• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ទីកន្លែងរក្សាការពិតស្តីពីប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa)

កាល​ពី​ដើម​ឡើយ​ ប្រជុំកោះហា្វងសា​ (Hoang Sa) និង​ទ្រឿង​សា​ (Truong Sa) តែង​ជា​ចំណែក​ដី​ញើសឈាមនិង​ពិសិដ្ឋ​មួយ ​​របស់​ជនជាតិវៀតណាម​។ ហើយ​ដូចជា​ដែល​បាន​អះអាង​ជាច្រើនលើក​ វៀតណាម​មាន​មូលដ្ឋាន​គតិ​យុត្ត និង​ភស្តុតាង​ប្រវត្តិសាស្រ្ត​គ្រប់​គ្រាន់​ អះអាង​​អធិបតេយ្យភាព​របស់​វៀតណាម​ ចំពោះ​ប្រជុំកោះទាំង​ពីរ​​ហ្វាង​សា (Hoang Sa) និងទ្រឿង​សា (Truong Sa) ស្រប់នឹង​ច្បាប់​អន្តរជាតិ​។ ប្រការ​នោះ​ ​បាន​បញ្ជាក់ជា​តឹក​តាង​​តាមរយៈ​ប្រភព​ឯកសារជាច្រើន​​ ដែល​សព្វថ្ងៃ​មាន​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។ ហើយ​អគារ​តាំង​​​ហ្វាង​សា (Hoang Sa) ​នៅ​ក្រុង​ដាណាំង​ គឺ​ជា​ឧទាហរណ៍​​​ដ៏​រស់រវើកមួយ​ ក្នុង​កិច្ច​ការ​ថែរក្សា​ តាំង​បង្ហាញ​ និង​ឧទ្ទេសនាម​ នូវ​ភស្តុតាង​មិនអាចប្រកែក​បាន​ អំពី​អធិបតេយ្យ​ភាព​របស់​វៀតណាម​ ចំពោះ​ប្រជុំកោះទាំង​ពីរ​នេះ​។​

អគារ​តាំង​​ហ្វាង​សា (Hoang Sa) ​បាន​គណៈ​​កម្មាធិការ​ប្រជាជន​ស្រុក​​ហ្វាង​សា (Hoang Sa) ​​ទីក្រុង​ដាណាំង​ រៀប​ចំ​ពិធី​​ចុះបឋមសិលា​នៅលើ​ផ្លូវ​​​ហ្វាង​សា (Hoang Sa) ​(ខណ្ឌ​សើន​ត្រា -​ Son Tra ទីក្រុង​ដាណាំង​) នៅថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥ និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សកម្មភាព​ នៅថ្ងៃទី​២៨ ខែ​មីនា​ ឆ្នាំ២០១៨។ សំណង់បាន​​បង្កើត​ប្រឹក្សា​រចនា​ដោយ​ ក្រុមហ៊ុន​​ស្ថាបត្យ​កម្ម​ WRIGHT (ជប៉ុន) ​ សាងសង់​​នៅលើ​តំបន់​​ដី​ ដែល​មាន​ផ្ទៃដី​​សរុប​​១.២៩៦​ម៉ែត្រ​ការេ​​ ក្នុងនោះ​មាន​ផ្ទៃដី​សាងសង់ចំនួន​​​៤១២​ម៉ែត្រ​ការេ​ រួមមាន​៖ ជាន់​ផ្ទាល់​ដី​១ជាន់​ ​​៣​​ជាន់ខ្ពស់​ខាងលើ​ កម្ពស់​១៨ម៉ែត្រ​ ដោយ​មាន​ផ្ទៃក្រឡា​១.៨២៤ម៉ែត្រការេ​។ ផ្ទៃមុខ​អគារ​ឆ្ពោះទៅ​ទិស​សមុទ្រ​ខាងកើត​ ជាមួយ​នឹង​ប្លុក​ជាន់ខ្ពស់ដែល​បានតុប​តែង​ដោយ​ក្បាច់​រចនា​​មាន​លទ្ធភាព​​លេច​រូបភាព​ទង់​ក្រហម​ផ្កាយ​លឿង​​ ក្រោម​​ពន្លឺ​ចែង​ចាំង​នៃ​ព្រះអាទិត្យ​ បង្កប់​អត្ថន័យ​ទូទាំងប្រទេស​តែង​ឆ្ពោះទៅ​លើ​ប្រជុំកោះ ទាំង​ពីរ​ ហ្វាងសា (Hoang Sa) និង​ទ្រឿង​សា​ (Truong Sa) ជាទីស្រឡាញ់​នៃ​មាតុប្រទេស​។​

