សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីASEAN ឆ្នាំ២០១៨ (WEF ASEAN 2018) ក្រោមប្រធានបទ៖ “ASEAN ៤.0 ៖សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី ៤”ទើបបានបញ្ចប់ នៅរដ្ឋធានីហាណូយ និងបានវាយតំលៃគឺជាសន្និសីទដែលរៀបចំ ប្រកបដោយជោគជ័យបំផុត ក្នុងរយៈពេល ២៧ ឆ្នាំនៃការរៀបចំសន្និសីទ WEF ស្តីពីតំ បន់ ASEAN និងអាស៊ីបូព៌ា។
នេះជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រ ថ្នាក់ដឹកនាំកំពូលរបស់បក្សកម្មុនិស្តវៀតណាម លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ WEF ។ រដ្ឋាភិបាលវៀតណាម រួមមាន៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក បណ្តាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃ ៧ ក្រសួង បានអញ្ជើញចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សាការងារផ្សេងៗ ការរួមចំណែកនិងចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាម ស្វះស្វែងរៀនសូត្រតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ។