• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទស្សនាទីកន្លែងថតភាពយន្ត “Kong: Skull island”

ទី​កន្លែង​ថតភាពយន្ត​ “Kong: Skull island” យក​បរិបទ​ភូមិ​​កុលសម្ពន្ធ​ និង​​នាវា​ចម្បាំង​នៃ​​ក្រុម​រុក​រក​ បាន​​គណៈ​កម្មាធិការ​​គ្រប់​គ្រង​​មណ្ឌល​ទេសចរណ៍​​ត្រាន​​អាន (Trang An) (ខេត្ត​និញ​ប៊ិញ - Ninh Binh​) ​បង្កើតសា​ឡើ​ងវិញ​​ដូច​សភាព​ដើម​​។ ទី​នេះ ​សព្វថ្ងៃបាន​​ចាត់​ទុក​ជា​​ទីកន្លែង​​ចំណាប់​អារម្មណ៍​​​ ធ្វើ​ឲ្យ​​រម្មណីយដ្ឋាន​​​កេរដំណែល​​ពិភពលោក​ត្រានអាន​ (Trang An) មណ្ឌល​អភិរក្ស​​តំបន់​ដី​លិច​ទឹក​វឹន​ឡុង​ (Van Long) មណ្ឌល​សម្រាក​បំប៉ន់​សុខ​ភាព​លំដាប់ខ្ពស់​​ Emeralda ធ្លាប់​មាន​កម្លាំង​ទាក់ទាញ​ពិសេសមួយ​​នេះ បែរ​ជា​កាន់តែ​ជក់ចិត្ត​ឌិត​អារម្មណ៍ថែម​ទៀត​​​​ ចំពោះ​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​​និង​ក្រៅ​ប្រទេស​។​

​"ភូមិ​កុលសម្ពន្ធ​” នៅ​កណ្តាល​កេរដំណែល​ពិភពលោក​
ក្រោយ​ជាង​​១ខែ​ ភាពយន្ត​ “Kong: Skull Island” ដាក់​បញ្ចាំង​ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៧ គណកម្មាធិការ​​គ្រប់​គ្រង​​ប្រជុំ​រម្មណីយដ្ឋាន​ត្រាន​អាន (Trang An) បាន​អនុញ្ញាតបើក​​ទ្វារ​​ភាពយន្ត​​​​ជាផ្លូវ​ការ​ សម្រាប់​បម្រើ​​ភ្ញៀវ​ទេសចរណ៍​ ជាមួយ​​ចំណុច​​ចំណាប់អារម្មណ៍​​ គឺ​មណ្ឌល​ភូមិ​កុលសម្ពន្ធ​ បាន​បង្កើត​​សាឡើង​​វិញ​​ ដូច​សភាព​​ដើម​។ ជា​ពិសេស​សិល្បករ​សម្តែង​ជាង​៥០នាក់​ ដែល​​ចូលរួមសម្តែង​​​ជា​កុល​សម្ពន្ធ​​​​នៅ​​ក្នុង​​ភាពយន្ត​ បាន​អញ្ជើញ​មក​​និង​តែងខ្លួន​​ ដើម្បី​បង្កើត​សាឡើង​វិញ​ នូវ​រូបភាព​​សកម្មភាព​ បង្កើត​​បន្ថែម​ភាព​​វិសេស​​សម្រាប់​​ទីកន្លែង​ថត​ភាព​យន្ត​។​

ប្រការ​នេះ ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​កាន់តែ​រំភើប​ចូល​ចិត្ត​ខ្លាំង​។ នរណា​ក៏ចង់​ “​ឃើញ​ផ្ទាល់​កែវ​ភ្នែក​ ប៉ះ​ផ្ទាល់​នឹង​ដៃ​” ចំពោះ​ “កុល​សម្ពន្ធ Hollywood” ទាំង​ឡាយ​​នេះដែរ​។ មនុស្ស​ជាច្រើន​នៅ​​ក្នុងចំណោម​នេះ ​មាន​បំណង​​ចង់​តែង​ខ្លួន​​ជាអ្នកថត​រូបគឺ ​​​អ្នក​នាង​​ Mason Weaver ​ ​ក្នុង​ភាព​យន្តឲ្យ​ទាល់តែ​បាន​​ ដើម្បី​បានសម្រប់ខ្លួនទៅ​តាម​​​​ធម្មជាតិ​ និង​​ការ​ដំណើរ​​​​ផ្សង​ព្រេង​​​ដ៏អស្ចារ្យ​នៅ​ទីនេះ។