អគារ​តាំង​​​ហ្វាង​សា​ (Hoang Sa) ជា​ទីកន្លែង​តាំង​​របៀប​រៀប​រយ​​ មាន​ប្រព័ន្ធ​ឯកសារ​ រូបភាព​ចលនា​ និង​អចលនា​ស្តីពី​ប្រវត្តិសាស្រ្ត​ គតិយុត្ត​​ ទីតាំង​ភូមិសាស្រ្ត​​ធម្មជាតិ​ រដ្ឋបាល​ជាដើម​ នៃ​ប្រជុំកោះ​ហ្វាង​សា (Hoang Sa) និង​ទ្រឿង​សា (Truong Sa) ផ្អែក​លើ​ខឿន​បច្ចេកវិទ្យា​តាំង​ពហុ​មធ្យោបាយ​ ទំនើប​។


 អគារ​តាំង​​ហ្វាង​សា (Hoang Sa)  ជាទីកន្លែង​រក្សា​នូវ​ការ​ពិត​ដែល​មិនអាច​ប្រកែក​បាន​អំពីប្រជុំកោះ​ហ្វាង​សា​ (Hoang Sa) របស់​វៀតណាម​។ រូបថត៖ ថាញហ្វ័រ​

 ភ្ញៀវ​ទេសចរ​ស្តែង​ពី​ភាព​​មោទនៈ​ ពេល​បានអញ្ជើញ​មកទស្សនា​ ស្វែងយល់​អំពីប្រវត្តិសាស្រ្ត​ប្រជុំកោះ​ហ្វាង​សា ̣(Hoang Sa)​ របស់​វៀតណាម​ នៅ​អគារ​តាំង​​ហ្វាង​សា (Hoang Sa) ​។ រូបថត៖ ថាញ​ហ្វ័រ​

 បង្គោល​អធិបតេយ្យ​​ប្រជុំកោះ​ហ្វាង​សា​ (Hoang Sa) បាន​បង្ហាញ​យ៉ាង​ប្រណីត​​នៅទី​កណ្តាល​​​​​នៃ​អគារ​តាំង​​ហ្វាង​សា​ (Hoang Sa) ។​ រូបថត៖ ថាញ​ហ្វ័រ​

 ភ្ញៀវ​ទេសចរ​ទស្សនា​បរិយាកាស​តាំង​ឯកសារ​គតិយុត្ត​ ដែល​ពាក់ព័ន្ធ​ដល់​អធិបតេយ្យ​ភាព​​​ប្រជុំកោះហ្វាង​សា​ (Hoang Sa) ​របស់​វៀតណាម​។ រូបថត៖ ថាញ​ហ្វ័រ​

 ភ្ញៀវ​ទេសចរ​ទស្សនា​ទម្រង់​រូបភាព​​ទូក​ក្តោងសម្រាប់​ធ្វើដំណើរ​​ទៅ​កាន់​ប្រជុំកោះ​ហ្វាង​សា (Hoang Sa)  ​របស់​វៀតណាម​ កាលពី​សតវត្សរ៍​ទី​១៧។ រូបថត៖ ថាញ​ហ្វ័រ​​

 ទូ​តាំង​ឯកសារ​​​ច្បាប់​ចម្លង​នៃសៀវភៅ​​ ​ចូវ​បាន​ត្រេវ​​ង្វៀន​ ​̣(Chau ban Trieu Nguyen)​ (ឯកសារ​រដ្ឋបាល​ដែល​ស្តេចនៃ​​​រាជការ​ង្វៀន​​​បាន​អនុម័ត​ដោយ​ផ្ទាល់)​ អំពី​អធិតេយ្យ​ភាព​ប្រជុំកោះ​ហ្វាង​សា​ (Hoang Sa) និង​ទ្រឿង​សា​ (Truong Sa) ​របស់​វៀតណាម​។ រូបថត៖ ថាញ​ហ្វ័រ​​

 គ្រឿង​​​​ជលផល​ពិសេស​ដែលបាន​នេសាទ ​នៅ​ប្រជុំកោះ​ហ្វាង​សា (Hoang Sa)​។ ​​រូបថត៖ ថាញ​ហ្វ័រ​​


 បរិយាកាស​តាំង​ ឧទ្ទេសនាម​រូបភាព​ អំពី​សកម្មភាព​របស់វៀតណាម​ នៅ​ប្រជុំកោះ​​ហ្វាង​សា (Hoang Sa) ដំណាក់កាល​​ ​១៨៥៨ - ១៩៤៥។ រូបថត៖ ថាញហ្វ័រ
 

បរិយាកាស​តាំង​​ នៅ​អគារ​បាន​ចែក​ជា​៩ប្រធាន​បទ​សំខាន់​ ជាមួយ​​ឯកសារ​​និង​ភស្តុតាង​រស់​រវើក​ផ្សេងរាប់ពាន់​ រួម​មាន៖ ទី​១ ​ទីតាំង​ភូមិសាស្រ្ត​និង​លក្ខណៈ​ធម្មជាតិ​, ទី​២ ប្រជុំកោះ​ហ្វាងសា​ (Hoang Sa) ក្នុង​ក្បូន​ខ្នាត​​បុរាណ​របស់​វៀតណាម​​មុន​សម័យ​រាជការ​ង្វៀន (Nguyen)​, ទី​៣ ​ប្រជុំកោះ​ហ្វាង​សា​ (Hoang Sa) នៅ​ក្នុង​ក្បូន​ខ្នាត​​បុរាណ​វៀតណាម​ នា​សម័យ​រាជការ​​ង្វៀន (Nguyen)​​​, ទី៤ ឯកសារ​​របស់​ចិន​និង​លោក​ខាង​លិច​ ជា​តឹកតាង​​​អធិបតេយ្យ​ភាព​របស់​វៀតណាម ​ចំពោះ​ប្រជុំកោះ​ហ្វាង​សា (Hoang Sa), ទី៥ ​អធិបតេយ្យភាព​របស់​វៀតណាម​ នៅលើ​ប្រជុំកោះ​ហ្វាង​សា​ (Hoang Sa) ដំណាក់កាល​​១៩៥៤ - ១៩៧៤, ទី​៧ ឯកសារ​​គ្រប់គ្រង​រដ្ឋ​​ចំពោះ​ប្រជុំកោះ​ហ្វាងសា​ (Hoang Sa) ចាប់ពី​ឆ្នាំ​១៩៧៥ មកដល់​សព្វថ្ងៃ​, ទី​៨ ប្រជុំកោះ​ហ្វាងសា (Hoang Sa) ​ជាមួយ​នឹង​ពិភពលោក​ - ពិភពលោក​ជាមួយ​នឹង​ប្រជុំកោះហ្វាង​សា (Hoang Sa)​, ទី​៩​ប្រជុំហ្វាង​សា​ (Hoang Sa) និង​សាក្សី​ប្រវត្តិសាស្រ្ត​។​

សន្លឹករូបថត​​នីមួយ​ រាល់​ទំព័រ​ឯកសារ​ រាល់​​ផ្ទាំង​ផែនទី​ រាល់​វត្ថុតាង​​ជាដើម។ល។ បានតាំង​នៅ​អគារ​តាំង​​​ហ្វាង​សា (Hoang Sa) មិនត្រឹម​តែ​មានតម្លៃ​ខាង​ប្រវត្តិសាស្រ្ត​ គតិយុត្ត​​ និង​ជា​ភស្តុតាង​មិនអាចប្រកែក​បាន ​អំពី​អធិបតេយ្យ​ភាព​​របស់វៀតណាម​ ចំពោះ​ប្រជុំកោះទាំងពីរ​ហ្វាង​សា​ (Hoang Sa) និង​ទ្រឿង​សា (Truong Sa)​ នៅទាំង​ជា​រតនវត្ថុពិសិដ្ឋ​ដែលមានកម្លាំង​បំផុស​​មោទន​ភាព​ ឆន្ទៈ​ និង​​កម្លាំង ​នៃ​ប្រជាជនវៀតណាម​នៅ​ក្នុង​និង​ក្រៅប្រទេស​​ជាង​១០០លាន​នាក់ ចំពោះ​ការ​រក្សា​និង​ការពារ​សមុទ្រ​កោះ​ញើសឈាម​​នៃ​ស្រុកកំណើត​។​

ឧទាហរណ៍​ដូច​វត្ថុតាង​សៀវភៅ​ឈើ​ “ដាយ​ណាម​​ធឹក​ឡុក​តៀន​បៀន -​Dai Nam Thuc Luc Tien Bien” (កម្រង​​នយោបា​យ​​ប្រវត្តិ​នៃ​រាជការ​ង្វៀន - Nguyen​) ទំព័រ​លេខ​២៤ សៀវ​ភៅ​ក្បាលទី​១០ តាំង​នៅ​អគារ​តាំង​​​ហ្វាងសា ​(Hoang Sa) ដែល​មាន​ខ្លឹមសារ​ចែង​ច្បាស់ថា​​៖ “ឆ្នាំ​១៧៥៤ រដូវ​ស្លឹក​ឈើ​ជ្រុះ​ ខែ៧​ ប្រជាជន​ក្រុម​​ហ្វាង​សា​ (Hoang Sa) នៅ​ខេត្ត​ក្វាង​ង៉ាយ​ (Quang Ngai)​ ជិះ​ទូក​ចេញ​ទៅ​ប្រជុំកោះហ្វាង​សា​ (Hoang Sa) ជួប​ខ្យល់​​បក់បោក​​រសាត់​​ចូល​ដែន​កោះ​ ហៃណាន​​ប្រទេសឈិង​​។ ទេសាភិបាល​​ខេត្ត​​​នៃ​ប្រទេស​ឈិង បាន​​ផ្តល់គ្រឿង​បរិក្ខារប្រើប្រាស់​​​រួច​ឱ្យ​​វិល​ត្រឡប់​វិញ​។​ ស្តេច​ក្រាញ់​​បង្គាប់​សរសេរ​សំបុត្រ​អំណរ​គុណ​។ នៅ​លើ​សមុទ្រ​ វិលត្រឡប់​មក​​​ឃុំ​អាន​វិញ​ (An Vinh) ស្រុក​ប៊ិញ​សើន (Binh Son) ខេត្ត​ក្វាងង៉ា​យ​ (Quang Ngai) ឆ្លង​កាត់​​​ឆ្នេរខ្សាច់​​គម្លាត​គ្នា​ចំនួន​១៣០ ឬ​ដើរ​​ផ្លូវ​ចម្ងាយ​​​មួយ​ថ្ងៃ​ ឬ​ឆ្លងកាត់​ប៉ុន្មាន​យាម​​ អូស​បន្លាយ​មិនដឹង​ប៉ុន្មានយោជន៍​ ទម្លាប់​ហៅ​ “​វ៉ាន​លីទ្រឿង​សា​ (Van Ly Truong Sa)​ -​ ទ្រឿង​សា (Truong Sa ) រាប់រយយោជន៍​”។ នៅលើ​ឆ្នេរ​មាន​អណ្តូង​​ទឹក​សាប​។ គ្រឿងសមុទ្រ​មានឈ្លើង​សមុទ្រ​​ សត្វក្រាស ខ្យង កន្ធាយ​ជាដើម​។ល។ ពិធីបង្កើត​ក្រុម​ហ្វាង​សា (Hoang Sa) ចំនួន​៧០នាក់ ជា​​ប្រជាជនឃុំ​អាវិញ (An Vinh) ​រៀង​រាល់​ឆ្នាំ​ ដល់​ខែ៣​​ ជិះទូក​ធ្វើ​ដំណើរ​ប្រហែល​បី​យប់​បីថ្ងៃ​ គឺ​ទៅ​ដល់​ឆ្នេរ​ខ្សាច់​​ស្វែង​​​​​រើស​​វត្ថុ​​ ដល់ខែ​៨​ ត្រឡប់យកទៅ​ប្រគល់​ជូន​​។ នៅ​​មាន​ក្រុម​បាក់​ហាយ​ (Bac Hai) ជា​​អ្ន​កភូមិ​ទឺចាញ់ (Tu Chanh) ខេត្ត​ប៊ិញធ្វឹន​ (Binh Thuan) ឬ​​​ឃុំ​កាញ​យឿង​ Canh Duong) ​ បង្គាប់ឱ្យ​​ជិះទូក​ធ្វើដំណើរ​ទៅកាន់​ស្រុក​បាក់​ហាយ (Bac Hai) កោនឡោន​ (Con Lon)​ ដើម្បី​ស្វែង​រើស​វត្ថុ​ ក្រុម​នេះ​ក៏នៅក្រោម​ការ​គ្រប់​គ្រង នៃ​ក្រុម​​​ហ្វាង​សា ​(Hoang Sa)​”។ ​

ឬ​ឯកសារ​ចម្លង​ពី​សៀវ​ភៅ​ឈើ​ទំព័រ​លេខ​៦ សៀវ​ភៅ​លេខទី​​៥០ នៃ​កម្រង​សៀវ​ភៅ​​​“ដាយ​ណាម​ធឹក​ឡុក​​ចិញ​បៀន​ដេញ៉ឺត​គី​ - Dai Nam Thuc Luc Chinh Bien De Nhat Ky​” (កម្រង​ប្រវត្តិនយោបាយ​នៃ​រាជការ​ង្វៀន - Nguyen​) ក៏មាន​ខ្លឹមសារ​ចែង​ច្បាស់ថា៖ ខែ២​​​ឆ្នាំ​កុរ​ ស្តេច​យ៉ា​ឡុង​ (Gia Long) ​ឆ្នាំ​ទី​១៤ (១៨១៥) ស្តេច​បង្គាប់​ក្រុម​ហ្វាង​សា​ ​(Hoang Sa) គឺ​ពួក​ផាម​ ក្វាង​អាញ (Pham Quan Anh) ​ចេញទៅ​ប្រជុំកោះ​ហ្វាង​សា​ ស្ទាបស្ទង់​រក​ផ្លូវ​សមុទ្រ​”​។​

 


រូប​ផែនទី​គូរ​រូបភាព​ទីតាំង​​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) ក្នុង​កម្រង​សៀវភៅ​ “​ធៀន​​ហា​បានដូ -​ Thien Ha Ban Do”​ (ផែនទី​ក្រោម​មេឃ) និពន្ធ​ឡើង​នៅ​សម័យ​រាជការ​ឡេ (Le)​ (សតវត្សរ៍ទី​១៨) បាន​តាំង​នៅ​អគារ​តាំង​ហ្វាង​សា ​(Hoang Sa)។ ក្នុ​ង​ផ្នែក​សម្រង់​បង្ហាញ​នៅ​ខាងលើ​ផែនទី​នេះ មាន​ពណ៌នា​ស្ថាន​នាម​ “បាយ​កាត​វ៉ាន - Bai Cat Vang”  (ឆ្នេរខ្សាច់​លឿង) (សរសេរ​ដោយ​អក្សរ​ហាន)​ នៅ​​លំហសមុទ្រ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai)។ ពី​ពាម​​​សមុទ្រ​ដាយ​ចេម​ (Dai Chiem) រហូតដល់​ពាម​សមុទ្រ ​ក្វៀត​ម៉ុង​ (Quyet Mong) រាល់​ពេល​មាន​ខ្យល់នៅ​ទិស​និរតី​ គឺ​នាវា​ទិសខាងក្នុងនឹង​​រសាត់​ចូល​មកទីនេះ​ ពេល​មាន​ខ្យល់​ឦសាន​​ គឺ​​នាវា​ធ្វើដំណើរ​ក៏រសាត់​មកទីនេះ​ដែរ​ ហើយ​សុទ្ធតែ​ត្រូវ​ស្លាប់ដោយ​ស្រេក​ឃ្លាន​ ទុក​ចោលនូវ​​ទ្រព្យ​សម្បត្តិនៅទី​នេះ។ រៀង​រាល់​ឆ្នាំ​ នា​​ខែ​ចុង​រដូវ​រងារ​ មាន​នាវា​ចំនួន​១៨​គ្រឿង​ ធ្វើដំណើរ​ទៅកាន់ទីនោះ​ ប្រមូល​យក​មាស​ប្រាក់​។ ធ្វើដំណើរ​​ពី​ពាម​​សមុទ្រ​ដាយ​ចេម (Dai Chiem)  មកដល់ទីនេះ​ ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​កន្លះ​ ពីពាម​សមុទ្រ​កាញ​សា (Canh Sa) មកដល់ទីនេះ​ ក៏ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃកន្លះ​ ទើបមកដល់ដែរ​។​ល។​រូបថត៖ ថាញ​ហ្វ័រ​


