• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

WEF ASEAN ឆ្នាំ២០១៨៖ ចំណាប់អារម្មណ៍គួរឲ្យចាប់ចិត្តសំរាប់កិច្ចការបរទេសពហុភាគីរបស់ប្រទេសវៀតណាម

សន្និសីទវេទិកា​សេដ្ឋកិច្ច​​ពិភពលោក​ស្តីពីASEAN ឆ្នាំ២០១៨ (WEF ASEAN 2018) ក្រោមប្រធានបទ៖ “ASEAN .0 ៖សហគ្រិន​ភាព ​និង​បដិវត្តឧស្សាហកម្ម​លើកទី ៤ទើបបាន​បញ្ចប់​ នៅ​រដ្ឋធានីហាណូយ និង​បាន​វាយតំលៃ​គឺ​​ជាសន្និសីទ​ដែលរៀបចំ​ ប្រកបដោយ​ជោគជ័យ​​បំផុត​ ក្នុង​រយៈពេល ២៧ ឆ្នាំ​នៃ​​ការ​រៀបចំ​សន្និសីទ​ WEF ស្តីពី​តំ បន់ ​ASEAN និងអាស៊ី​បូព៌ា។​

នេះជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រ ថ្នាក់ដឹកនាំកំពូលរបស់បក្សកម្មុនិស្តវៀតណាម លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ WEF ។ រដ្ឋាភិបាលវៀតណាម រួមមាន៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក បណ្តាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃ ៧ ក្រសួង បានអញ្ជើញចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សាការងារផ្សេងៗ ការរួមចំណែកនិងចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាម ស្វះស្វែងរៀនសូត្រតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ។
 

WEF ASEAN 2018  មានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ ASEAN និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូចំនួន ៩ រូប អ្នកតំណាំងនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិ សហគ្រិនក្នុងតំបន់ ASEAN និងអន្តរជាតិចំនួនប្រហែល ១.០០០ នាក់ រួមជាមួយសហគ្រិនវៀតណាមចំនួន ៨០០​ នាក់ ដែលចូលរួមក្នុង ៦០ កិច្ចប្រជុំ ។  

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក  (Nguyen Xuan Phuc) និងលោក បណ្ឌិត Klaus Schwab -  ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF អញ្ជើញជាសហអធិបតី ក្នុងសន្និសីទ  WEF ASEAN 2018។ សន្និសីទនេះបានពិភាក្សា លើកឡើងគំនិតនិងទិសដៅនូវគោលការណ៍​បំផុសសក្តានុពល នវានុវត្ដន៍ភាព និងសកម្មនៃសហគ្រាសនិងប្រជាជន ឆ្ពោះទៅកាសាងសមាគមន៍ ASEAN ដោយប្រជាជន សកម្ម រឹងមាំនិងវិបុលភាព។
 

លោក បណ្ឌិត Klaus Schwab -  ស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF បានបញ្ជាក់អះអាងថា បដិវត្តន៍ឧស្សាហកម្មលើកទី ៤ នឹងប្រែប្រួលទម្រង់រូបភាពធុរកិច្ច សេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយសារវ័ន្ត និងលក្ខណៈទម្លុះ។ ការប្រកួតប្រជែងលើពិភពលោកបានកំណត់ដោយសមត្ថភាពប្រកួតប្រជែង។ ដើម្បីអនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ប្រកបដោយជោគជ័យ រដ្ឋាភិបាលនៃបណ្តាប្រទេស ASEAN ត្រូវបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសចាប់ផ្កើមការធ្វើអាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យម ផងដែរ។ ការសហការរវាងរដ្ឋាភិបាលនិងសហគ្រាសដើរតួនាទីសំខាន់ៗ។ លោក បណ្ឌិត. Klaus Schwab ជឿជាក់ថា បណ្តាប្រទេស ASEAN មានចក្ខុវិស័យសមស្របនឹងគោលការណ៍អាទិភាព ប្រជាជនវ័យក្មេងនិងស្មារតីធ្វើអាជីវកម្មនឹងក្លាយទៅជាកម្លាំងឈានមុខគេ ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.0។
 


ពិធីបើកនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពី ASEAN 2018 បានរៀបចំយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសន្និសីទជាតិ (រដ្ឋធានីហាណូយ) ។ ក្នុងរូបថត៖ លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង  (Nguyen Phu Trong) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោក បណ្ឌិត Klaus Schwab -  ស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF រួមជាមួយថ្នាក់ដឹកនាំនៃ ៩ ប្រទេសក្នុងតំបន់ អញ្ជើញចូលរួម
ក្នុងពិធីបើកសន្និសីទនេះ ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ពិធីបើកនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពី ASEAN 2018 បានរៀបចំយ៉ាងមហោឡារិក
នៅមជ្ឈមណ្ឌលសន្និសីទជាតិ (រដ្ឋធានីហាណូយ) ។ ក្នុងរូបថត៖ លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង 
(Nguyen Phu Trong) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោក បណ្ឌិត Klaus Schwab
-  ស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF រួមជាមួយថ្នាក់ដឹកនាំនៃ ៩ ប្រទេសក្នុងតំបន់ អញ្ជើញចូលរួម ក្នុងពិធីបើកសន្និសីទនេះ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក បណ្ឌិត Klaus Schwab -  ស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF អញ្ជើញថ្លែងសន្ទរកថា
ក្នុងកិច្ចប្រជុំពេញអង្គនៃ WEF ASEAN 2018។ រូបថត៖ ឡឹមខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



WEF ASEAN 2018 បានពិភាក្សាអំពីបញ្ហាសំខាន់ៗ នៅក្នុងតំបន់និងលើពិពភពលោក ហើយបានបែងចែកជា
៣ ចំណុចសំខាន់ៗ៖ គ្រប់គ្រងតំបន់និងពិភពលោក ខឿនសេដ្ឋកិច្ចនិងធុរកិច្ចយ៉ាងសកម្ម
សុខមាលភាពសង្គម។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចពិភាក្សាពេញអង្គ
“ចក្ខុវិស័យថ្មី ក្នុងតំបន់ទន្លេមេគង្គ” ក្នុងក្របខ័ណ្ឌសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី ASEAN 2018។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



កិច្ចពិភាក្សាក្រោមប្រធានបទ៖ “ក្តីសង្ឃឹមនៃភូមិសាស្ត្រនិងនយោបាយនៅអាស៊ី” លោក ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ (Pham Binh Minh) អញ្ជើញចូលរួមនិងពិភាក្សា។
រូបថត៖ ឡឹមខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



វេទិការកំណើនសេដ្ឋកិច្ចអាស៊ី 2018 ក្រោមប្រធានបទ "ផ្លាស់ប្តូរថ្មីដើម្បីបង្កើតការប្រែប្រួល ៖ស្វែងរក
និងផ្តល់បំផុសគំនិត" លោកឧបនាយករដ្ឋមន្ត្រី ទ្រីញ ឌីញយុង (Truong Dinh Dung)
អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា។ រូបថត៖ ឡឹមខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 
កិច្ចពិភាក្សាក្រោមប្រធានបទ៖"អនាគតការងារ នៅតំបន់ ASEAN ចំពោះបដិវត្តន៍ឧស្សហកម្ម ៤.០
  " លោកឧបនាយករដ្ឋមន្ត្រី វូ ឌឹកដាម (Vu Duc Dam) អញ្ជើញចូលរួមនិងពិភាក្សា។
រូបថត៖ ង្វៀនខាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 ក្នុងក្របខ័ណ្ឌ WEF ASEAN 2018 លោក ឧបនាយករដ្ឋមន្ត្រី វឿង ឌីញហ្វេ ( Vuong Dinh Hue) ជួបពិភាក្សា
និងសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ បច្ចេកវិទ្យាពិភពលោកចំនួន ៥០ ។
រូបថត៖ ឡឹម​ខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ទិដ្ឋភាពនៃវេទិកាមួយ ក្រោមប្រធានបទ “ASEAN ៤.០ ផ្តល់អ្វីៗទាំងអស់”។
រូបថត៖ ឡឹមខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



កិច្ចពិភាក្សាតាមខ្លឹមសារ “ឱកាសបានរំលងចោល ៖ សមាគមន៍ប្រជាជនរស់នៅបរទេស”
។ រូបថត៖ ឡឹមខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿង ហ័រប៊ិញ (Truong Hoa Binh) អញ្ជើញចូលរួម និងថ្លែងសន្ទរកថា
ក្នុងពិធីបិទ WEF ASEAN 2018  ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានវិភាគបណ្តាឱកាសដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ ពាំនាំមកដល់បណ្តាប្រទេស ASEAN ។ នេះគឺជាការទម្លុះចំពោះ ៥ ផ្នែកនៃវិស័យឧស្សាហកម្ម៖ អេឡិចត្រូនិច គីមី និងឧស្ម័នប្រេងឥន្ធនៈ ទំនិញប្រើប្រាស់ ម្ហូបអាហារ និងថ្នាំឱសថ តភ្ជាប់និងចែករំលែកបណ្តាតំលៃនិងភាពច្នៃប្រឌិតថ្មី….លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបង្ហាញយ៉ាងច្បាស់លាស់បណ្តាបញ្ហាដែល ASEAN  កំពុងប្រឈមមុខដូចជា៖ ការបាត់ការងារ នៅពេលអនុវត្តឧស្សាហកម្មបែបទំនើប កំណើនគម្លាតរវាងអ្នកមាននិងអ្នកក្រ…
 

តាមរបាយការណ៍ស្រាវជ្រាវមួយ “បច្ចេកវិទ្យានិងអនាគតការងារ ASEAN” ប្រជាជន ASEAN ចំនួន ៦០០ លាននាក់ ក្នុងនោះបរិមាណប្រជាជនប្រើប្រាស់សេវាអ៊ីនធើណិតស្មើ ៩០%។ រហូតដល់ឆ្នាំ២០២០ - ២០២២ តំបន់នេះនឹងមានការប្រែប្រួល ភាពច្នៃប្រឌិតស្តីពីបច្ចេកវិទ្យា ផ្អែកទៅលើបញ្ញាសិប្បនិមិត្ត (AI) ចាប់ពីនោះបង្កើតការងារថ្មីៗ។

ចំពោះមុខបណ្តាឱកាសនិងបញ្ហា លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានលើកឡើងគំនិតផ្តួចផ្តើមរបស់បណ្តាប្រទេស ASEAN ៖ ទី ១ ៖ តភ្ជាប់ឌីជីថល ចែករំលែកទិន្នន័យ។ ទីពីរ៖ រួមផ្សំនឹងទីផ្សារធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធខាងហិរញ្ញវត្ថុ ធនាគារ ទីផ្សារ ទូរគមនាគមន៍ logistics…ត្រូវអនុវត្តក្នុងតំបន់។ ទីបី៖ ជំរុញការបង្កើតនិងតភ្ជាប់ទីកន្លែងបណ្តុះបណ្តាលភាពច្នៃប្រឌិត។ ទីបួន៖ ស្វែងរកនិងបណ្តុះបណ្តាលបញ្ញាជន។ ទីប្រាំ៖ កសាង បណ្តាញអប់រំ ASEAN និង ប្រព័ន្ធសិក្សាអស់មួយជីវិត។

ក្នុងសន្និសីទ WEF ASEAN 2018  បណ្តាខ្លឹមសារជាក់ស្តែងបានពិភាក្សា ដូចជា៖ ជំរុញធុរកិច្ចតាមបែបច្នៃប្រឌិត ការងារក្នុងតំបន់ នាសម័យបដិវត្តន៍ ៤.០ ឱកាសនិងបញ្ហាក៏ដូចជាទិសតម្រង់ថ្មីក្នុងវិស័យសុខាភិបាល ASEAN ឆ្ពោះទៅកាន់សុវត្ថិភាពចរាចរណ៍លើផ្លូវគោក កៀងគរប្រភពអាណិកជននៃតំបន់ ASEAN...

