អាស៊ាន - ជប៉ុន៖ រួមឆន្ទៈ និងសកម្មភាពដើម្បីបរិស្ថាន

អាស៊ាន - ជប៉ុន៖ រួមឆន្ទៈ និងសកម្មភាពដើម្បីបរិស្ថាន

បញ្ហាប្រឈម​ដ៏សំខាន់​ដែល​អាស៊ាន ​ត្រូវ​ប្រឈម​មុខក្នុងប៉ុន្មានទស្សវត្សរ៍​ខាង​មុខ​ គឺ​តម្រូវការ​​តុល្យភាពកំណើន​​សេដ្ឋកិច្ច​ ក្នុងពេល​កាត់បន្ថយ​បំភាយ​ឧស្ម័នកាបូន​។ សកម្មភាព​ដើម្បី​បរិស្ថាន​បៃតង​ គឺមិនអាចពន្យាពេលឡើយ​​ ទាមទារ​ប្រទេសនានា​ក្នុង​តំបន់​ត្រូវ​​ រួមឆន្ទៈ​ ប្តេជ្ញា​ខ្ពស់​ និងសកម្មភាពម៉ឹង​ម៉ាត់​ ឆ្ពោះទៅ​រក​អាស៊ី​​មួយអភិវឌ្ឍ​​ ដែលមាន​ការ​បំភាយ​ឧស្ម័នស្មើនឹង​សូន្យ​

ក្នុងអង្គសន្និសីទកំពូល​ដំបូង​ រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​ និង​ជប៉ុន​ អំពី​ សហគមន៍ដែល​​មាន​ការបំភាយ​​ឧស្ម័ន​ស្មើ​នឹង​សូន្យ ​នៅ​អាស៊ាន​ (AZEC) លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Kishida Fumio អះអាងថា​ AZEC មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ដំណើរផ្លាស់ប្តូរថ្មី គាំទ្រ​ការ​ពង្រាយ​ ការ​កសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​តម្លាភាព​ រស់រវើក​  រឹង​មាំ​ និងមានជំនឿទុកចិត្ត​​។ ទន្ទឹមនោះ​ បើកទូលាយ​ទីផ្សារ​ថាមពល​ស្អាត និងបច្ចេកវិទ្យា​ជឿន​លឿន​ ជំរុញ​ការ​អភិវឌ្ឍ ​និងសហការ​គោល​នយោបាយ​ អំពីការ​បង្វែ​ថាមពល​ សមស្រប​នឹង​ស្ថានភាព​ លក្ខណៈ​នៃប្រទេសនីមួយ​ៗ ព្រមទាំង​​ជំរុញ​ទំនាក់ទំនង​រដ្ឋ ឯកជន និងសហការ​ដៃគូ​ឯកជន ​ដើម្បី​ជំរុញ​បទដ្ឋាន​បង្វែ​ថាមពល​​នៅ​តំបន់​។​

នាយករដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) ចូល​រួមអង្គសន្និសីទ​​កំពូល​ AZEC កាលពីខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
កាលពីថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ២០២៣ សន្និសីទ​រដ្ឋមន្រ្តី “សហគមន៍​ដែលមានការ​បំភាយ​ឧស្ម័ន​ស្មើនឹង​សូន្យ​នៅអាស៊ី”​ (AZEC) បើកសម័យប្រជុំ​នៅ​រដ្ឋធានី​ Tokyo ប្រទេស​​ជប៉ុន​។ នេះ​ជា​​កិច្ចប្រជុំ​ដំបូង​ ដែល​​បានរៀប​ចំ​តាម​គំនិត​ផ្តួច​ផ្តើម​​របស់​នាយករដ្ឋមន្រ្តី​ Fumio Kishida បាន​​ដាក់ចេញ​​នៅវេទិកា​សេដ្ឋកិច្ច​​ពិភពលោក​ (WEF) កាលពី​ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ការកាត់បន្ថយ​​បំភាយ​​ឧស្ម័ន​​កាបូន​ ធានា​​សន្តិសុខ​​​ថាមពល​ ​អភិវឌ្ឍ​ចីរភាព​​នៅ​អាស៊ី​។ គណៈប្រតិភូ​វៀតណាម​ ដឹកនាំដោយ​ឧបនាយករដ្ឋមន្រ្តី​ និងជា​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ និងបរិស្ថាន​ ត្រឹង​ ហុង​ហា (Tran Hong Ha)។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​

ចូល​រួម​សន្និសីទ​​ នាយករដ្ឋមន្រ្តី ផាម​ មិញ​ចិញ (Pham Minh Chinh) បាន​​បញ្ចេញមតិ​ខ្លាំងៗ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ និងសកម្មភាព​ម៉ឹង​ម៉ាត់​របស់វៀតណាម​ ក្នុង​ការ​អនុវត្ត​សន្យា​ដែល​​បាន​ដាក់ចេញ​ ក្នុងនោះ​​មាន​ម្ចាស់ការបង្កើន​សហប្រតិបត្តិការ​ ដើម្បី​សម្រេចបាន​​គោល​ដៅ​ទាំងបី​ គឺកាត់បន្ថយ​បំភាយ​​កាបូន​  ធានា​សន្តិសុខ​ថាមពល​ និង កំណើន​​​សេដ្ឋកិច្ច​ ​នៅ​អាស៊ី​។ ទន្ទឹមនោះ​​ បានសឱ្យ​ឃើញថា​ ប្រទេស​នានា​​នៅ​អាស៊ាន​ និងជប៉ុន​​ត្រូវការ​សហប្រតិបត្តិការ​មាំ​ ដើម្បីកសាង​តំបន់​អាស៊ី - ប៉ាស៊ីហ្វីក​ មហាសមុទ្រ​ឥណ្ឌា ​- ប៉ាស៊ី​ហ្វីក​ បើកទូលាយ​ បរិយាបន្ន​ និង​ចូលរួម​ជំរុញ​សន្តិភាព​ ស្ថេរភាព​​ក្នុង​តំបន់​ ជាពិសេស​គឺ​ធានា​ការ​គោរព​​ចំពោះ​ច្បាប់​អន្តរជាតិ​ ក្នុងនោះ​មាន​សន្ធិសញ្ញា​នៃ​អង្គការ​​សហប្រជា​ជាតិ​អំពី​ច្បាប់​សមុទ្រ​ (UNCLOS) ឆ្នាំ​១៩៨២។​ ចែក​រំលែក​អំពី​បម្រែបម្រួល​អាកាសធាតុ​ មាន​​ផល​ប៉ះពាល់​មួយ​ថ្ងៃកាន់តែ​ច្រើន​ឡើង​ ហើយ​​អះអាងថានឹងទទួល​ខុសត្រូវ​ចំពោះ​សកល​លោក​ និងមនុស្សលោក​​ វៀតណាម​​បាន​ពង្រាយ​វិធានការសម្រាប់​ការ​​​អនុវត្ត​​សន្យាក្នុងអង្គ​សន្និសីទ​ COP26 លេចធ្លោ​គឺ​ការកសាង​យុទ្ធសាស្រ្ត​ និងផែនការ​ជាតិ​ដូចជា​ យុទ្ធសាស្រ្ត​ជាតិ​អំពី​បម្រែបម្រួល​អាកាសធាតុ​ យុទ្ធសាស្រ្ត​កំណើន​បៃតង​ ផែកការ​អគ្គិសនី​៨ ឆ្ពោះទៅ​រកថាម​ពល​បង្កើត​ឡើងវិញ​ជា​ស្នូល​ អភិវឌ្ឍ​ស្រូវ​គុណភាព​ខ្ពស់​ចំនួន​១លាន​ហិកតា​ មាន​ការ​បំភាយ​​ទាប​។ កសាង​ និង​អនុវត្តការ​រួម​ចំណែក​ ដែល​ប្រទេស​សម្រេចដោយខ្លួនឯង​ (NDC)។ ​ចេញផ្សាយផែនការ​អនុវត្ត​ JETP និងផែនការ​ប្រមូល​ផ្តុំ​ប្រភព​ធនធាន​ សម្រាប់ពង្រាយ​​ JETP។ បាន ​និងកំពុង​កសាង​របប និង​សុក្រិត​ក្របខណ្ឌច្បាប់​ ​រួមមាន​ច្បាប់​ប្រេង​​ឥន្ទនៈ​ ច្បាប់ដីធ្លី ច្បាប់​អគ្គិសនី តាម​ទិសដៅ​ជំរុញ​អភិវឌ្ឍថាមពល​បង្កើត​ឡើង​វិញ ​តាមយន្តការ​ទីផ្សារ​ អភិវឌ្ឍ biomass power និង​ carbon credit។​

ឆ្នេរសមុទ្រ​វែង​ប្រហែល​២គីឡូម៉ែត្រ​ ចំណុះទីរួម​ស្រុក​ថិញ​ឡុង​ (Thinh Long) ស្រុក​ហាយ​ហូវ (Hai Hau) ខេត្ត​ណាម​ឌិញ (Nam Dinh) ​ត្រូវ​រលក​បោក​បាក់ទាំងស្រុង​ សំឡឹង​​មើលពី​លើខ្ពស់​​។​ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​
 

ដើម្បី​​ចូល​រួម​ចំណែក​តថូបនីយកម្ម​គោលដៅ​​​របស់ AZEC នាយករដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) ​ដាក់សំណើ នៅពេល​ខាងមុខ​ត្រូវ​ប្រមូល​ផ្តុំ​ការស្រាវ​ជ្រាវ​ អភិវឌ្ឍ​ ពិពិធកម្ម​ ប្រភព​ថាម​ពល​​ស្អាត​ និងបច្ចេកវិទ្យា​ថ្មី​ ជំរុញថែមទៀត​​​ការ​បង្វែ​បច្ចេកវិទ្យា ​ដើម្បី​ធានា​ប្រភព​ថាមពល​ស្អាត​ បាន​ប្រើប្រាស់ទូទៅ​​ ឆ្លើយ​តបបាន​សមត្ថភាព​សំណង​នៅ​តំបន់​អាស៊ី​។ ធានាបង្វែថាមពល​ស្អាត​សមស្រប់​នឹង​លក្ខណៈ​នៃប្រទេសនីមួយៗ​។ ទន្ទឹមនោះ​ បង្កើត​យន្តការ​ហិរញ្ញវត្ថុ​អាកាសធាតុថ្មី​ សហការ​រដ្ឋ​ ឯកជន​ និងក្នុង​តំបន់​ឯកជន​ ដើម្បីបង្កលក្ខណៈ​សម្រាប់ប្រទេសនានា ​ដែល​កំពុង​អភិវឌ្ឍ​បាន​ប្រើប្រាស់​ប្រភព​ដើម​ទុន​អនុគ្រោះ​។ បង្កើន​សហប្រតិបត្តិ​ការ​អំពីការ​បណ្តុះបណ្តាល​ធនធានមនុស្ស​​គុណភាពខ្ពស់​ គ្រប់គ្រង​វៃឆ្លាត់​ និងសុក្រិត​របប​ទីផ្សារ​ទំនើប​ សមស្រប​ មានប្រសិទ្ធភាព​ចំពោះ​ប្រទេស​នីមួយ​ៗ​។​


កាលពីថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៣ ប្រជាជន​រំលឹក​វិញ្ញណខន្ធជន​រង​គ្រោះ​ដោយ​គ្រោះ​រញ្ជួលដី​ - ព្យុះ​យក្ស​ នៅ​ខែមីនា ឆ្នាំ​២០១១ នៅ​ទីក្រុង​ Iwaki ខេត្ត​ Fukushima ប្រទេស​ជប៉ុន​។​ រូបថត៖ Kyodo/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មុន​នោះ​ ចូល​រួម​អង្គសន្និសីទលើកទី​២៨ ភាគី​ទាំងឡាយដែល​​ចូល​រួម​សន្ធិសញ្ញា​ក្របខណ្ឌ​ នៃ​អង្គការ​សហប្រជា​ជាតិ​ អំពី​បម្រែបម្រួល​អាកាសធាតុ​ (COP28) នាយករដ្ឋមន្រ្តី ផាម​ មិញ​ចិញ​ (Pham Minh Chinh) បាន​បញ្ចេញ​​​ទិសដៅ​សហប្រតិបត្តិការ​រួម​មាន​ការទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ តាម​រយៈ​ការប្រើប្រាស់នៅលើសកលលោក​ ទូទាំង​ប្រជាជន​ ព្រមទាំង​លើកកម្ពស់​ពហុភាគីនិយម​ ធានា​គ្មាននរណា​ឬ​ប្រទេសណាមួយ​ ត្រូវ​បោះបង់ឲ្យនៅខាងក្រោយ​។ បញ្ចេញ​ខ្លឹមសា​ច្នៃប្រឌិត​ផ្លាស់ប្តូរ​ថ្មី​ វិទ្យាសាស្រ្ត​បច្ចេកវិទ្យា ​ក្លាយ​ជា​វិស័យ​សហប្រតិបត្តិការ​ស្នូល​ និងជំរុញ​ហិរញ្ញវត្ថុ​អនុគ្រោះ​សម្រាប់អាកាសធាតុ​ ធ្វើ​ជា​ចន្ទល់​ ជួយ​បើក​សោ​រ​គោល​ដៅ​អាកាសធាតុ​សកលលោក​។​

គណៈ​គ្រប់គ្រង​ឧបទ្វីប​សើន​ត្រា​ (Son Tra) និងឆ្នេរសមុទ្រទេសចរណ៍​ដាណាំង​ សហការ​នឹង​អង្គភាព​រៀប​ចំ​កម្មវិធី​ “ថ្ងៃបុណ្យ​បរិស្ថាន​” ក្រោម​ប្រធាន​បទ​ “សមុទ្រដាណាំង​បៃតងជា​និច្ចជាកាល​​”។ សកម្មភាព​ទាក់ទាញ​យុវវ័យ​ អ្នកស្រុក​ ជិត​៥០០នាក់ ចូល​រួម​គាំទ្រ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

វៀតណាម​ជឿជាក់​ថា ជាមួយការ​ប្តេជ្ញាចិត្ត​ សកម្មភាព​ខ្លាំង​ នឹង​ការ​ជំនួយ​ដ៏សកម្ម​​ដែល​មានប្រសិទ្ធភាពពីប្រទេសអភិវឌ្ឍ​មកចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ អាស៊ីមួយដែល​​បំភាយ​ឧស្ម័នស្មើ​សូន្យនោះ​​ នឹង​ក្លាយ​ជា​ការពិត​ នាំមក​នូវ​ភាព​សម្បូរ​រុងរឿង​ សម្រាប់​សហគមន៍​​នៃប្រទេសនានា​ក្នុង​អាស៊ី​ ​អនាគតចីរភាព​នឹង​មាននៅ​​លើសកលលោក​។

អត្ថបទ៖ កាសែតរូបភាពវៀតណាម​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​ AFP Xihua(ទីភ្នាក់ងារសារព័ត៌មាន​វៀតណាមបាន​ចុះផ្សាយ)​

បច្ចេកវិទ្យា​ ក្រាហ្វីក​៖ ត្រាង​ញូង​

ប្រែសម្រួល៖ រីកើង​



Top