• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ទៅកាន់វត្តអារាមដើម្បីសិក្សាអក្សរខ្មែរ

មិន​ត្រឹម​ជា​ទីកន្លែង​ស្ងប់​ស្ងាត់​បូជា​ព្រះ​សម្មាសម្ពុទ្ធ​  វត្តអារាម​ខ្មែរ​ណាមបូ​ នៅ​​បាន​ប្រៀប​ដូចជា​​សាលា​​មួយ​ ជាមួយ​ថ្នាក់បង្រៀន​អក្សរ​ខ្មែរ​។ ជា​ពិសេស​​ ១៣៦វត្តខ្មែរ​នៅ​ខេត្ត​ត្រាវិញ​ នៅ​រដូវ​វិស្សមកាល​​បែរ​​ជាកុះករជា​មួយ​​​ថ្នាក់​បង្រៀន​អក្សរខ្មែរ​ ​​សម្រាប់​សិស្សានុសិស្ស​។​

តាមពុទ្ធដិកា​នៃ​​ព្រះចៅ​អធិការ​ ថាច់​ញ៉ឹក​​គង​នៅ​​វត្ត​ស្វាយ​សៀមថ្មី​ (ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិញ​) ប្រពៃណី​បង្រៀន​អក្សរ​​​នៅ​តាម​វត្ត​អារាម​ខ្មែរ ​មាន​​តាំង​ពីយូ​រយារ​​ណាស់​មក​ហើយ​។ ស្ទើតែគ្រប់​វត្ត​អារាមទាំងអស់​នៅ​ខេត្ត​ត្រាវិញ​ សុទ្ធតែ​បើក​ថ្នាក់​បង្រៀន​​។ អ្នក​ស្រុក​នៅ​ក្នុង​តំបន់​សុទ្ធតែអាច​ទៅកាន់​វត្តសិក្សា​រៀន​សូត្រ​ មិនបែង​ចែក​អាយុ​ ជន​ជាតិ​ ហើយ​ច្រើន​បំផុត​គឺកុមារា កុមារី​ ដែល​មាន​អាយុ​ចាប់​ពី​៦​ដល់​៧​ឆ្នាំ​​។ ​
 
ចូល​រួម​បង្រៀន​នៅតាម​វត្ត​អារាម​ក្នុង​ខេត្ត​ត្រាវិញ​ មាន​តែ​​ព្រះសង្ឃ។ ក្រៅពីនោះ មាន​ពុទ្ធបរិស័ទ​​ស្មគ្រចិត្ត​ចូល​រួម​​កិច្ច​ការ​បង្រៀន​អក្សរ​នៅ​ក្នុង​វត្ត​អារាមដែរ​​។ “ខ្ញុំបានង្រៀន​អក្សរខ្មែរ​​ជាង​៣០ឆ្នាំឲ្យ​ប្អូន​ៗ​នៅ​ក្នុង​ភូមិ​​​ជិ​តៗ​វត្ត​។ នៅ​វត្ត​នេះ បើក​កម្រិតត្រឹម​តែ​​បឋមភូមិ​ បើប្អូន​ៗ​សិស្សានុសិស្ស​​ចង់​រៀន​ខ្ពស់បន្តថែម​​ទៀត​ នឹង​អាច​ទៅ​សិក្សា​​នៅ​តាម​វត្ត​ផ្សេងៗ​​​” លោក​តាថាច់​​រី​ អ្នក​ស្មគ្រ​ចិត្ត​ម្នាក់​កំពុង​បង្រៀន​នៅ​វត្ត​ជំនីក​ស្រុក​ថ្កូវ​ ចែក​រំលែក​។​

