• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត

បុគ្គលិកក្រុមហ៊ុន នឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះ ហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាព និងពាក់ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។

បុគ្គលិក Vietnam Airlines ត្រូវបានបំពាក់ឧបករណ៍ចាំបាច់ទាំងអស់ដើម្បីបង្ការ
ការឆ្លងវីរុសកូរ៉ូណា។ (រូបថត៖ TTXVN)


តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានឲ្យដឹងថា ក្រុមហ៊ុនបានសម្របសម្រួលយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរាតត្បាត ដើម្បីការពារសុខភាពរបស់អ្នកដំណើរនិងពលករ ជាពិសេសគឺក្រោយបុណ្យតេត។ បុគ្គលិកក្រុមហ៊ុននឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាពនិងពាក់ ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។ ចំណែកឯខាង ក្នុងយន្តហោះ ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ថ្ងៃតាមស្ដង់ដារអន្តរជាតិ ផងដែរ។

ជាពិសេសគឺ ដើម្បីជួយឧបត្ថម្ភអ្នកដំណើរក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ Vietnam Airlines បានអនុវត្តន៍គោលនយោបាយជួយប្ដូរសំបុត្រសម្រាប់អ្នកដំណើរ ដែលត្រូវធ្វើចត្តាលីស័ក ឬអ្នកដែលត្រូវរឹតត្បិតលើការធ្វើដំណើរដោយសារផលប៉ះ ពាល់បណ្ដាលមកពីជម្ងឺ Covid-19 ផងដែរ៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top