 បរិយាកាស​តាំងពិព័រណ៍​ ឧទ្ទេសនាម​រូបភាព​ អំពី​សកម្មភាព​របស់វៀតណាម​ នៅ​ប្រជុំកោះ​ហ្វាង​សា​ ​(Hoang Sa) ដំណាក់កាល​​ ១៨៥៨ - ១៩៤៥។ រូបថត៖ ថាញ​ហ្វ័រ​


 បរិយាកាស​តាំងពិព័រណ៍​ ឧទ្ទេសនាម ​អំពីសិទ្ធិ​និង​មុខ​ងារ​សកម្មភាព​ នៃ​ក្រុម​​សមុទ្រ​​ហ្វាង​សា​ ​(Hoang Sa) ​បង្កើតដោយ​រាជអំណាច​ស្តេច​​ក្រាញ់​ង្វៀន (Nguyen)​ ​ខាង​ក្នុង​​ ចាប់ពី​សតវត្សរ៍​ទី​១៧។ រូបថត៖ ថាញ​ហ្វ័រ​


 ភ្ញៀវ​ទេសចរ​ទស្សនា​និង​ស្តាប់​ឧទ្ទេសនាម​ អំពី​ឯកសារ​បុរាណ​បញ្ជាក់​អធិបតេយ្យ​ភាព​​ប្រជុំកោះ​ហ្វាង​សា​ ​(Hoang Sa) របស់វៀតណាម​។ រូបថត៖ ថាញ​ហ្វ័រ​


 បរិយាកាស​តាំង​ពិព័រណ៍​ ឧទ្ទេសនាម​អធិបតេយ្យ​ភាពប្រជុំកោះ​ហ្វាងសា​​(Hoang Sa) ​របស់វៀតណាម​ តាមរយៈ​ផែនទី​និង​ក្បូន​ខ្នាត​បុរាណ​​នាសម័យ​រាជការ​ង្វៀន​ (Nguyen)​  (១៨០២ - ១៩៤៥)។ រូបថត៖ ថាញ​ហ្វ័រ​


 កម្មាភិបាល​អគារ​តាំង​​ហ្វាង​សា​ ​(Hoang Sa) ​ឧទ្ទេសនាម​​អំពី​តំបន់សមុទ្រ​ កោះ ​ចំណុះ​អធិបតេយ្យ​ភាព​របស់​វៀតណាម​។ រូបថត៖​ ថាញហ្វ័រ​

 