 បរិបទ​ភូមិ​កុលសម្ពន្ធ​និង​នាវា​ចម្បាំង​របស់​ក្រុម​រុក​រក​ បាន​គណកម្មាធិការ​គ្រប់​គ្រង​មណ្ឌល​​ទេសចរណ៍​ត្រានអាន ​(Trang An)
បង្កើត​សាឡើង​វិញ​ដូច​​នៅ​ក្នុង​​ភាពយន្ត​ Kong: Skull Island។ រូបថត៖ ត្រុង​ចិញ​


 
នាវា​ដែល​ធ្លាប់​មាន​វត្តមាន​​នៅ​ក្នុងភាពយន្ត​ Kong: Skull Island បាន​បង្កើត​សាឡើងវិញ​​។​ រូបថត៖ កុង​ដាត​


 
លោក​ឡឺវ​ឌិញ​​តោន (Luu Dinh Ton) (អាយុ​​៥៣​ឆ្នាំ) អ្នក​ចូល​រួមសម្តែង​​ជា​មេភូមិ​ និង​​មិត្ត​សម្តែង​ម្នាក់​​បានតែងខ្លួន​​ជាតួអង្គអង្គុយ​
នៅ​​ខាងមុខ​ខ្ទម​របស់​​ខ្លួន​ សម្រាប់​​ភ្ញៀវ​ទេសចរណ៍​​ថតរូប​​ធ្វើ​ជា​​អនុស្សាវរីយ៍​​។ រូបថត៖ ត្រុង​ចិញ​




 
សម្ភារ​ប្រើ​ប្រាស់​មូលដ្ឋាន​ កញ្ជើ​ អង្រុត​ ទ្រូ​ ...។ល។ បាន​ប្រើប្រាស់​ជា​ឧបករណ៍​​សម្តែង​​នៅ​ក្នុងភាពយន្ត​ Kong: Skull Island
ក៏បាន​បង្កើតសា​​ឡើងវិញ​​ដូច​សភាព​ដើម​ សម្រាប់​បម្រើ​ភ្ញៀវទេសចរណ៍​ទស្សនា​។​ រូបថត៖ កុង​ដាត


 ភូមិ​កុលសម្ពន្ធ​ទាំងមូល ​មាន​៣៦​​ខ្ទមដំបូល​​​ស្រួច​ វត្ថុធាតុ​​សម្រាប់​សាងសង​​ឡើងវិញ​​ មាន​តែ​ដើម​​​ឫស្សី​ និង​ផ្តៅ​។ រូបថត៖ វៀតកឿង​

 ភ្ញៀវ​ទេសចរណ៍​ថតរូបភាព​តាម​ដង​ផ្លូវ ដែល​បាន​​ក្រាលទៅ​ដោយ​ឈើ​ ឆ្ពោះទៅ​កាន់​ភូមិ​​កុលសម្ពន្ធ​។ រូបថត៖ តឹនសើន​

 

ក្រោយ​ពី​ការ​ជ្រើស​រើសទី​នេះ​ ​ខ្ញុំ​យល់ពី​​បេសកកម្ម​របស់​​​​ខ្លួន​ គឺ​ត្រូវ​ស្រមៃ​ឃើញ​ការ​​ថត​​ភាពយន្ត​ដូចម្តេច​ ពី​ព្រោះ​មិនដែល​មាន​ទេសភាព​​ថតដ៏​​ធំយ៉ាង​នេះ​ បាន​​​​ថត​នៅប្រទេស​​វៀត​ណាម​​។ នេះ​ក៏​ជា​​បេសកកម្ម​​ ពេល​​​ត្រូវ​ផ្សព្វផ្សាយ​ទាំង​ស្រុង​ ​នូវ​ក្តី​មោទនៈ​របស់​មនុស្ស​ម្នា​ និង​សម្រស់​ទឹក​ដីនៅ​​ទី​នេះ​ ទៅ​កាន់​សកល​លោក​”​ លោក Jordan Vogt-Roberts អ្នក​ដឹក​នាំ​រឿង​ខ្នាត​​ធំ​​ “​Kong៖ កោះ​ក្បាល​​ខ្មោច​” ថ្លែង​​សុន្ទរកថា​​ពេល​អញ្ចើញ​​មក​ប្រទេស​វៀត​ណាម​ ទទួល​កិត្តិនាម​​រដ្ឋទូត​ទេសចរណ៍​​​វៀត​​ណាម ពី​​ខែ​មិនា​ ឆ្នាំ​២០១៧”។

