរស្មីនៅឡើយ។ តាមគណៈកម្មការរៀបចំពិធីបុណ្យ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់អៀនទឺ (Yen Tu) ចាប់ពីថ្ងៃដើមនិទាឃរដូវ បានកើនឡើងជាង៥០.០០០លើក។ |
ឆ្នាំនេះ ទន្ទឹមការដំណើរទៅកាន់កំពូលភ្នំវត្តស្ពាន់ មួយក្នុងចំណោមទីកន្លែងទេសចរណ៍សតិអារម្មណ៍ផ្លូវធម៌ ចំណុះប្រជុំរម្មណីយដ្ឋានអៀនទឺ (Yen Tu) ទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ចតុទិស អញ្ជើញមកបូជាវត្តង៉្វលវឹន (Ngoa Van)។ វត្តង៉្វលវឹន (Ngoa Van) ស្ថិតនៅតំបន់កេរដំណែលប្រវត្តិសាស្រ្ត រាជវង្សត្រឹន (Tran) នៅទីរួមស្រុកដុងទ្រេវ (Dong Trieu) ខេត្តក្វាងនិញ (Quang Ninh)។ ង៉្វលវឹន (Ngoa Van) ជាប្រជុំស្ថាបត្យកម្មធំបំផុត ដោយមានវត្ត ចេតិយ្យ ក្នុងនោះ ង៉្វលវឹន (Ngoa Van) ជាទីកន្លែងបូជាព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ខ្ពង់ខ្ពស់បំផុត។ ង៉្វលវឹន (Ngoa Van) គឺជាទីបញ្ចប់ដោយបរិបូរនៃការសាងផ្នូសស្វែងរកធម៌ ត្រាស់ដឹងរបស់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong)។ ដោយហេតុនោះ ង៉្វលវឹន (Ngoa Van) បានចាត់ទុកជាសិវក្ខេត្ត របស់បក្សត្រឹកឡឹម (Truc Lam) និយាយដោយឡែក និងពុទ្ធសាសនាវៀតណាមនិយាយរួម។
ទៅកាន់អៀនទឺ (Yen Tu) មិនត្រឹមតែជាដំណើរធម្មយាត្រាទៅរក ដងព្រៃភ្នំដ៏ធំល្វិនល្វើយ របស់តំបន់ដីឦសាន្តនៃទឹកដី នៅទាំងជាដំណើរធម្មយាត្រាទៅកាន់តំបន់ “ដីសំណាង” “ស្ថានទេព” ទីកន្លែងប្រមូលផ្តុំធាតុព្រៃភ្នំក្រោមថ្ម បានមនុស្សសម័យដើមកោតគោរពកត់ត្រាទុកក្នុងវិហារបូជា។ ឆ្លងរំលងតាមកាំជណ្តើរថ្មឡើងកាន់ព្រៃភ្នំអៀនទឺ (Yen Tu) ដ៏សាកសុទ្ធ យើងខ្ញុំដូចជាមានបន្ថែមភាពសុខស្ងប់ ស្រស់ស្រាយ ត្រឡប់មកធាតុដើមរបស់ខ្លួនឯង៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង