• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចម្រៀងស័្វន (Xoan) ប្រាសាទហុងឡូ (Hung Lo)

បន្ទាប់​ពី​ក្លាយជា​ “អភូត​ហេតុ​បេតិកភណ្ឌ​មួយ​” នៃ​អង្គការ UNESCO​ ចម្រៀង​ស័្វន (Xoan) ​​បាន​ក្លាយជា ​”​ផលិតផល​ពិសេសប្រចាំ​តំបន់​មួយ​” នៃ​តំបន់ដែនដី​គ្រូដើម​ភូ​ថ័រ (Phu Tho)​។ ពិសេស​កម្មវិធី​ “ចម្រៀង​ស័្វន (Xoan) ​ភូមិ​​បុរាណ​” បាន​​គណៈ​កម្មការ​ប្រជា​ជន​ខេត្ត​ភូថ័រ (Phu Tho)​​ រៀបចំ​ជាប្រចាំនៅ​ប្រាសាទ​ហុង​ឡូ (Hung Lo) ​បាន​បម្លែង​កេរដំណែល​នេះ​ ឱ្យ​ក្លាយ​ជា​អាសយដ្ឋាន​មួយ​ ដែល​​មិន​​អាចរំលង​បាន ​ពេល​អញ្ជើញ​មក​ទេសចរណ៍​​នៅ​​តំបន់ដែន​​ដី​គ្រូដើម។​

ប្រាសាទបុរាណ​ហុង​ឡូ​ (Hung Lo) ជា​អាសយដ្ឋាន​​កេរដំណែល​​ពិសេស​។​

ចំណុះ​ភូមិ​បុរាណ​ហុង​ឡូ (Hung Lo) ចម្ងាយពី​ប្រាសាទ​បូជា​ស្តេច​ហុង​ (Hung) ប្រហែល​១០​​គីឡូម៉ែត្រទៅទិស​ខាងកើ​ត​​ ប្រាសាទ​ហុង​ឡូ (Hung Lo) ​ជា​ទីប្រជុំ​​​កេរដំណែលដ៏​មាន​តម្លៃ​វប្បធម៌​ ប្រវត្តិសាស្រ្ត​​ល្បី​ល្បាញ ​ដែល​​មាន​អាយុកាល​​ជាង៣០០​ឆ្នាំ​។​

រឿង​ដំណាល​ ប្រាសាទ​ហុង​ឡូ (Hung Lo) ​ជា​តំបន់ដី​ពិសិដ្ឋ​ ជាទីកន្លែង​ស្តេច​ហុង​ (Hung) ​​ធ្លាប់​​សម្រាក​ព្រះកាយ​​ក្នុង​លើក​យាង​​ទៅ​ទស្សន៍​កម្សាន្ត​។ ដូច្នេះ​ ប្រជាជន​​នៅទីនេះ បាន​កសាង​ប្រាសាទ​​ទុកសម្រាប់​​បូជា​។ រហូតដល់​ស្តេច ​ឡេ ​ហ្វី​តុង​ (Le Huy Tong) (១៦៩៧) ប្រាសាទ​បាន​​កសាង​បែរមុខទៅ​ទិស​ភ្នំ ​ងៀ​ឡិញ​ (Nghia Linh)។​

ប្រាសាទ​​ស្ថិត​នៅ​លើ​ផ្នោរដី​ទូលាយ​៥០០​​​ម៉ែត្រ​ការេ​ ដោយ​មាន​ទ្រង់ទ្រាយ​ស្ថាបត្យកម្ម​​​សុក្រិតបង្គួរ​​។ ឆ្លងកាត់​​កង​ចក្រប្រវត្តិសាស្រ្ត​ ប្រាសាទ​នៅតែរក្សា​បាន​​សភាព​ដើម​នៃ​​តម្លៃ​ស្ថាបត្យកម្ម​ វប្បធម៌​ ប្រវត្តិសាស្រ្ត​​រួមមាន​៖ អគារ​៥​ល្វែង​ ល្វែង​ខាងមុខ​ ល្វែង​ទិស​ ជាន់​តម្កល់​ជួង ជាន់​តម្កល់​ស្គរ​ និងល្វែង​មហា​។ ទាំងអស់​​សុទ្ធតែ​​បាន​កសាង​​ដោយ​ឈើ​កម្រ​គ្រប់​ប្រភេទ​ដូចជាក្លាំពូ ​​ច្រេស​ បេង​ ជាដើម​​។​ល។​




 ប្រាសាទ​​ហុង​ឡូ​ (Hung Lo) ជាមួយ​នឹង​លក្ខណៈ​ស្ថាបត្យកម្ម​​បុរាណ​ លាប​ពណ៌​​វេលា​ សក្តិ​សម​​​​ជាទីកន្លែង​​​គយ​គន់​សន្តាប់​​ទំនុក​ចម្រៀង​ស័្វន (Xoan) ​តំបន់​ដែន​ដីគ្រូដើម​។​


