• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh ជួបធ្វើការជាមួយខេត្ត Long An ស្តីពីការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh និងក្រុមការងារបានជួបធ្វើការជាមួយខេត្ត Long An ដើម្បីពិនិត្យឡើងវិញនូវបញ្ហាបន្ទាន់មួយចំនួនក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថត៖ VOV)
 

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅខេត្ត Long An ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Long An ដើម្បីពិនិត្យឡើងវិញនូវបញ្ហាបន្ទាន់មួយចំនួនអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។

ខេត្ត Long An បានរកឃើញករណីឆ្លងវីរុស SARS-CoV-2 នៅក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី ២៧ ខែឧសភារហូតមក ដល់ពេលនេះមានចំនួន ៤២៨ ករណី។ ក្នុងនោះ មានករណីចំនួន ៤១២ ឆ្លងក្នុងសហគមន៍និងករណីចំនួន ១៦ ជាករណីនាំចូល។ ករណី F0 មានចំនួន ៤ ករណីមានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមជ្ឈឹម ហើយអ្នកជំងឺ ៣ នាក់បានស្លាប់។

ថ្លែងនៅក្នុងជំនួបធ្វើការនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតម្លៃថា ជំងឺរាតត្បាតនៅខេត្ត Long An កំពុងបានគ្រប់គ្រងជាបណ្តើរៗ ប៉ុន្តែកុំធ្វេសប្រហែសឲ្យទាល់តែសោះ។ ខេត្ត Long An ត្រូវធ្វើការវាយតម្លៃឡើងវិញនូវសមត្ថភាពរបស់ក្រុមគ្រូពេទ្យ សមត្ថភាពនៃការព្យាបាលនៅតាមមន្ទីរពេទ្យសំខាន់ៗ ដើម្បីផ្តល់ជំនួយជាគ្រឿងបរិក្ខារបន្ទាន់ សំដៅឆ្លើយតបទៅនឹងការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ កាត់បន្ថយសម្ពាធទៅលើមន្ទីរពេទ្យខ្សែលើ។ ទន្ទឹមជាមួយគ្នានោះ រឹតបន្តឹងការធ្វើដំណើរ ដាក់កំហិតការប្រមូលផ្តុំមហាជន រក្សាគម្លាតសុវត្ថិភាពសង្គមការពារនិងឆ្លើយតបយ៉ាងរហ័សទៅនឹងជំងឺរាតត្បាតនៅតាមមូលដ្ឋាន តាមស្មារតីនៃសារាចរណែនាំលេខ ១៥ និង ១៦ ហើយត្រូវរៀបចំនិងត្រួតពិនិត្យយ៉ាងតឹងរឹងនូវការឆ្លងរាលដាល ក៏ដូចជា ផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងនិងស្រុះចិត្តគំនិតក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top