• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ជូនពរមហាពិធីបុណ្យវិសាខបូជា

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជា មិនត្រឹមតែជាថ្ងៃបុណ្យរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុណ្យរបស់ពិភពលោកផងដែរ។
  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh អញ្ជើញសួរសុខទុក្ខ និងអបអរសាទរគណៈកម្មាធិការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនា វៀតណាម និងព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជន (រូបថត៖ VGP/Hai Minh)  

ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ ឧបនា យករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរគណៈកម្មាធិ ការមជ្ឈិម សមាគមព្រះពុទ្ធសាសនា វៀតណាម និងព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជា មិនត្រឹមតែជាថ្ងៃបុណ្យរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុណ្យរបស់ពិភពលោកផងដែរ។ នៅឆ្នាំ ១៩៩៩ មហាសន្និ បាតអង្គការសហប្រជាជាតិបានទទួលស្គាល់ថ្ងៃវិសាខបូជា (VESAK) ជាពិធីបុណ្យវប្បធម៌និងសាសនាពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះពុទ្ធសាសនាពិភពលោកនៅពេលរៀបចំពិធីបុណ្យវិសាខបូជា ចំនួន ៣ លើក បានរួមចំណែកជួយលើកកំពស់តួនាទីរបស់ព្រះពុទ្ធសាសនាវៀតណាមលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកកាន់សាសនាទូទៅ និងចំពោះព្រះសង្ឃ ដូនជី ពុទ្ធសាសនិកជន និយាយដោយឡែក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top