នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីលោក
Tran
Luu Quang បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និង
សរសេរសៀវភៅកាន់ទុកចូលរួមរំលែកទុក្ខនៅស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ
បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ឧសភា
ដែលបណ្ដាលឲ្យប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនត្រូវស្លាប់។
លោកឧបនាយករដ្ឋមន្ត្រីបានសរសេរថា៖ វៀតណាមមានបំណងថា រដ្ឋ
និងប្រជាជនអ៊ីរ៉ង់នឹងជំនះពុះពារលើការឈឺចាប់ ការបាត់បង់
និងការខូចខាតដ៏ធំធេងនេះក្នុងពេលឆាប់ៗ ហើយបន្តកសាងរដ្ឋអ៊ីរ៉ង់កាន់តែប្រកបដោយវិបុលភាព។
មុននោះ
នាថ្ងៃទី ២០ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រធានាធិបតីស្តីទីអ៊ីរ៉ង់លោក
Mohammad Mokhber; ប្រធានរដ្ឋសភាលោក Tran Thanh Man បានផ្ញើសារទូរលេខរំលែកទុក្ខជូនប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad
Baqer Qalibaf៕







