ប្រទេសឥណ្ឌា - ដៃគូបានស្វាគមន៍របស់អាស៊ាន

ប្រទេសឥណ្ឌា - ដៃគូបានស្វាគមន៍របស់អាស៊ាន


ដោយឈរលើមូលដ្ឋានដែល​មានចំណុចរួមជាច្រើនពីវប្បធម៌ និងសាសនា ទំនាក់ទំនងអាស៊ាន-ឥណ្ឌាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាដៃគូសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទំនាក់ទំនងរវាងអាស៊ាន និងប្រទេសឥណ្ឌាមានការរីកចម្រើនប្រកបដោយ​ចីរភាពក្នុងរយៈពេល ៣ ទសវត្សរ៍​កន្លងមក ចាប់ផ្តើមតាំងពីឆ្នាំ ១៩៩២ ខណៈពេលដែលឥណ្ឌាបានអនុវត្តគោលនយោបាយ "ឆ្ពោះ​ទៅទិស​ខាងកើត" ហើយបានក្លាយជាដៃគូសន្ទនានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ អាស៊ាន និងប្រទេសឥណ្ឌាបានលើក​កម្ពស់ទំនាក់ទំនងរបស់ពួកគេ​ឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១២។ ក្នុងឆ្នាំ ២០១៤ ទីក្រុង New Delhi បានកែសម្រួលគោលនយោបាយ "ឆ្ពោះ​ទៅទិស​ខាងកើត"  ដែលផ្លាស់ឈ្មោះជា "សកម្មភាពឆ្ពោះទៅទិស​ខាងកើត" ដើម្បីទទួលស្គាល់ភាពចាំបាច់​ត្រូវ​មានតួនាទីមួយសកម្មជាងនេះទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។

នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន - ប្រទេសឥណ្ឌា អាស៊ានបានផ្តល់យន្តការអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់ប្រទេសឥណ្ឌា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌាបានប្រព្រឹត្តទៅ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦។ រូបថត៖ VNA

ប្រជាជនអាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមចាត់ទុក​ថា ប្រទេសឥណ្ឌាជាដៃគូបានស្វាគមន៍។ ទិដ្ឋភាពពិសេសមួយនៃទំនាក់ទំនងនេះគឺតំណភ្ជាប់អរិយធម៌ដ៏យូរអង្វែងរបស់​អាស៊ាន​និង​ឥណ្ឌ។ ក្រៅ​ពី​ប្រទេស​ចិន គ្មាន​ប្រទេស​ណា​ផ្សេង​ទៀត​នៅ​ឥណ្ឌូ​ -ប៉ាស៊ីហ្វិក​ដែល​មាន​ឥទ្ធិពល​វប្បធម៌​ច្រើន​ដល់​អាស៊ីអាគ្នេយ៍​ដូច​ប្រទេសឥណ្ឌា​ឡើយ។ អស់រយៈពេលប្រហែល ២០០០ ឆ្នាំមកហើយ សាសនា អក្សរសិល្ប៍ ភាសា ស្ថាបត្យ​កម្ម និងសិល្បៈរបស់​ប្រទេស​ឥណ្ឌាបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ ដោយការរួមផ្សំជាមួយទំនៀម​ទំលាប់នៅ​តំបន់ ដើម្បីបង្កើតវប្បធម៌ប្លែកៗ និង​ពិសេសភាព។


ប្រជាជនអាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមចាត់ទុក​ថា ប្រទេសឥណ្ឌាជាដៃគូបានស្វាគមន៍។ ទិដ្ឋភាពពិសេសមួយនៃទំនាក់ទំនងនេះគឺតំណភ្ជាប់អរិយធម៌ដ៏យូរអង្វែងរបស់​អាស៊ាន​និង​ឥណ្ឌ។ ក្រៅ​ពី​ប្រទេស​ចិន គ្មាន​ប្រទេស​ណា​ផ្សេង​ទៀត​នៅ​ឥណ្ឌូ​ -ប៉ាស៊ីហ្វិក​ដែល​មាន​ឥទ្ធិពល​វប្បធម៌​ច្រើន​ដល់​អាស៊ីអាគ្នេយ៍​ដូច​ប្រទេសឥណ្ឌា​ឡើយ។ អស់រយៈពេលប្រហែល ២០០០ ឆ្នាំមកហើយ សាសនា អក្សរសិល្ប៍ ភាសា ស្ថាបត្យ​កម្ម និងសិល្បៈរបស់​ប្រទេស​ឥណ្ឌាបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ ដោយការរួមផ្សំជាមួយទំនៀម​ទំលាប់នៅ​តំបន់ ដើម្បីបង្កើតវប្បធម៌ប្លែកៗ និង​ពិសេសភាព។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧២ និងជាពិសេសចាប់តាំងពីពេល​ដែលលើក​កម្ពស់​ទំនាក់ទំនងឡើង​ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ រហូត​ដល់​បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសវៀតណាម និងប្រទេសឥណ្ឌាទទួលបានសមិទ្ធិផលដ៏អស្ចារ្យជាច្រើន ជំនឿទុកចិត្តជាយុទ្ធសាស្ត្របានពង្រឹងដោយឥតឈប់ឈរ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យ និងតំបន់ និងការផ្លាស់ប្តូរ ជួបប្រាស្រ័យទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​ជាប្រចាំ។