ទីកន្លែង​ថត​ភាពយន្ត​​ភូមិ​កុលសម្ពន្ធ​ទាំងមូល បាន​បង្កើតសារឡើង​វិញ​ នៅ​​លើ​ផ្ទៃដី​​ប្រហែល​១០​​ហិកតា​ រួម​ជាមួយ​ការ​ចូល​រួម​​នៃអ្នក​ស្រុក​ ដែល​ចូល​តួជា​កុលសម្ពន្ធ​​​ចំនួន៥០​នាក់​។ ភូមិ​មាន​​៣៦​ខ្ទម​ដំបូល​​ស្រួច​ បាន​ធ្វើ​អំពី​​ឫស្សី​ពក់ ​មើល​​ទៅ​មាន​សភាពរហស្ថាន​ណាស់​​។​ 

តាម​ “កុលសម្ពន្ធ​” ង្វៀន​ហូវ​វ៉ាន់​ (Nguyen Huu Van) ​ទោះបី​​មាន​វត្ត​មាន​​នៅ​ទិដ្ឋភាព​​​​ថត​យ៉ាង​ខ្លី​ មិនពេញ​១នាទី​​ក្នុងភាពយន្ត​​ ប៉ុន្តែ​មនុស្ស​កុលសម្ពន្ធ​ទាំង​នេះ ត្រូវ​​ធ្វើ​ការ​​ជាមួយ​ក្រុម​ផលិត​ភាពយន្ត​ ក្នុង​​អំឡុង​ពេល​​វេលា​​​ជា​ង​មួយ​ខែ​។​​
 
ប្រហែល​ជា​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​សិល្បករសម្តែង​​រយៈពេល​ខ្លី​ពី​ក្រុម​ផលិត​ភាពយន្ត​ តាំង​ពីពេល​បោះជំហាន​ចេញពី​ភាពយន្ត​មកកាន់​ជីវភាព​ពិត​ “កុល​សម្ពន្ធ​” នៅទីនេះ ​សម្តែង​យ៉ាង​ជំនាញ​នូវកាយវិការ​ ដូច​ដែល​ទស្សនិកជន​បាន​​ទស្សនា​ក្នុង​ភាពយន្ត​ ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​នរណា​ ក៏មានអារម្មណ៍​ដូច​វង្វេង​ចូល​ ​“ភូមិ​កុលសម្ពន្ធ​” របស់​ភាពយន្ត​ខ្នាត​ធំ​​ “Kong: Skull Island”។​
 
ត្រាន​អាន (Trang An) ​ក្នុង​កែវ​ភ្នែកទស្សនិកជន​​អន្តរជាតិ
 
ស្ថិត​នៅ​ចម្ងាយពី​ក្រុង​ហាណូយ​ជាង​៩០​​គីឡូម៉ែត្រ​ ទៅ​ទិស​ខាង​ត្បូង​ ឆ្នាំ​២០១៤ ប្រជុំ​រម្មណីយដ្ឋាន​ត្រានអាន​  (Trang An) បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​កេរដំណែល​ពិភពលោក​ចម្រុះ​ដំបូងបង្អស់​ ​របស់​វៀតណាម​ និង​មាន​តែមួយគត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ (រួម​មាន​កេរដំណែល​ធម្មជាតិ​និង​កេរដំណែល​វប្បធម៌)។
 
