• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNDP វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំងបីក្នុងពិភពលោកដែលមានវឌ្ឍនភាពលឿនបំផុតក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោក Terence D. Jones ប្រធានតំណាងស្តីទីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសវៀតណាម (រូបថត៖ TTXVN)


ក្នុងសិក្ខាសាលាប្រកាសរបាយការណ៍ប្រទេសឆ្នាំ ២០២០ “វឌ្ឍនភាព៥ឆ្នាំលើការអនុវត្ត SDG” ដែលរៀបចំដោយក្រសួងផែន ការនិងវិនិយោគ នាថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ លោក Terence D. Jones ប្រធានតំណាងកម្មវិធីស្តីទីនៃអង្គការសហប្រជាជាតិអភិវឌ្ឍន៍ (UNDP) នៅវៀតណាមបានអះអាងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវឌ្ឍនភាពល្អបំផុតក្នុងការអនុវត្តលក្ខណៈវិនិច្ឆ័យគោលដៅសកលនៅអាស៊ី។ យោងតាមលោក Jones របាយការណ៍ជាតិឆ្នាំ ២០២០ ស្តីពី SDG បង្ហាញថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអនុវត្តគោលដៅនាពេលកន្លងមក ហើយនៅឆ្នាំ ២០៣០ ទំនងជាអាចសម្រេចបាននូវគោលដៅចំនួន ៥ ក្នុងចំណោម ១៧ គោលដៅ ក្នុងនោះមាន៖ ការលុបបំបាត់ភាពក្រីក្រ; ការលុបបំបាត់ភាពអត់ឃ្លាន; ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងភាពជាដៃគូជាសកល។

លោក Jones បានមានប្រសាសន៍ថា ទោះបីជានៅតែមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែការពិតដែលថា រដ្ឋាភិបាលវៀតណាមបានដាក់បញ្ចូល SDGs ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ៥ និង ១០ ឆ្នាំខាងមុខ គឺជាសញ្ញាវិជ្ជមាន ព្រមទាំងបានសម្តែងការជឿជាក់ថា វៀតណាមនឹងធ្វើអោយប្រសើរឡើងថែមទៀតនូវវឌ្ឍនភាពនៃការអនុវត្ត SDG នាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top