ការ​សិក្សារៀន​សូត្រ​នៅ​តាម​វត្ត​អារាម​ បាន​ចាត់ទុក​ជា​ការ​ងារ​បំពេញ​កុសល​សម្រាប់​ខ្លួន​​និង​ក្រុម​គ្រួសារ​ ទោះ​បី​មិន​ទទួល​បាន​ប្រាក់​ចំណូល​ ពី​ប្អូនៗ​ឬ​វត្ត​អារាម​ លោក​តា​ថាច់​រី​ នៅ​តែ​ខិត​ខំ​មមាញឹក​ឈរ​បង្រៀន​​អស់​ពេល​ជាច្រើន​​កន្លងទៅ​។ ក្នុងពេល​សិក្សា​អក្សរ​នៅ​វត្ត​អារាម​ ជំនួយ​ឲ្យ​​ព្រះសង្ឃ សិស្សានុសិស្ស​សរសេរ​និង​បញ្ចេញ​សំឡេង​​​ត្រឹម​ត្រូវ​តាម​​ភាសាខ្មែរ​របស់ជនជាតិ​ខ្លួន​។ ក្រៅ​ពី​នោះ​ ពួកគេ​នៅ​​បាន​សិក្សា​ពី​​ធម៌​អាថ៌​ព្រះពុទ្ធ​​​ រួម​​ចំណែក​​រក្សានិង​អភិវឌ្ឍន៍​អក្សរ​ ភាសា​ រក្សា​វប្បធម៌​ប្រពៃណី​របស់ជនជាតិ​ខ្លួន​។​.



 វត្ត​អារាម​របស់​បងប្អូន​ជនជាតិ​ខ្មែរ​បាន​ប្រៀ​បដូច​ជា​សាលា​រៀន ដើម្បី​​រក្សា​ភាសា​ អក្សរ​ និង​វប្បធម៌​ក្នុង​សហគមន៍​ជនជាតិ​ខ្មែរ​។

 សាលា​មធ្យមសិក្សា​បាលី​ - ខ្មែរ​ខេត្ត​ត្រាវិញ​ ស្ថិត​នៅ​ក្នុង​វត្ត​ពោធិ​សាលរាជ​កំពង់​ ទាក់ទាញ​សិស្សានុសិស្ស​
ព្រះសង្ឃ​អញ្ជើញ​និមន្ត​មក​​តាម​រៀន​។​


 ព្រះសង្ឃ​កាន់​សៀវ​ភៅ​សិក្ខុបករណ៍​​ត្រៀម​ចូល​ថ្នាក់​។​

 
គ្រូ​និង​សិស្ស​ក្នុង​ថ្នាក់បង្រៀន​​អក្សរ​ខ្មែរ​ ធ្វើ​គារវកិច្ច​ មុន​ម៉ោង​រៀន​។

 ថ្នាក់​រៀន​នៅ​ក្នុង​វត្ត​ជួយ​ឲ្យ​អ្នក​សិក្សា​​យល់ដឹង​ច្បាប់​ជាង​ពី​វប្បធម៌​ អក្សរ​ ទំនៀម​ទម្លាប់​​នៃ​ជនជាតិ​ខ្មែរ​។​

 
គ្រូបង្រៀន​ថាច់​សាង​ (Thach Sang) មាន​ជា​ង​៧​ឆ្នាំ​បង្រៀន​អក្សរខ្មែរ​ សព្វថ្ងៃ​លោក​ជា​បង្រៀននៃ​​សាលា​មធ្យមសិក្សាបាលី - ​ខ្មែរ​ខេត្ត​ត្រាវិញ​។​

 សៀ​វភៅ​វេយ្យាករណ៍​ខ្មែរ​។​

 ព្រះសង្ឃផ្ចិត​ផ្ចង់​រួម​គ្នា​មើល​មេរៀន​។​

 
ពេល​ចូល​វត្ត​សាងផ្នួស​ ក្រៅ​ពី​ការ​សិក្សា​ធម៌​អាថ៌​វិន័យ​ព្រះពុទ្ធ​ ព្រះសង្ឃ​នៅ​បាន​សិក្សា​អក្សរ​ វប្បធម៌​ ទំនៀម​ទម្លាប់​របស់​ជនជាតិ​ខ្មែរ​។​

