• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧស្សាហកម្មថយន្តត្រូវបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម និងអនុវត្តបច្ចេកវិទ្យាបៃតង

ជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងជំនួបជាមួយលោក Qian Guo Hao នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន ទទួលបន្ទុកតំបន់អាស៊ី និងជាប្រធានក្រុមហ៊ុន Toyota អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ។
  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងជំនួបជាមួយលោក Qian Guo Hao នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន ទទួលបន្ទុកតំបន់អាស៊ី និងជាប្រធានក្រុមហ៊ុន Toyota អាស៊ី-ប៉ាស៊ីហ្វិក។ (រូបថត៖ TTXVN)  

ជាមួយនឹងបទពិសោធន៍ សមត្ថភាព និងប្រៀបខ្លាំងរបស់ខ្លួន ក្រុមហ៊ុនតូយ៉ូតា (Toyota) អាចផ្តល់ប្រឹក្សា ជួយឧបត្ថម្ភផ្នែកបច្ចេកទេស ជំរុញគំនិតផ្តួចផ្តើមនានា ដើម្បី ឱ្យវៀតណាមអាចតាមទាន់ប្រទេសដទៃទៀត ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល បំប្លែង ថាមពលប្រកបដោយនិរន្តរភាព សម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធសូន្យ (Net Zero)។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងជំនួបជាមួយលោក Qian Guo Hao នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន ទទួលបន្ទុកតំបន់អាស៊ី និងជាប្រធានក្រុមហ៊ុន Toyota អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ។

យោងតាមលោកឧបនាយករដ្ឋមន្ត្រីថា ដើម្បីបន្តទទួល បានជោគជ័យនៅទីផ្សារវៀតណាម សម្ព័ន្ធក្រុមហ៊ុនរថយន្តឈានមុខគេលើពិភព លោកដូចជា Toyota ត្រូវបន្តផ្លាស់ប្ដូរថ្មី បង្កើនអត្រាធ្វើមូលដ្ឋានីយកម្មនៃរថយន្តដែល ផលិតក្នុងស្រុក អនុវត្តន៍បច្ចេកវិទ្យាថ្មី បៃតង និង បច្ចេកវិទ្យាស្អាត ជាមួយនឹងផែនការ ជាក់លាក់ អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការ ផ្ទេរបច្ចេកវិទ្យា ជាដើម ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅវៀត ណាម បម្រើការផលិតប្រភេទរថយន្តដែលសន្សំឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័ន ហើយមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

រីឯខ្លួនវិញ លោក Qian Guo Hao បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Toyota កំពុង ផ្តោតសំខាន់លើការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ មានមេត្រីភាពបរិស្ថាន ដើម្បី ផលិតរថយន្តដែលមានបរិមាណលក់ច្រើននៅក្នុងប្រទេសវៀតណាម រួមចំណែកកាត់ បន្ថយការបំភាយឧស្ម័នពីយានយន្ត។ ថ្នាក់ដឹកនាំ Toyota សន្យាបន្តអនុវត្តន៍គំនិតផ្តួច ផ្តើម ជួយឧបត្ថម្ភផ្នែកបច្ចេកទេស និងផ្តល់ប្រឹក្សាគោលនយោបាយអំពីការជំរុញការ ផ្លាស់ប្តូរបៃតង ការបំប្លែងថាមពល និងការកែលម្អគុណភាពអាកាសនៅវៀតណាម; មានបំណងចង់ជួយឧបត្ថម្ភពង្រីកបណ្តាញអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ហើយ បង្កើនអត្រានៃការធ្វើមូលដ្ឋានីយកម្មនៃរថយន្តដែលផលិតក្នុងស្រុក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top