 ប្រាសាទ​​ហុងឡូ​ (Hung Lo) ជា​ទីកន្លែង​​បាន​ជ្រើ​សទុក​​សម្រាប់​​សម្តែង​ចម្រៀង​ស័្វន (Xoan) ​​បម្រើ​ជូន​​ក្រុម​ភ្ញៀ​វទេសចរ​។


 សិល្បករ​ស័្វន (Xoan) ​​វ័យ​ក្មេង​ នៃ​ក្លឹប​ស័្វន​​ (Xoan) អាន​ថៃ (An Thai) ​ហាត់​ច្រៀង ​នៅប្រាសាទ​​ហុង​ឡូ (Hung Lo)​។
 

នៅទីនេះ នៅ​រក្សាបាន​កម្រង​​គ្រឿង​​​បូជា​​គ្រប់​គ្រាន់ ​សម្រាប់​បម្រើ​ពិធីកិច្ច​បូជា​​ ពិសេស​​គឺ​កម្រង​កំណាព្យ​​ឆ្លង​ឆ្លើយ​​បុរាណ​ដ៏សម្បូរបែប​ មានទាំង​អស់​​៤៣​បទ​កំណាព្យ​​ស្ងើច​សរសើរ​​ស្រុក​កំណើត​ និង​គុណ​​បំណាច​ព្រះមហាក្សត្រ​​ហុង (Hung)​។

លក្ខណៈ​បុរាណនិង​គំនូស​វេលា លេច​បង្ហាញ​តាមរយៈ​ស្លេ​កាន់​ជាប់នឹង​​ដំបូល​​ក្បឿង​ ខ្លោងទ្វារ​​ប្រាសាទ​ និង​​ស្ថាបត្យកម្ម​​នៃ​ប្រាសាទ​។​

ក្រៅ​ពី​​តម្លៃ​​ស្ថាបត្យកម្ម​ ប្រាសាទ​​ហុង​ឡូ (Hung Lo) ​នៅ​បាន​​ប្រៀប​​ដូច​ជា​សារមន្ទីរ​​តូចមួយ​ ជា​ទីកន្លែង​​រក្សា​វត្ថុបុរាណ​កម្រ​​ដូច​ ជើ​ងពាន​​ ចង្កៀង​​ ​ជើង​ធូប​ សំណាក​សត្វ​ក្រៀល​​ និងលេច​ធ្លោ​បំផុត​ គឺ​គ្រែ​ស្នែងតាំង​ក្បូរចំនួន​៤​ មួយ​ឈុត​​​គ្រែស្នែងសែង​បួននាក់ ​នា​សតវត្សរ៍​ទី១៧ ចុងសម័យ​រាជកាល​​ឡេ​ (Le)។

ជាមួយ​​ការងារ​អភិរក្ស​តម្លៃ​ស្ថាបត្យកម្ម​ វប្បធម៌ ប្រវត្តិសាស្រ្ត​  ប្រាសាទ​ហុង​ឡូ​ (Hung Lo) បាន​គណៈ​កម្មការ​ប្រជាជន​ខេត្ត​ភូ​ថ័រ​ (Phu Tho) ជ្រើសជា​កេរដំណែលមួយ​ក្នុង​ចំណោម​កេរដំណែល​​ ទុក​​ពង្រាយជា​​កម្មវិធី​ “​ចម្រៀង​ស័្វន (Xoan) ​​ភូមិ​បុរាណ​” ស្ថិត​នៅ​ក្នុង​ជើង​ដំណើរ​ទេសចរណ៍​​ចេតនាភាព ​ពេល​មកដល់​​តំបន់​​​ដែន​ដី​គ្រូដើម​។​

ទំនុក​ស័្វន (Xoan) ​នៅ​ប្រាសាទ​​បុរាណ​​

បន្ទាប់ពី​​៦ឆ្នាំ​ពង្រាយ​សាក​ល្បង​​អាសយដ្ឋាន​ទេសចរណ៍​ “ចម្រៀង​ស័្វន (Xoan) ​ភូមិ​​បុរាណ​”​ បម្រើ​​ភ្ញៀវទេសចរ​ នា​ខែ​មេសា​ ឆ្នាំ​២០១៨​ មន្ទីរ​វប្បធម៌​​ កីឡា​ និង​ទេសចរណ៍​​ខេត្ត​ភូថ័រ​ (Phu Tho) ប្រកាស​ជាផ្លូវការ​នូវ​​កម្មវិធី​ “ចម្រៀង​ស័្វន (Xoan) ​ភូមិ​​បុរាណ​”​ ជា​​ផលិតផល​​ទេសចរណ៍​​ពិសេស​ មាន​លក្ខណៈ​ដោយ​ឡែក​នៃតំបន់​ដែន​​ដី​គ្រូ​ដើម​។​

ចូល​រួម​​កម្មវិធី​ដំណើរ​ផ្សង​​ព្រេង​ “ចម្រៀង​​ស័្វន (Xoan) ​​ភូមិ​បុរាណ​”​ ភ្ញៀវ​ទេសចរ​​បាន​​សន្តាប់បទ​​ចម្រៀង​ស័្វ​ន​ (Xoan)  សម្តែង​​ដោយ​សិល្បករ​​សង្កាត់​កំណើត​ស័្វន (Xoan) ​ ​​ទាំង​៤​៖ ភូ​ឌឹក ​(Phu Duc) គីម​ដើយ​ (Kinh Doi) ថែត​ (Thet) និង​អាន​ថៃ (An Thai)​។​