ក្នុង​កែវ​ភ្នែក​នៃ​អ្នក​ដឹក​នាំរឿង​វ័យ​ក្មេង Hollywood ​ដ៏ពូកែ​ លោក​ Jordan Vogt-Roberts ត្រានអាន (Trang An) ​អណ្តែត​រំលេច​​លើ​ភាពយន្ត​ “Kong: Skull Island” ជាមួយ​រូបភាព​ជ្រលង​ភ្នំ​​អាថ៌កំបាំង​ ប្រព័ន្ធ​ភ្នំ​ថ្មកំបោល​ដេរ​ដាស់​ ភាព​រហស្ថាន​ និង​​មាន​កម្លាំង​ទាក់ទាញ​យ៉ាង​អស្ចារ្យ​។​


 ប្រជុំរម្មណីយដ្ឋាន​ត្រាន​អាន​ (Trang An)  ដោយមាន​ផ្ទៃដី​ចំនួន​២១៦៨​ហិកតា​បង្កប់​តម្លៃលេចធ្លោ​សកល​លោក​
ស្តីពី​ការកកើត​ភូ​គ​ព្ភ ភូមិ​សណ្ឋាន​​ បុរាណ​វត្ថុ និង​វិចិត្រ​ ទើប​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​​ជា​កេរដំណែល​វប្បធម៌​
និង​ធម្មជាតិ​ពិភពលោក​។ រូបថត៖ តឹតសើន​


 ចាកពី​កំពង់ទូក ភ្ញៀវ​ទេសចរណ៍​លេង​កម្សាន្ត​ក្នុង​មណ្ឌល​ជីវចម្រុះ​ត្រាន​អាន​(Trang An) ​។ រូបថត៖ ថុង​ថៀន​

 
ភ្ញៀវ​ទេសចរណ៍​គយ​គន់​មើល​ព្រៃ​ភ្នំ​សព្វសត្វ​ ដែល​បន្ទោល​ស្រមោល​ចុះ​តាម​ដង​ជ្រោះ​តូច​ព័ទ្ធ​ពេន​ តភ្ជាប់​គុហា​ ជ្រលង​ភ្នំ​រហស្ថាន​​ ​
ក្នុង​មណ្ឌល​ជីវចម្រុះ​ត្រាន​អាន ​(Trang An)។ រូបថត៖ ថុង​ថៀន​


 
មណ្ឌល​ទេសចរណ៍​ជីវចម្រុះ​ត្រាន​អាន (Trang An) ជា​មណ្ឌល​ព្រៃភ្នំ​ប្រើប្រាស់ពិសេស​ ជាមួយ​ជ្រលង​ភ្នំ​ ព្រែក​ប្រឡាយ​ សម្រប់​ស្រប់​នឹង​គ្នា​។
មាន​តែ​គយ​គន់​ផ្ទាល់ភ្នែក​នូវ​ទិដ្ឋភាព​ទូទៅ​ទីនេះ  ភ្ញៀ​វទេសចរណ៍​ទើប​មានចំណាប់​អារម្មណ៍​ ហើយ​​ប្រដូច​ត្រាន​អាន​ (Trang An)
ដូចជា​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) លើ​ដី​គោក​។ រូបថត៖ ត្រុង​ចិញ​​

ទូទៅ​ “Kong: Skull Island tour” ក៏​បាន​បង្កើត​ដោយ​ក្រុម​ហ៊ុន​ទេសចរណ៍​វៀតណាម​ និង​អន្តរជាតិ ​​ទាក់ទាញ​​ការ​យកចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ ពី​សំណាក់​​​​ភ្ញៀវ​ទេសចរណ៍​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។​ ក្រុម​ហ៊ុនទេសចរណ៍​វៀត​ណាម​​មួយ​ចំនួន​ បើក​ដំណើរ​ទេសចរណ៍​ថ្មី​ ទទួល​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ទីកន្លែង​ថត​ភាព​យន្ត​ “Kong: Skull Island” ក្រោយ​ពេល​ភាពយន្តខ្នាត​ធំ​​នេះ ដាក់បញ្ចាំង​មួយ​ថ្ងៃ​។​
 
សម្រស់​រហស្ថាន​ កាល​ពី​​ដើម​​ត្រាន​អាន​ (Trang An)  - និញ​ប៊ិញ (Ninh Binh) ​ល្បី​ឈ្មោះ​តាំងពី​យូរមក​ ​​ ហើយ​គួប​ផ្សំជាមួយ​ភាព​ល្បី​ល្បាញ​របស់​ភាពយន្ត​​ Hollywood “Kong: Skull Island” ដែល​ជា​ផលិត​ផល​ទំនើប​ពិសេស​ Hollywood ​បាន​ថត​លើក​ដំបូង​បង្អស់​នៅ​ប្រទេស​វៀតណាម​ បាន​បើកចេញ​វិស័យ​ទេសចរណ៍​និញប៊ិញ​​និយាយ​ដោយ​ឡែក​ និង​ទេសចរណ៍​វៀតណាម​និយាយ​រួម​ នៅ​ឱកាស​ថ្មីមួយ​ ​​ដែល​មាន​ភាព​រីកចម្រើន​ច្រើនទៅ​អនាគត​។​
 
“តាម​​​ដានជើង​​ Kong” នៅ​លើដី​លិច​ទឹក​វឹន​ឡុង​ (Van Long)
 
ក្រោយ​ពេល​ភាពយន្ត​ខ្នាតធំ ​​“Kong: Skull Island” បានដាក់​បញ្ចាំង​លើ​កញ្ចក់​ភាពយន្ត​ អម​ដោយ​ទេសភាព​ស្អាត​ ដែល​ធ្លាប់ជាទីកន្លែង​ចំណាប់​អារម្មណ៍​ នៃ​តំបន់​​ទេសចរណ៍​ភាគខាង​ជើង​ដូចជា៖ ត្រានអាន (Trang An)  ហាឡុង (Ha Long) ​...។ល។ ឈ្មោះ​វឹន​ឡុង (Van Long)​ បាន​​ក្លាយជា​កន្លែង​ធ្លាប់​ស្គាល់មួយ​រំពេច​​ ហើយ​​បង្កើត​ភាព​ចំណូល​ចិត្ត​ ចំពោះ​ទស្សនិកជន​ជា​ង​ពេល​ណា​ទាំង​​អស់​។ មណ្ឌល​អភិរក្ស​ធម្មជាតិ​លិច​ទឹក​ធំបំផុត ​នៅ​តំបន់​វាល​ទំនាប​​ភាគខាង​ជើង​នេះ បាន​ប្រើប្រាស់​ស្ទើរទាំងអស់ធ្វើជា​បរិបទ​​​​ទិដ្ឋភាព​ចម្បាំង​លើទឹក​នៅ​ក្នុង​ភាពយន្ត​។ ហេតុ​នេះ​ហើយ​ ជាមួយ​ដំណើរ​ចំន័យ​ “តាម​​ដាន​ជើង​ Kong”  វឹន​ឡុង (Van Long)​ ​ជា​ទីកន្លែងដំបូង​ដែល​មិនអាច​រំលង​បាន​។​
 
លាក់​ខ្លួន​​ក្រោមម្លប់​​ដង​ភ្នំ​ថ្មកំបោល​ដ៏ធំធេង​ នៃ​មណ្ឌល​អភិរក្ស​ដី​លិច​ទឹក​វឹន​ឡុង​ (Van Long)​ ដំណើរ​ទេសចរណ៍​ “ភ្ញាក់​ផើល​វឹន​ឡុង (Van Long)​ ​” បាន​នាំមកជូនភ្ញៀវទេសចរណ៍​​ ការ​បទពិសោធន៍​​​ម្ហូបអាហារ​វៀត​ណាម​​ដ៏​ពិសេស​នៅ​លើ​ទូក​ “តាម​ដាន​ជើង​ Kong”។ អណ្តែតរសាត់​លើ​​ទូក​តម្បាញ ​ធ្វើ​ដំណើរ​​ស្វែង​យល់​ អំ​ពីវឹន​ឡុង ​(Van Long)​ ដែល​ស្ថិត​នៅ​កណ្តាល​បរិយាកាស​ល្វឹង​ល្វើយ​នៃ​មេឃដី​ ភ្ញៀវ​ទេសចរណ៍​នឹង​បានដើរ​ជ្រែក​ឆ្លង​កាត់​​គុហា​​​អាថ៌​កំបាំង​ គយ​គន់​មើល​ស្វាក្រិស​គូថ​ស​កម្រ​មាន​ និង​កុក​ហើរ​ឆ្វាត់​ឆ្វែង​ពេញ​ផ្ទៃមេឃ...។​ល។​
 
