ចាប់ពីទី១០ខែ១ រហូតដល់ខែ៣ចន្ទគតិជារៀងរាល់ឆ្នាំ ពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) (ទីរួមស្រុកអ៊ុងប៊ី - Uong Bi ខេត្តក្វាងនិញ - Quang Ninh) ទាក់ទាញមនុស្សធម្មយាត្រារាប់រយនាក់ទៅកាន់ពុទ្ធស្ថាន។
បុណ្យនិទាឃរដូវអៀនទឺ (Yen Tu)
កាលពីអតីតកាល ប្រជាប្រិយមានពាក្យស្លោកថា៖ “រយឆ្នាំសាងផ្នួសបួសបំពេញកុសស / មិនទាន់ទៅកាន់អៀនទឺ (Yen Tu) គឺមិនទាន់សម្រេចបាន មគ្គផល"។ អៀនទឺ (Yen Tu) ជារម្មណីយដ្ឋានមួយ ដោយមានវត្ត កុដិ ចេតិយ្យ ដេកបំពួនលាក់ប្រាណក្រោយដងព្រៃព្រឹក្សចំណាស់ ផ្សារភ្ជាប់ជាមួយកេរ្តិ៍ឈ្មោះ ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) (១២៥៨-១៣០៨) អ្នកបង្កើតនិងអភិវឌ្ឍន៍បក្សត្រុកឡឹម (Truc Lam) របស់វៀតណាម។ ដើមឆ្នាំ ទៅវត្តអៀនទឺ (Yen Tu) ជាឱកាសដើម្បីភិក្ខុ ភិក្ខុនី សាមណេ និងពុទ្ធបរិស័ទគ្រប់ចតុទិសធម្មយាត្រាទៅកាន់ពុទ្ធស្ថាន ប្រាថ្នាឆ្នាំថ្មីសុខសប្បាយ ហើយជាឱកាសសម្តែងទឹកចិត្តដឹងគុណដល់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ។
បើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) ឆ្នាំនេះ បានរៀបចំនៅវត្តទ្រិញ (Trinh)។ កិច្ចបូជាមានការដង្ហែយ៉ាងអធិកអធម ដោយមានការចូលរួមនៃពុទ្ធបរិស័ទជាង១០០នាក់ ពិធីបួងសួងសុំឲ្យប្រទេសជាតិបានសុខក្សេមក្សាន្ត បើកពិធីព្រឹត្តិការណ៍បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន លើកដំបូងនៃឆ្នាំថ្មី។ ពិធីបុណ្យមានការសម្តែងសិល្បៈ ឈុតវាយស្គរយ៉ាងឱឡារឹក ក្រុមរបាំនាគ លោតម៉ុងសាយ ច្រៀងលេងសប្បាយ នាបុណ្យដើមនិទាឃរដូវ។