ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង GCC

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង GCC

កិច្ច​ប្រជុំបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) បានធ្វើឡើងនាពាក់កណ្តាលខែតុលា នៅរដ្ឋធានី Riyadh (ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) ក្នុងបរិបទពិភពលោក និងតំបន់មាន​ការ​ប្រែប្រួល​ជាច្រើន។ ប៉ុន្តែ​កិច្ច​ប្រជុំនេះ​បានទទួលជោគជ័យដ៏ត្រចះត្រចង់ កត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់ និងជាកម្លាំងជំរុញការតភ្ជាប់តំបន់ទាំងពីរ។

បន្ទាប់ពីរយៈពេល ៣៣ឆ្នាំនៃការបង្កើតទំនាក់ទំនង នេះជាលើកដំបូងដែលអាស៊ាន និង GCC បានរៀបចំកិច្ចប្រជុំកំពូលមួយ​​។ ការដែល​វៀតណាម​ចូលរួមក្នុងកិច្ច​ប្រជុំ​កំពូល​នេះមានអត្ថន័យសំខាន់ រួមជាមួយនឹងបណ្តាប្រទេសអាស៊ានបានបង្ហាញកិត្យានុភាព ឯករាជ្យភាព សាមគ្គីភាព និងការអភិវឌ្ឍ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការសំខាន់ៗទាំងពីរឈាន​មុខគេនៅតំបន់អាស៊ីអាគ្នេយ៍ និង​តំបន់ឈូងសមុទ្រ។

នៅក្នុងកិច្ច​ប្រជុំ​កំពូល​នេះ ថ្នាក់ដឹកនាំអាស៊ាន និង GCC បានពិភាក្សា ត្រួតពិនិត្យឡើង​វិញ និងតម្រង់ទិសអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន-GCC; ការផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក; បានទទួលស្គាល់ និងអនុម័ត​​​​ឯកសារសំខាន់ៗ នៃកិច្ច​ប្រជុំ ក្នុង​នោះទទួលស្គាល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង GCC ក្នុងដំណាក់កាល ២០២៤ - ២០២៨ ។

ថ្នាក់ដឹកនាំបានអះអាងថា ពួកគេបាន​យក​ចិត្តទុក​ដាក់​លើទំនាក់ទំនងរវាងបណ្ដាអង្គការខាងលើទាំងពីក្នុងតំបន់នីមួយៗ ចាប់តាំងពីការបង្កើតទំនាក់ទំនងនាឆ្នាំ ១៩៩០ ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលមានអាយុកាលរាប់សតវត្សនៃតំបន់ទាំងពីរ។

អគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក​​ផាម​ មិញជីញ (Pham Minh Chinh) ។ រូបថត៖ VNA

អាស៊ានវាយតំលៃខ្ពស់ថា បណ្ដាប្រទេសសមាជិក GCC ទាំងអស់សុទ្ធតែបានចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងស្វាគមន៍សហព័ន្ធអារ៉ាប់អេមីរ៉ាត(UAE) ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ចាប់ពីឆ្នាំ ២០២២ ។

កិច្ច​ប្រជុំ​នេះក៏បានអនុម័តសេចក្តីប្រកាសរួម ដោយឆ្លុះបញ្ចាំង​ពីលទ្ធផលនៃការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងដាក់ចេញទិសដៅអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងអាស៊ាន​ - GCC នាពេលខាងមុខ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍ​។


បណ្តាប្រទេសទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ការតភ្ជាប់ កិច្ចសហប្រតិបត្តិការដែនសមុទ្រ សន្តិសុខថាមពល ស្បៀងអាហារ និងបច្ចេកវិទ្យា ឧស្សាហកម្ម Halal បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងនវានុវត្តន៍​ ទេសចរណ៍  កិច្ចសហប្រតិបត្តិការពលកម្ម ការបំប្លែងថាមពល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ...

ប្រឈមមុខនឹងការលំបាកដ៏ស្មុគស្មាញ ក្នុងស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត គោរពច្បាប់ និងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមចំណែកយ៉ាង​ប្រសិទ្ធភាព​ដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។បណ្តាប្រទេសក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

នាយករដ្ឋមន្ត្រី លោក​​ផាម​ មិញជីញ (Pham Minh Chinh) បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថា នៅវេទិកាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត។ រូបថត៖ VNA

បណ្តាប្រទេសក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។


 
មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០២២ បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងមានអត្ថន័យ នៅតំបន់អង្គភាពការទូត វ៉ាន់​ភូក (Van Phuc) រដ្ឋធានីហាណូយ (Ha Noi)  ដោយមានស្តង់ចំនួន ២០០ ដែល​ឧទ្ទេសនាមមុខម្ហូប និងភេសជ្ជៈដ៏គួរឱ្យទាក់ទាញរាប់រយរបស់បណ្តាស្ថានឯកអគ្គរដ្ឋទូតបរទេស ប្រចាំនៅវៀតណាម។ ស្តង់របស់ប្រទេសគុយវ៉ែតទាក់ទាញភ្ញៀវទេសចរមក​និង​ពិសារម្ហូបបូព៌ាមជ្ឈិមបូព៌ា។ រូបថត៖ VNA

នាយករដ្ឋមន្ត្រី លោក ផាម​ មិញ​ជីញ (Pham Minh Chinh) បានថ្លែង​សន្ទរកថាអំពីការលើក​កម្ពស់នូវសារៈសំខាន់នៃកិច្ចប្រជុំកំពូលលើកដំបូងរវាងអាស៊ាន និង GCC ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ GCC សម្រាប់អាស៊ាន។ ទន្ទឹមនឹងនោះ លោក ផាម​ មិញ​ជីញ (Pham Minh Chinh)  បានសង្កត់ធ្ងន់ថា អាស៊ាន និង GCC ចាំបាច់ត្រូវរួមដៃគ្នា ដើម្បីជំរុញឆន្ទៈពឹង​ផ្អែក​លើកម្លាំង​ផ្ទាល់ខ្លួន ប្រើប្រាស់យ៉ាង​រលូនធនធានអភិវឌ្ឍ និងអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត ដើម្បីធ្វើសកម្មភាពយ៉ាង​ប្តូរផ្តាច់ នាំកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឆ្ពោះទៅរកការទម្លុះទម្លាយភាពទល់ច្រកនាពេលខាងមុខ ហើយក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។/.

     

    អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖VNA

    បច្ចេកទេស​និង​ក្រាហ្វិក៖ត្រាង​ញុង

    ប្រែសម្រួលដោយង្វៀនយ៉ាង

     

     

     

     


    Top