• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥៧ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ

ក្នុងឱកាសរំលឹកខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយអត្ថបទ និងរូបភាពជាច្រើនដោយរំលេចទំនាក់ទំនងល្អប្រសើរ រឹងមាំយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីក្នុងទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" (រូបថតអេក្រង់)។ (រូបថត៖ ផ្សាយដោយ VNA)

ក្នុងអត្ថបទមួយមានចំណងជើងថា កម្ពុជា-វៀតណាម ៥៧ ឆ្នាំមានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីយូរអង្វែង កាសែត កម្ពុជាថ្មីប្រចាំថ្ងៃ បានធ្វើអត្ថាធិប្បាយថា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម-កម្ពុជានៅតែអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយជំនះពុះពារលើបញ្ហាប្រឈមជាច្រើន រីកចម្រើនកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ។

នៅក្នុងអត្ថបទមួយលើប្រធានបទដូចគ្នា កាសែតកោះសន្តិភាព ដែលជាកាសែតមានអាយុកាលចាស់ជាងគេនៅកម្ពុជា បានធ្វើអត្ថាធិប្បាយថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជិតខាងទាំងពីរនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាស្ថិរភាពសន្តិសុខ នៅក្នុងប្រទេសនីមួយៗ។ អាស្រ័យហេតុនោះ បន្តជំរុញ និងពង្រឹងទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានចុះផ្សាយអត្ថបទ "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីនៃទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" ដែលក្នុងនោះវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់មករវាងប្រទេសជិតខាងទាំងពីរក្នុងប្រវត្តិសាស្ត្រ ព្រមទាំងឧទ្ទេសនាមនិងធ្វើបច្ចុប្បន្នភាពសមិទ្ធិផលថ្មីៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាក់លាក់នីមួយៗ ជាពិសេសក្នុងវិស័យនយោបាយ។ AKP ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តប្រកៀកស្មាគ្នាកាន់តែជិតស្និទ្ធ ឆ្ពោះទៅរកចក្ខុវិស័យនាំកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ក៏ដូចជាចក្ខុវិស័យនាំប្រទេសវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top