ព័ត៌មាន
ឯកអគ្គរដ្ឋទូត Dinh Toan Thang៖ វៀតណាមអះអាងពីការសន្យាខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន
“ជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន នៅថ្នាក់អគ្គលេខាបក្ស ប្រធានរដ្ឋ បានបង្ហាញពីសារៈសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ OIF និងប្រទេសជាសមាជិក; ហើយបង្ហាញថា វៀតណាមជាសមាជិកដែលរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន។ តាមរយៈការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននេះ OIF នឹងមើលឃើញការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់វៀតណាមក្នុងការលើកកម្ពស់វត្តមានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុង ហ្វ្រង់កូហ្វូន ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមជាស្ពាន លើកកម្ពស់ទំនាក់ទំនងរបស់សហគមន៍ហ្វ្រង់កូហ្វូន ជាមួយតំបន់។
លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់ថា វៀតណាម និងសហគមន៍ហ្វ្រង់កូហ្វូន នឹងបន្តពូនជ្រុំនិងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រកបដោយនិរន្តរភាពនិងយូរអង្វែងនាពេលខាងមុខ៕