• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh ចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ នៅខេត្ត Tay Ninh

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិបញ្ជាដឹកនាំក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh បានចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ នៅ ខេត្ត Tay Ninh។

ក្រុមការងារបានទៅត្រួតពិនិត្យនៅតាមប៉ុស្តិ៍សន្តិសុខ អង្គភាពបង្ការប្រឆាំង កូវីដ ១៩ នៅតាមខ្សែព្រំដែនតំបន់ច្រកទ្វារ Moc Bai និង Xa Mat នៅស្រុក Tan Bien និង Ben Cau ខេត្ត Tay Ninh។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ Truong Hoa Binh បានសាកសួរសុខទុក្ខ ប្រគល់អំណោយ លើកទឹកចិត្តកម្មាភិបាល យុទ្ធជនដើម្បី ផ្តោតអារម្មណ៍បំពេញការងារឲ្យបានល្អនៅខ្សែត្រៀមជួរមុខ។

ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តTay Ninh លោកឧបនាយករដ្ឋ មន្រ្តីប្រចាំការ Truong Hoa Binh បានក្រើនរំលឹកខេត្ត គួរតែជំរុញខ្លាំងការងារ ឃោសនា លើកកំពស់មនសិការរបស់ប្រជាជនក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទ បញ្ញត្តិបង្ការប្រឆាំង កូវីដ ១៩ របស់ក្រសួងសុខាភិបាល ព្រមទាំងទៅត្រួតពិនិត្យនៅ គ្រប់ច្រកល្ហក នៅតាមផ្ទះនីមួយៗ តាមរកស្លាកស្នាម ចាត់ការយ៉ាងឆាប់រហ័សនៅពេលរក ឃើញអ្នកឆ្លងជម្ងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍។ ខេត្តក៏ចាំបាច់ ត្រូវត្រៀមរៀបចំវិធានការ ករណីយ៉ាងគ្រប់គ្រាន់ សូម្បីតែករណីអាក្រក់បំផុតដើម្បី ឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។

រហូតមកដល់ពេលនេះ ខេត្ត Tay Ninh បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន៣៨ ករណី ដែលសុទ្ធតែជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័កនៅ ច្រកទ្វារព្រំដែនជាភ្លាមមួយរំពិច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top