• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ក្រុមសម្តែងល្ខោននិយាយមកពីប្រទេសនានា Saigon Players

ចាប់​ពី​ក្រុម​ល្ខោន​មួយ​​បង្កើត​​នៅ​ឆ្នាំ​២០០៤ ដែល​មាន​សមាជិក​៥​នាក់​ ក្រោយ​១៣ឆ្នាំ​សកម្មភាព​ Saigon Players ប្រជុំបាន​​សមាជិក​​ជិត​១៤០​នាក់​ មកពី​ប្រទេស​​ផ្សេង​ៗគ្នា​។ ក្រុម​ល្ខោននិយាយ​មកពី​​ប្រទេសនានា​ បាន​​ផ្សារភ្ជាប់​ជាមួយ​គ្នា​ ដោយ​ក្តី​ចំណូល​ចិត្ត ​និង​ដើម្បី​ភាព​សប្បាយ​​​របស់​សហគមន៍​​។​

​លោកស្រី​ Emily (សញ្ជាតិ​អាមេរិក)​ ចូលរួម​ក្រុម​ Saigon Player ចាប់ពី​ឆ្នាំ​២០០៥ ឲ្យ​ដឹង​ថា៖ “កាល​ដំបូង ​សមាជិក​​មួយ​ចំនួន​ប្រជុំគ្នា​នៅ​ក្នុង​ភោជនិយដ្ឋាន​bar នៅ​​ទីក្រុង​ហូជីមិញ​ ហាត់​សម្តែង​ល្ខោន​និយាយ​ និង​លេង​ល្បែងកម្សាន្ត​​សប្បាយ​​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្មាន​​ឆ្នាំក្រោយ​មក​​ យើង​ខ្ញុំ​សម្តែងល្ខោន​និយាយ​ពី​មួយ​ថ្ងៃទៅ​មក​ថ្ងៃ​​កាន់តែច្រើនទៅ​​ ហើយ​ដោយសារមាន​​​រួម​ចំណូល​ចិត្ត​​ ទើប​យើង​ខ្ញុំ​សម្រេចចិត្ត​​រក្សា​ និង​ឯកភាព​​ដាក់​ឈ្មោះ​ក្រុម​ថា Saigon Players​“។ ពីព្រោះ​ លោក​ស្រី​ Emily មាន​បទពិសោធន៍​សម្តែង​ច្រើន​ ទើប​ក្រុម​​​ស្នើ​ឲ្យ​លោក​ស្រី​ ឲ្យ​រក្សា​​តួនាទី​ជា​​​អ្នក​និពន្ធ​រឿង​ និង​ស្ថាបនា​​គ្រោង​គំនិត​​ល្ខោន​​និយាយ​ឲ្យ​ក្រុម​។​ សមាជិក​​ Saigon Players សុទ្ធតែ​មាន​ការងារ​ផ្សេងពីគ្នា​ សមាជិក​មួយ​ចំនួន​​​​ជា​និស្សិត​ ជូន​កាល​ក៏​មាន​ទាំង​​បុគ្គលិក​​ការិយាល័យ​ គ្រួ​បង្រៀន​ ប៉ុន្តែ​​ពួក​គេ​​ប្រមូលផ្តុំ​គ្នា ​​ដោយសារ​​មាន​រួម​ចំណូល​ចិត្ត​សម្តែង​​ល្ខោននិយាយ​​នៅ​លើ​ឆាក​​។​
 
ពេល​ចូល​រួម​ក្រុម​ Saigon Players ក្រៅពី​ការងារ​ចម្បង គឺ​ទទួល​បន្ទុក​ជា​តួសម្តែង​ សមាជិកម្នាក់​ៗ​សម្អាងទៅ​​លើ​ទេពកោលស្យ​​​របស់​ខ្លួន​ នឹង​ទទួល​បន្ទុក​ចំណែក​ការងារ​ផ្សេង​គ្នា​។ Keigan (កាណាដា) ទទួល​បន្ទុក​ពី​សំឡេង​ - ​ពន្លឺ​ Robert (អាល្លឺម៉ង់)​ គ្រប់​គ្រង​ប្រាក់​កាសរបស់​ក្រុម​ Nick (ឥណ្ឌា​) ទទួល​បន្ទុក​និពន្ធ​រឿង​ល្ខោន​និយាយ​ Jenifer ទទួល​បន្ទុក​ខាង​ផ្សព្វផ្សាយ​។ ដោយ​ឡែក​ការ​ងារ​​ ពីរូបភាព​និង​សកម្មភាព​សប្បុរសធម៌​របស់​ Saigon Players មិត្ត​ហាត្រឹន​ (Ha Tran) (​វៀតណាម​) ​ជា​អ្នក​ទទួល​បន្ទុក​។ ហាត្រឹន (Ha Tran) ​ឲ្យ​ដឹង​ថា៖ អ្ន​ក​នាង​ចូលរួម​​ក្រុម​ Saigon Players តាំងពី​ខ្លួន​នៅ​ជា​និស្សិត​ ដោយ​បំណង​ដំបូង​គឺគ្រាន់​តែ​​រួម​ប្រាស្រ័យ​​និង​សិក្សា​ភាសា​អង់គ្លេស​។ ម្យ៉ាង​ទៀត ដោយ​ក្តី​ចំណូល​ចិត្ត​​សម្តែង​​ល្ខោន​និយាយ​​នៃ​មនុស្ស​គ្រប់គ្នា​ បាន​ជ្រោត​ជ្រាបដល់​អារម្មណ៍​​អ្នក​នាង​ និង​​បរិយាកាស​សមស្រប​ជិត​ដិត​នៅទី​នេះ  បាន​ជួយ​អ្នក​នាង​ផ្សារភ្ជាប់​ជាមួយ​ក្រុម​មក​ដល់​សព្វ​ថ្ងៃនេះ។​



លោកស្រី Emily ជាអ្នកនិពន្ធរឿង របស់ក្រុម Saigon Players សប្បាយរីករាយជាមួយសមាជិកក្នុងក្រុម។

ទស្សនិកជនរបស់ក្រុម Saigon Players គឺអ្នកទាំងអស់ដែលស្រឡាញ់និងចំណូលចិត្តសម្តែងល្ខោននិយាយ ។

បេក្ខជនចុះឈ្មោះចូលរួមក្រុមល្ខោននិយាយ Saigon Players កំពុងបង្ហាញឈុតប្រឡងរបស់ខ្លួន។

មកជាមួយ Saigon Players មនុស្សគ្រប់រូបបានលេងសប្បាយ និងបញ្ចេញអស់ទេពកោសល្យតាមចិត្ត។

សិល្បករក្រុម Saigon Players តែងខ្លួនត្រៀមបម្រុងឲ្យឈុតល្ខោននិយាយមួយជិតនឹងសម្តែង។

សិល្បករក្រុម Saigon Players ត្រៀមសម្លៀកបំពាក់សម្រាប់ខ្លួន មុនម៉ោងសម្តែងល្ខោន។

សមាជិកក្រុម Saigon Players តែងហ្វឺកហាត់ហ្មត់ចត់ និងត្រៀមជាក់លាក់ មុនវគ្គសម្តែងរបស់ខ្លួន។

សមាជិកក្រុម Saigon Players តែងមានទំនុកចិត្តនៅលើឆាក។

សិល្បករ Saigon Players តែង “អស់ពីចិត្តពីថ្លើមនៅលើឆាក។

Saigon Players ជាក្រុមល្ខោននិយាយមួយបង្កើតចាប់ពីឆ្នាំ២០០៤ ដោយសារសមាជិកទាំងអស់គ្នា មាន​រួម​ក្តី​ចំណូល​ចិត្ត​សម្តែង​ល្ខោននិយាយ។

ទស្សនិកជនបរទេសចូលចិត្ត ទស្សនាឈុតល្ខោននិយាយរបស់ក្រុម Saigon Players សម្តែង។

ទស្សនិកជនហូកញ្ជ្រៀវ មុនវគ្គសម្តែងរបស់ក្រុមល្ខោននិយាយ Saigon Players។

សិល្បករ Saigon Players ថតរូបអនុស្សាវរីយ៍ជាមួយទស្សនិកជន។

​មក​ដល់​សព្វ​ថ្ងៃ​ Saigon Players បាន​នាំ​មកជូន​ទស្សនិក​ជន​នូវ​ប្រភេទ​ល្ខោន​​​ផ្សេង​ៗគ្នា​ជាច្រើន​ដូច​ជា​​៖ សម្តែង​​ល្ខោន​និយាយ​ដោយ​​​ភាសា​អង់​គ្លេស​​​ល្ខោន​តន្រ្តី​​ (ច្រៀង​​និ​ង​​រាំ)​ រឿង​​កំប្លែង​ ឈុត​​សម្តែង​សម្រាប់​គ្រូសារ​...។ល។​ ក្នុង​នោះ​ មាន​រឿង​​​​ព្រេង​​​​ល្បី​​ឈ្មោះ​ជាច្រើន​បាន​​ Saigon Players បង្វែ​​​ជា​​ល្ខោន​​​និយាយា​​ដូចជា​៖​ កុមារ​​​ឡឡែម (Lo Lem) (Cinderella) កុមារ​កន្សែង​ក្រហម​  ព្រះនាង​ព្រិល ​ស​និង​​​មនុស្សតឿ​​ទាំង​ប្រាំពីរ​នាក់ (Snow White and the Seven Dwarfs) និង​ល្ខោន​​និយាយ​​ Shakespeare..។ល។​

បច្ចុប្បន្ន​ Saigon Players មាន​សមាជិក​​ប្រហែលពី​​១២០ - ​១៤០នាក់​​ ​៤០% ជា​ជនជាតិ​​វៀតណាម​ ៦០%​ ​ជា​ជនជាតិ​បរទេស ​​ចម្បង​គឺ​មកពី​៖ ប្រទេសកូរេខាង​ត្បូង​ ជប៉ុន​ អឺរុប​ ឥណ្ឌា​​ អូស្រ្តាលី អាមេរិក​...។ល។ ក្រុម​តែង​របៀប​ចំ​សម្តែង​ពី​៣-៤​ឈុត​​​ក្នុ​ងមួយ​ឆ្នាំ​។ ក្រោយ​ឈុត​សម្តែង​និមួយ​ៗ ចំនួន​សមាជិក​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​​។​
 
ក្រុម​ល្ខោន​និយាយ​ តែង​​ហាត់​មុន៣ខែ​ សម្រាប់​ឈុត​សម្តែងនិមួយៗ​។ ឈុត​សម្តែង​តែង​បាន​​ហាត់​ពី​១ដល់​២ពេល​​ (​ប្រហែល​ជា២-៣​ម៉ោង​) ក្នុង​មួយ​សប្តាហ៍​ ហើយ​​​តែងតែ​មាន​មួយ​ថ្ងៃ​នៅ​ចុង​​សប្តាហ៍​ សម្រាប់​ការ​ហ្វឺកហាត់​តួអង្គ​ និង​សាក់​សម្លៀក​បំពាក់​។ បញ្ចប់​ម៉ោង​ហ្វឺក​ហាត់​ ក្រុម​អង្គុយប្រជុំ​​គ្នា​ មើល​សាឡើង​វិញ​នូវ​​វគ្គ​សម្តែង​របស់​ខ្លួន​ និង​ចែក​រំលែក​​បទពិសោធន៍​​ឲ្យ​គ្នា​ ដើម្បី​​​ការ​សម្តែង​​​ល្ខោននិយាយ​ កាន់តែ​​ល្អថែម​ទៀត​​។ ទោះបី​មិន​មែន​ជា​សិល្បករ​ជំនាញ​ ប៉ុន្តែ​ឈុត​ល្ខោន​នីមួយៗ​ ដែល​ក្រុម​ Saigon Players បាន​សម្តែង​សុទ្ធតែ​មាន​ភាព​​ជំនាញ​ ដោយសារតែ​មាន​ក្តី​ចំណូល​ចិត្ត​និង​ការដាក់​ចិត្ត​ ហ្វឺក​ហាត់​ជាក់​លាក់ របស់​​សមាជិក​ម្នាក់ៗ​។
 
ក្រៅ​ពីនោះ​​ ក្រុម​ល្ខោន​និយាយ​​ នៅ​​និពន្ធរឿង​ល្ខោន​ឆ្លុះ​បញ្ចាំង​​ពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ នៅ​ប្រទេស​​វៀតណាម​ ជា​ពិសេស​​នៅទី​ក្រុង​ហូជីមិញ​ ជា​ទីកន្លែង​ដែល​ភាគច្រើន​សមាជិក​​របស់​ Saigon Players កំពុងតែ​​រស់នៅ។ មុខសញ្ញា​ទស្សនិកជន​របស់​ Saigon Players គឺ​អ្នកទាំង​អស់ដែលចូល​ចិត្ត​ស្រឡាញ់ការ​សម្តែង​ល្ខោន​។ ក្រៅ​ពី​នោះ​ ក្រុម​ល្ខោន​តែងមាន​រឿង​ល្ខោន​ឆ្ពោះទៅ​រក​ទស្សនិកជន​ជា​និស្សិត​ មកពី​សាលា​សិល្បៈ​ ភ្ញៀវ​ទេសចរណ៍​នៅទីក្រុង​ និង​ជនជាតិ​បរទេស​រស់​នៅ​ទី​នេះ​។​
 
 បាន​ដឹងថា​ ប្រាក់ទាំងអស់​ ដែល​ក្រុម​ល្ខោន​ប្រមូល​បាន​ ពី​ការ​លក់​សំបុត្រ​ នឹង​រួម​វិភាគ​ទាន​ឲ្យ​អង្គការ​សប្បុរស​ធម៌​ ដើម្បី​ជួយ​ដល់​ស្ថាន​ភាព​លំបាក​នៅ​ប្រទេសវៀតណាម​។ ដូច​សម្តី​របស់​​លោក​ស្រី​ Emily ចែក​រំលែក​ Saigon Players កំពុង​ធ្វើ​យ៉ាង​ល្អ ជាមួយ​ក្តី​ចំណូល​ចិត្ត​របស់​ខ្លួន​​ ហើយ​​ឃើញ​ថា​​មាន​សុភមង្គល​ខ្លាំង​ណាស់​ ពេល​នាំ​យក​ភាព​សប្បាយរីករាយ​​ជូនដល់​​​សហគមន៍​៕

 

អត្ថបទ៖ សើន​​ងៀ     រូបថត៖ ថុង​ហាយ​ 


Top