ប្រាសាទ​ហុង​ឡូ​ (Hung Lo) បាន​​ជ្រើស​​ជា​អាសយដ្ឋាន​មួយ ​ក្នុង​ចំណោម​អាសយដ្ឋាន​កេរដំណែល​ដំបូង​បង្អស់ ដែលបាន​​ពង្រាយ​សាក​ល្បង​​កម្មវិធី​​ “ចម្រៀង​ស័្វន​ (Xoan) ​ភូមិ​បុរាណ”។ បម្លែង​​អាសយដ្ឋាន​​នេះ ឱ្យ​​ក្លាយជា​កេរដំណែល​មួយ​ ​ក្នុង​ចំណោម​កេរដំណែល​ពិសេស ​បម្រើ​ចម្រៀង​ស័្វន (Xoan)​​សម្រាប់​​ភ្ញៀវ​ទេស​ចរ។​

 

  នៅ​ឆ្នាំ​២០១៥ ខេត្ត​ភូថ័រ​ (Phu Tho) ​បាន​​នាំ​យក​​ចម្រៀង​ស័្វ​ន (Xoan) ឱ្យ​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​​ពិសេស​ដោយ​ឡែក​ ក្នុង​គម្រោង​​ការ​អភិវឌ្ឍន៍​ទេសចរណ៍​​របស់​ខេត្ត។​

 សិល្បករ សិល្បការិនី ចម្រៀង​ស័្វន​ (Xoan) អញ្ជើញ​​ស្រា​​ភ្ញៀវ​ទេសចរ​ក្នុង​ទំនុក​បទ​​ចម្រៀង​ស័្វន​ (Xoan)  “ចម្រៀង​បំពេរ អញ្ជើញ​ស្រា​”។​


 ចាប់​ពី​ឆ្នាំ​២០១៨ ខេត្ត​ភូថ័រ​ (Phu Tho) បង្ហាញ​​វត្តមាន​​​ផលិតផល​ "​ចម្រៀង​ស័្វន (Xoan) ​ភូមិ​បុរាណ" ផ្សារភ្ជាប់​​នឹង​ជើងដំណើរ​ទេសចរណ៍ ​រៀង​រាល់​ថ្ងៃ​មកពី​ក្រុង​ហាណូយ​ - ​ភូថ័រ​ បម្រើ​​ភ្ញៀវទេសចរ​​និង​​ទាក់ទាញ​ភ្ញៀវ​ទេសចរ អញ្ជើញ​មកជាមួយនឹង​តំបន់ដែន​ដី​គ្រូដើម​។​

 

ក្នុង​បរិយាកាស​​នៃ​ប្រាសាទ​បុរាណ​ ដែលមានអាយុ​កាល​ជាង​​៣​សតវត្សរ៍​ ទំនុក​​ចម្រៀង​ស័្វន (Xoan) ​បាន​សម្តែង​បង្ហាញ​​តាមរយៈ​សំនៀ​ង​ចម្រៀង​ ចង្វាក់​រាំ​នៃ​​កុលបុត្រ​កើតនិងធំពេញ​វ័យ ​នៅ​សង្កាត់​កំណើត​ស័្វន​ (Xoan) ​អានថៃ​ (An Thai) ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​​លង់​អារម្មណ៍​ប្លែកៗ​​។ ពិសេស​ ភ្ញៀវទេសចរ​​នៅ​បាន​រួមប្រាស្រ័យ​​​និង​​រៀន​សម្តែង​ផ្ទាល់​នូវបទ​​ចម្រៀង​ស័្វន​ (Xoan) ​ក្រោម​​ការ​ណែនាំ​ដ៏​អស់​ពី​ចិត្ត​​នៃ​សិល្បករ​ សិល្បការិនី​ សង្កាត់កំណើត​​ស័្វន (Xoan) ​​អានថៃ​ (An Thai)។​

តាម​ស្ថិតិ​នៃ​មន្ទី​រ​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ខេត្ត​ភូថ័រ​ (Phu Tho) រៀង​រាល់​ឆ្នាំ​ ភូមិកំណើត​​ស័្វន (Xoan) ​​បម្រើ​​ភ្ញៀវ​ទេសចរ​​អញ្ជើញ​មកទស្សនា​​រាប់​ពាន់​នាក់​​។ ក្នុងនោះ​ ប្រាសាទ​​ហុង​ឡូ​ (Hung Lo) ជា​​អាសយដ្ឋាន ​ដែល​បាន​ជ្រើស​រើស​​ឈាន​​មុខ​ ទុកសម្រាប់​​​ទទួល​ក្រុម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ អញ្ជើញ​មកពី​ប្រទេស​នានា​​៖ អង់គ្លេស បារាំង ហូឡង់​ អាមេរិក​ជាដើម។ល៕​

អត្ថបទ​៖ ថាវ​វី រូបថត៖ កុង​ដាត​
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top