រីក​រាយ​ពេញ​លេញ​ជាមួយ​ការ​​ដំណើរ​ “តាម​ដានជើង​​ Kong” ជា​ទី​កន្លែង​មួយ ដែល​ភ្ញៀវ​ទេសចរណ៍ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​​បន្ត ​គឺ​មណ្ឌល​សម្រាក​បំប៉ន់​សុខភាព​ផ្កាយ​ប្រាំ​ Emeralda Resort (ឃុំ​យ៉ាង​វឹន​ -Gia Van ស្រុកយ៉ា​វៀន​ - Gia Vien ខេត្ត​និញ​ប៊ិញ - Ninh Binh​) ជា​កន្លែង​សាង​សង​​សាឡើង​វិញតាម​បែប​​លក្ខណៈ​ភូមិស្រុក​ភាគខាង​ជើង​កាលពីសម័យ​​បុរាណ​ ជាមួយ​​សេវាកម្ម​ស៊ី​វិល័យ​ លំដាប់​ខ្ពស់​”។ ក្នុង​ប៉ុន្មានថ្ងៃ​ថត​នៅ​បឹង​វឹន​ឡុង ​(Van Long) ​ Emeralda Resort ក៏បាន​​ក្រុម​ផលិត​ភាពយន្ត​របស់​អ្នក​ដឹក​នាំរឿង​ Jordan Vogt-Roberts ជ្រើស​យក​ធ្វើ​ជា​ទីកន្លែង​សម្រាក​ ដោយ​បាន​​កក់​បន្ទប់​ទាំង​អស់​នៃ​មណ្ឌល​ resort នេះ​។​



 លាក់​ខ្លួន​ពួន​ប្រាណ​ក្រោមម្លប់​ដង​ភ្នំ​ថ្មកំបោល​ដ៏ធំធេង​ នៃ​មណ្ឌល​អភិរក្ស​ដី​លិច​ទឹក​វឹន​ឡុង (Van Long)​ ​មណ្ឌល​សម្រាក​បំប៉ន់​សុខភាព​​
លំដាប់​ខ្ពស់ Emeralda ចំណុះ​ឃុំ​យ៉ាវឹន​ Gia Van ស្រុក​យ៉ា​វៀន Gia Vien (​ ខេត្ត​និញ​ប៊ិញ - Ninh Binh​) ជា​ទីកន្លែង​បាន​ប្រៀប​ដូច​​ភូមិ​មួយ​
នៅ​ភាគ​ខាង​ជើង​ ជាមួយ​បរិយាកាស​បៃតង​ត្រជាក់ចិត្ត​ លាត​សន្ធឹង​​លើ​ផ្ទៃដី​១៦​ហិកតា​ ដោយមាន​១៧២បន្ទប់​សម្រាក​ស៊ីវិស័យ​
ពោរពេញ​លក្ខណៈស្ថាបត្យកម្ម​វៀតណាម​សុទ្ធសាធ​។ រូបថត៖ តឹត​សើង​


 ចំណុច​ចំណាប់​អាម្មណ៍នៃ​មណ្ឌល​សម្រាកលំដាប់​ខ្ពស់​ Emeralda គឹ​ទេស​ភាព​ភូមិស្រុក​ភាគខាងជើង​កាលពី​សម័យ​បុរាណ​
ដែល​បាន​បង្កើត​សាឡើង​វិញ​ទាំង​ស្រុង​ មានទាំង​ស្រះ​ឈូក​ អណ្តូង​ទឹក​ ទីលាន​ ដំបូល​ក្បឿង​ក្រហម​
ស៊ុម​បង្អួច​ធ្វើ​អំពី​ឈើ​...។ល។
បង្កើត​ជា​បរិយាកាស​បុរាណ​សម័យ​។ រូបថត៖
Emeralda និញ​ប៊ិញ​​ (Ninh Binh)ផ្តល់​ជូន​​




 
មណ្ឌល​សម្រាក​បំប៉ន់សុខ​ភាព​​មាន​១៧២​បន្ទប់ បាន​តុប​តែង​យ៉ាង​ប្រណិត​ ពោរពេញទៅ​ដោយ​លក្ខណៈ​វៀតណាម​សុទ្ធសាធ​
បំពាក់​សម្ភារ​ស្តងដារ​អន្តរជាតិ​ផ្កាយ​ប្រាំង​ និង​ជា​ទីកន្លែង​ឈប់​សម្រាក​របស់​ក្រុម​ផលិត​ភាពយន្ត​ Kong:​ Skull Island
ក្នុង​អំឡុង​ពេល​ថត​ភាពយន្ត​នៅ​ខេត្ត​និញ​ប៊ិញ​ (Ninh Binh)។ រូបថត៖ Emeralda និញ​ប៊ិញ(Ninh Binh)​​ផ្តល់​ជូន​


 
ពិសា​​ម្ហូប​អាហារ​នៅ​លើ​ទូក​ចំណាស់​ នៃ​មណ្ឌល​អភិរក្ស​​ដី​លិច​ទឹ​ក​វឹនឡុង​(Van Long) ដោយ​មណ្ឌល​សម្រាក​បំប៉ុនសុខភាព​ Emeralda
និញ​ប៊ិញ (Ninh Binh) ជាអ្នក​រៀប​ចំ​។ រូបថត៖ Emeralda​ និញ​ប៊ិញ​ ​(Ninh Binh)ផ្តល់​ជូន​

មណ្ឌល​សម្រាក​បំប៉ុន​សុខភាព​លំដាប់​ខ្ពស់​ Emeralda លាត​សន្ធឹង​នៅ​លើ​ផ្ទៃដី​១៦​ហិកតា​​ ដោយ​មាន​១៧២​បន្ទប់​ស៊ីវិល័យ​​​​លក្ខណៈ​ស្ថាបត្យកម្ម​វៀតណាម​ ផ្គត់​ផ្គង់​បម្រើ​ភ្ញៀវទេសចរណ៍​ នូវ​សេវាកម្ម​​លំដាប់​ថ្នាក់​ស្តង់ដារ​ផ្កាយ​ប្រាំង​ ភ្ជាប់តាម​ដំណើរ​ទេសចរណ៍​​ស្វែង​យល់ពី​​ “តាម​ដាន​ជើង​ Kong” ពិបាក​នឹ​ងភ្លេច​។​
 
បរិយាកាស​មហស្ចារ្យ​ ពី​ស្រុក​សន្តិភាព​ ប្លែក​ របស់​ត្រានអាន​ (Trang An) បឹង​វឹន​ឡុង (Van Long) ​ក្នុង​ដំណើរ​ “តាម​​ដាន​ជើង​ Kong” លើ​ដែន​ដី​កេរដំណែល​ ប្រាកដ​ជា​នៅ​មាន​ដំណើរ​មួយ​លើក​ទៀត​ ទោះបី​​ភ្ញៀវ​ទេសចរណ៍​នៅ​​ក្នុ​ងនិង​ក្រៅប្រទេស​ ​នរណា​​ក៏ចង់​ស្វែង​យល់​រុក​រក​ ពេល​បោះជំហានឈាន​​មក​ដល់​​ដែនដី​កេរដំណែល​នេះ។ ដែន​​ដី​ "​ពិសិដ្ឋ​បង្កើត​អ្នក​ប្រាជ្ញា​"​ នេះ របស់​វៀតណាម​នឹង​មាន​មុខ​មាត់​ថ្មី​ ក្នុង​កែវភ្នែក​​​ភ្ញៀវទេសចរណ៍​ ខណៈ​ពេល​​ទី​នេះ​នឹង​សហការ​គួប​ផ្សំ​វប្បធម៌​លោក​ខាងកើត​ និង​លោក​ខាង​លិច​ ដែល​ពោរពេញ​ទៅដោយ​ភាព​អាថ៌​កំបាំង ទាក់ចិត្ត​មនុស្ស​​៕

 

អត្ថបទ៖ ថាវ​វី   រូបថត៖ ក្លឹបថត​រូប​​កាលៈ​ទេសៈ​មាស​ (​កាសែតរូបភាព​វៀតណាម​)


ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top