 ព្រះសង្ឃនិង​​ប្អូនៗខិតខំ​​រៀន​ក្រេប​យក​ចំណេះ​វិជ្ជា​។​

 ព្រះ​សង្ឃមួយ​អង្គ​ឈរ​អាន​អត្ថបទ​ក្នុងម៉ោង​រៀន​ នៃ​មុខ​វិជ្ជា​​វេយ្យករណ៍ខ្មែរ​។​

 ព្រះសង្ឃពីរ​អង្គ​​គង់​​រំលឹក​មេរៀន​ជាមួយ​គ្នា​ក្នុ​ងបរិវេណ​វត្ត​។​

 
សាលា​មធ្យមសិក្សា​​បាលី​ - ខែ្មរ​ រួម​ចំណែក​ធ្វើ​ឲ្យ​ការ​ងារ​បង្រៀន​​និង​រៀន​​អក្សរ​ខ្មែរ​ បន្ថែម​ភាព​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​ ចំគន្លង​
សម្បូរបែប​ពី​កម្មវិធី​បង្រៀន​និង​រៀន​។​

ប្អូន​ថាច់​ធី​យេវ​ (Thach Thi Dieu) (អាយុ​២២ឆ្នាំ​ ស្រុក​កូវ​ង៉ាង - Cau Ngang​) សព្វថ្ងៃជា​និស្សិត​មហា​វិទ្យាល័យ​​ត្រាវិញ​ កំពុង​​តែ​តាម​រៀន​អក្សរខ្មែរ​នៅ​វត្ត​​​កំពង់​ នៅ​ពេល​យប់​រាល់​សប្តា​ហ៍​​។ ហើយ​សព្វថ្ងៃ​ក៏​កំពុង​សិក្សា​ផ្នែក​ភាសា ​- វប្បធម៌​ - សិល្បៈ​ខ្មែរ​ណាម​បូ​ ទើប​ថាច់​ធី​យេវ (Thach Thi Dieu)​​ ទទួល​បានទាំងភាសា​ ​ ​វប្បធម៌​ វិស័យ​​ដែល​កំពុង​សិក្សា​នៅ​មហា​វិទ្យាល័យ​។ រីឯ​ ឡេធី​ហ៊ុង​ឡួ​ (Le Thi Hong Lua) (អាយុ​២០ឆ្នាំ​ ជនជាតិ​កិញ​ - Kinh)​ តាម​រៀន​អក្សរ​ខ្មែរនៅ​វត្ត​​​កំពង់​​ ពីព្រោះ​ “​ប្អូន​​មក​​រៀន​នៅ​វត្ត​បាន​​ប៉ុន្មាន​ខែហើយ​​ ក្រៅពី​រៀន​អក្សរ​ ប្អូន​នៅ​រៀន​ពី​វប្បធម៌​​ សីលធម៌​ បាន​លោក​គ្រូ​ អ្នកគ្រូ​​ ព្រះសង្ឃ​ ក្នុង​វត្ត​បង្ហាត់​​បង្រៀនអស់ពីចិត្តពី​ថ្លើម​”។​
 

​​សព្វថ្ងៃខេត្ត​ត្រាវិញ​មាន​ ១៣៦/​​១៤២​​វត្ត​ខ្មែរ​ បាន​​រៀបចំ​បង្រៀន​​អក្សរ​ខ្មែរ​ ចាប់​ពី​​ថ្នាក់​ទី​​១​ ដល់​​ថ្នាក់​ទី​៥ នារដូវ​វិស្សម​កាល​ ទាក់​ទាញ​​ប្អូន​ៗ​ជិត​១១​ពាន់​​​​លាន​នាក់​។ (ប្រភព​ VOV4​)

ចូលវត្ត​​រៀន​អក្សរ​​ ក្រៅ​ពី​ការ​មិន​បង់​ប្រាក់កាក់​មួយ​ពាន់​ណា​ អ្នក​រៀន​នៅ​បាន​វត្ត​បង្ក​លក្ខណៈ​​​ងាយ​ស្រួល​ពេល​មកដល់​ថ្នាក់​រៀន​ ដូចជា​ជូន​បន្ថែម​សៀវភៅ​ពុម្ព ​​- សរសេរ​ កន្លែង​ស្នាក់​នៅ​ បម្រុង​ទាំង​ការ​ហូប​ចុក​...។ល។ លោកគ្រូថាច់​សាង​ (Thach Sang) បង្រៀន​អក្សរ​​ខ្មែរ​ នៅ​វត្ត​កំពង់​ (ទីក្រុង​ត្រាវិញ​) ឲ្យ​ដឹងថា៖ តាម​ធម្មតា​ប្អូន​ៗ​រៀន​ប្រហែល​ ពី​២​ទៅ​ដល់​៣ខែ​ គឺអាច​និយា​យ​និង​សរសេរ​អក្សរខ្មែរ​កម្រិត​មូលដ្ឋាន​ បើ​ចង់​ចេះ​ស្ទាត់​ជំនាញ​​គឺត្រូវការ​រយៈ​ពេល​ខិតខំ​សិក្សា​​ពី​៦-៧ខែ​។​

 ចាប់ពី​ខែ​សីហា​ ឆ្នាំ២០១៤ សាលា​មធ្យម​សិក្សា​បាលី​ -​ ខែ្មរ​ ខេត្ត​ត្រាវិញ​ បាន​បង្កើត​​និង​រៀបចំ​បង្រៀន​វគ្គ​ដំបូង​​នៅ​វត្ត​កំពង់​។ សាលា​រៀបចំបង្រៀន​និង​រៀន​នូវ​មុខ​​វិជ្ជា​វប្បធម៌​ ទៅតាម​កម្ម​វិធី​សិក្សា​អប់​រំ​ប្រចាំ​កម្រិត​វិទ្យាល័យ​ និង​កម្មវិធី​សិក្សា​​​ភាសាបាលី ភាសា​ខ្មែរ ដោយ​ក្រសួង​អប់​រំ​និង​បណ្តុះបណ្តាល​ប្រកាសដំណើរ​ការ​។ ​​មក​ដល់​​សព្វថ្ងៃ សាលា​បាន​បើក​វគ្គសិក្សា​បាន​បី​វគ្គ​ ដោយ​សរុប​មុខ​វិជ្ជា​ដែល​ត្រូវ​​​សិក្សា​មាន​១៦ ក្នុង​នោះ​មាន​​៦មុខ​វិជ្ជា​​​​ចំណុះ​កម្មវិធី​ភាសាខ្មែរ​​រួម​មាន​៖ វេយ្យាករណ៍​បាលី​ វេយ្យាករណ៍​ខ្មែរ​ ប្រែ​បាលី​ - ខ្មែរ​ អក្សរសាស្រ្ត​ខ្មែរ​ កំណាព្យ​ខ្មែរ​ មូលដ្ឋាន​​ពុទ្ធសាសនា​​។ សាលា​មធ្យម​សិក្សា​បាលី​ - ខ្មែរ​​រួម​ចំណែក​ឲ្យ​ការ​ងារបង្រៀន​និង​រៀន​អក្សរខ្មែរ​ បន្ថែម​​មាន​ភាព​​ត្រឹម​ត្រូវ​តាម​​ក្បួន​ខ្នាត​ ចំគន្លង​ សម្បូរ​បែប​ពី​កម្មវិធី​បង្រៀន​និង​រៀន​។ សាមណសិស្ស​និង​សិស្សានុសិស្ស​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៃ​កម្មវិធី​ខ្មែរ​ នឹង​បាន​នាយក​សាលា​មធ្យមសិក្សា​ ជូនសញ្ញាបត្រ​តាម​កំណត់​​។​
 
សាលាម​ធ្យ​ម​សិក្សា​បាលី​ - ខ្មែរ​ ខេត្ត​ត្រាវិញ​ សព្វថ្ងៃនៅ​សហការ​ជាមួយ​វត្ត​កំពង់​បើក​បន្ថែម​ថ្នាក់​សិក្សា​អក្សរ​ខ្មែរ​​ឥត​គិត​ថ្លៃ​នៅ​រដូវ​វិស្សមកាល​ ឬ​ពេល​យប់​ ទាក់ទាញ​ប្អូនៗ​នៅ​ក្នុង​តំបន់មក​​រៀន​។ ទាំងអស់គ្នាព្រួត​​ដៃ​ រក្សា​​ភាសា​ អក្សរ និង​វប្បធម៌​នៅ​ក្នុង​សហគមន៍​​ជនជាតិ​ខ្មែរ៕
 

 

អត្ថបទ៖ សើន​ងៀ  រូបថត៖ ង្វៀន​ឡឹន​

 


Top