ចាប់ពីឆ្នាំ ១៩៨៩ ដល់បច្ចុប្បន្ន វនិយោគិនឥណ្ឌាបានបោះទុន ១៦,៧ លានដុល្លារអាមេរិកចូលមករដ្ឋធានីហាណូយ (Ha Noi) ក្នុងនោះមាន ៥៤ គម្រោងកំពុងដំណើរការនៅវៀតណាមដែល​មាន​ដើមទុនចុះបញ្ជីថ្មីចំនួន ១៣,៧ លានដុល្លារអាមេរិក ការរួមចំណែកដើមទុន ៥០លើក និងការទិញភាគហ៊ុន ជាមួយនឹងតម្លៃរួមចំណែកដើមទុនចំនួន ២,៦ លានដុល្លារ។ បណ្តាវិស័យដែល​វិនិយោគិនឥណ្ឌ​ចាប់អារម្មណ៍រួមមាន៖ សកម្មភាពលក់ដុំ និងជួសជុលគ្រឿងចក្រ និងឧបករណ៍ សេវាព័ត៌មាននិងផ្សព្វផ្សាយ​ព័ត៌មាន វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងឥណ្ឌាក៏កាន់តែមានភាពល្អប្រសើរឡើងផងដែរ ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រេច​បាន ១៥ ពាន់លានដុល្លារអាមេរិក​។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅឆ្នាំ២០២២ ភ្ញៀវឥណ្ឌាមកវៀតណាមមានចំនួន៩២.៥៩៩ នាក់ គិតត្រឹមតែ ៤ ខែដើមឆ្នាំ២០២៣ មាន​ចំនួន ៦០.៩៩២នាក់ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិមករដ្ឋធានី ហាណូយ (Ha Noi) ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរដែលកំពុងប្រតិបត្តិការជើងហោះហើរត្រង់ពីរដ្ឋធានី ហាណូយ (Ha Noi) ទៅកាន់ប្រទេសឥណ្ឌាគឺ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ។ ទន្ទឹមនឹងគោលនយោបាយទិដ្ឋាការបើកចំហកាន់តែងាយស្រួល នេះក៏ជាលក្ខខណ្ឌអំណោយផលសម្រាប់កំណើនបរិមាណភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសវៀតណាម នាពេលខាងមុខ។/.

 ក្នុងឱកាសវិសាខបូជា ឆ្នាំ២០២៣ ពុទ្ធសករាជ ២៥៦៧ នៅវត្ត ត្រឹន​គ្វឹក (Tran Quoc) (ខណ្ឌ តីហូ (Tay Ho)) សមាគមន៍ព្រះសង្ឃវៀតណាម សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៃទីក្រុង ហាណូយ (Ha Noi) សម្របសម្រួលជាមួយស្ថានទូតឥណ្ឌារៀបចំពិធីបុណ្យ​វិសាខបូជា ឆ្នាំ២០២៣។  រូបថត៖ VNA ផ្សព្វផ្សាយ
នាល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ គណៈកម្មាធិការប្រជាជនខេត្ត បាក់នីញ (Bac Ninh) បានសម្របសម្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយ (Ha Noi) រៀបចំកម្មវិធីតន្ត្រីវៀតណាម - ឥណ្ឌា បាន​សម្តែង​ដោយក្រុម​តន្ត្រី Tetseo Sisters និង​សិល្បករ សិល្បការិនីនៃ​រោង​ល្ខោន​ចម្រៀងប្រជាប្រិយ​ខេត្ត​ បាក់នីញ (Bac Ninh)។ រូបថត៖ VNA
 

អត្ថបទ៖ កាសែតរូបភាពវៀតណាម (VNP) - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង  ក្រាហ្វិក៖ ត្រាងញុង

 



Top