វាយតំលៃនូវលទ្ធផលនៃសន្និសីទ WEF ASEAN 2018 លោក បណ្ឌិត. Klaus Schwab -  ស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF បាននិយាយឲ្យដឹងថា៖ នេះគឺជាសន្និសីទបានរៀបចំប្រកបដោយជោគជ័យបំផុត ក្នុងរយៈពេល ២៧ ឆ្នាំនៃការរៀបចំសន្និសីទ WEF ASEAN ស្តីពី តំបន់ ASEAN និងអាស៊ីបូព៌ា ។ សន្និសីទនេះបានរៀបចំយ៉ាងជោគជ័យលើគ្រប់ជ្រុងជ្រោយ ពីកិច្ចការពិធិការ សន្តិភាព សុខាភិបាល ព័ត៌មាន…

ភាព​ជោគ​ជ័យ​នៃ​សន្និសីទ WEF ASEAN 2018 បាន​បង្កើត​ចំណាប់​អារម្មណ៍​គួ​រឲ្យ​ចាប់​ចិត្ត​​​​ស្តីពី​​វៀតណាម បញ្ជាក់​តួនាទី កិត្យានុភាព​និង​​ទីតាំង​របស់​ប្រទេស​វៀតណាម​ ក្នុង​ ASEAN និង ក្នុង​តំបន់ ​ក៏ដូចជាលើ​ពិភពលោក​កាន់តែ​លើក​កម្ពស់ បង្ហាញ​​​ការយក​ចិត្តទុក​ដាក់​និង​​ក្តី​ជឿ​ជាក់​របស់​សហគ្រាស វិនិយោគិនអន្តរជាតិ​ស្តីពី សក្តានុពល​របស់​ប្រទេស​វៀតណាម ព្រម​ទាំង​បញ្ជាក់​កម្លាំង​ចលករ​​ថ្មី​របស់​ប្រទេស​វៀតណាម​ បន្ទាប់​ពី ៣០ ឆ្នាំ​ផ្លាស់ប្តូរ​ថ្មី ​​និង​​បង្ហាញ​ម្ចាស់ការ​និង​តួនាទី​របស់​ប្រទេស​វៀតណាម​​ក្នុង​ដំណើរ​ការ​សមារណហកម្ម​ ផងដែរ/

 


លោក ប្រធានរដ្ឋ ត្រឹន ដាយក្វាង (Tran Dai Quang) ទទួលជួប លោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា
Aung San Suu Kyi ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប សមមិត្ត Hu Chunhua សមាជិកនៃការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោកបណ្ឌិត Klaus Schwab
ស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោករដ្ឋមន្ត្រីការបរទេសជប៉ុន
Taro Kono ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោកស្រីរដ្ឋមន្ត្រីការបរទេស
កូរ៉េខាងត្បូង Kang Kyung-wha ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោក Karim Temsamani
ប្រធានប្រតិបត្តិអាស៊ី -ប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន Google ក្នុងឱកាសអញ្ជើញចូលរួម
ក្នុង WEF ASEAN 2018 ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ក្នុងឱកាសអញ្ជើញចូលរួមក្នុង WEF ASEAN 2018 ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោក ផាមតឹនផាន (Pham Tuan Phan) នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ក្នុងឱកាសអញ្ជើញចូលរួម
ក្នុង WEF ASEAN 2018 ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងសន្និសីទ WEF ASEAN ២០១៨ បានមានអត្ថបទចុះផ្សាយអំពី WEF ASEAN ចំនួន ៧.៨៩០ បរិមាណមនុស្សអានព័ត៌មានពាក់ព័ន្ធនឹង WEF លើបណ្តាញសង្គមចំនួន ៧ លានលើក បរិមាណអត្ថបទនិង យោបល់ អំពី WEF ASEAN  ២០១៨ លើបណ្តាញសង្គម ចំនួន ១៣ ពាន់ បរិមាណអ្នកទស្សាការផ្សាយកិច្ចពិភាក្សា WEF ASEAN ២០១៨ ជាផ្ទាល់ចំនួន ៩០ ពាន់លើក។


អត្ថបទ៖ កាសែតរូបភាពវៀតណាម - 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top