ឬ​នៅលើ​​​​ផែនទី​គូរ​រូបភាព​ទីតាំង​​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) ក្នុងកម្រង​​សៀវភៅ​ “​ធៀន​​ហា​បានដូ -​ Thien Ha Ban Do”​ (ផែនទី​ក្រោម​មេឃ) និពន្ធ​ឡើង​នៅ​សម័យ​​រាជការ​ឡេ (Le)​ (សតវត្សរ៍ទី​១៨) បាន​តាំង​នៅ​អគារ​តាំង​ហ្វាង​សា ​(Hoang Sa)។ ក្នុ​ង​ផ្នែក​សម្រង់​បង្ហាញ​នៅ​ខាងលើ​ផែនទី​នេះ មាន​ពណ៌នា​ស្ថាន​នាម​ “បាយ​កាត​វ៉ាន - Bai Cat Vang”  (ឆ្នេរខ្សាច់​លឿង) (សរសេរ​ដោយ​អក្សរ​ហាន)​ នៅ​​លំហសមុទ្រ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai)។ ពី​ពាម​​​សមុទ្រ​ដាយ​ចេម​ (Dai Chiem) រហូតដល់​ពាម​សមុទ្រ ​ក្វៀត​ម៉ុង​ (Quyet Mong) រាល់​ពេល​មាន​ខ្យល់នៅ​ទិស​និរតី​ គឺ​នាវា​ទិសខាងក្នុងនឹង​​រសាត់​ចូល​មកទីនេះ​ ពេល​មាន​ខ្យល់​ឦសាន​​ គឺ​​នាវា​ធ្វើដំណើរ​ក៏រសាត់​មកទីនេះ​ដែរ​ ហើយ​សុទ្ធតែ​ត្រូវ​ស្លាប់ដោយ​ស្រេក​ឃ្លាន​ ទុក​ចោលនូវ​​ទ្រព្យ​សម្បត្តិនៅទី​នេះ។ រៀង​រាល់​ឆ្នាំ​ នា​​ខែ​ចុង​រដូវ​រងារ​ មាន​នាវា​ចំនួន​១៨​គ្រឿង​ ធ្វើដំណើរ​ទៅកាន់ទីនោះ​ ប្រមូល​យក​មាស​ប្រាក់​។ ធ្វើដំណើរ​​ពី​ពាម​​សមុទ្រ​ដាយ​ចេម (Dai Chiem)  មកដល់ទីនេះ​ ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​កន្លះ​ ពីពាម​សមុទ្រ​កាញ​សា (Canh Sa) មកដល់ទីនេះ​ ក៏ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃកន្លះ​ ទើបមកដល់ដែរ​។​ល។​

រំលឹក​ឡើង​ដូច​នេះ ដើម្បី​សឱ្យ​ឃើញ​ថា​ ឧទាហរណ៍​នៅ​ខាង​លើ​បំផុត​ ជាមួយនឹង​ឯកសារ​ផ្សេង​ សព្វថ្ងៃ​កំពុង​បាន​រក្សាទុក​នៅ​អគារ​​តាំង​ហ្វាង​សា ​(Hoang Sa) ជា​ភស្តុតាង​ប្រវត្តិសាស្រ្ត​​និង​គតិយុត្ត​​មិនអាចប្រកែក​បាន​​ អំពី​អធិបតេយ្យ​ភាព​របស់វៀតណាម​ ចំពោះ​ប្រជុំកោះ​ហ្វាង​សា ​(Hoang Sa) និងទ្រឿង​សា (Truong Sa)​។​

អាចនិយាយ​ថា​ អគារ​តាំង​​ហ្វាង​សា ​(Hoang Sa) ​ជា​របរ​វប្បធម៌​​​ ប្រវត្តិសាស្រ្តមួយ ​មាន​អត្ថន័យ​​នយោបាយ​ពិសេស​។ នេះជា​ទីកន្លែង​តាំង​ពិព័រណ៍​ ឧទ្ទេសនាម​ និង​ឃោសនា​ដល់​មហាជន​វៀតណាម​ និង​មិត្តភក្តិ​អន្តរជាតិ​ នូវ​ព័ត៌មាន​ ឯកសារ​ រូបភាព​រស់រវើក​ តម្លៃ​​អំពី​បទដ្ឋាន​រុក​រក​ បង្កើត ​និង​ការពារ​អធិបតេយ្យ​ភាព​របស់​វៀតណាម​ ចំពោះ​ប្រជុំកោះ​ហ្វាង​សា ​(Hoang Sa) ​និង​ទ្រឿង​សា ​(Truong Sa)​៕​

 

អត្ថបទនិង​រូប​ថត៖ ថាញ​ហ្វ័រ​
 

 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top