• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha៖ បង្កលក្ខណៈងាយស្រួល​ដល់មនុស្ស​វ័យចំណាស់​ពង្រីកតួនាទី និងការរួមវិភាគទានដល់សង្គម

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha (Ảnh: VGP)

“ផ្តោតសំខាន់លើការថែទាំសុខភាពដល់មនុស្សវ័យចំណាស់ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់មនុស្សចាស់ពង្រីកតួនាទី និងការរួមវិភាគទានដល់សង្គម”។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា៖ ការងារថែទាំ និងពង្រីកតួនាទីរបស់មនុស្សចាស់នាបច្ចុប្បន្នត្រូវពិចារណាក្នុងបរិបទ ដែលវៀតណាមបានឈានចូលដំណាក់កាលភាពចាស់ជរារបស់ប្រជាជន៖ “ឆ្នាំនេះចាំបាច់ត្រូវយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់មនុស្សវ័យចំណាស់ចូលរួមវិភាគទានដល់សង្គម ដើម្បីធ្វើជាគំរូអំពីបញ្ញា ចំណេះដឹង។ កិច្ចការពារមនុស្សវ័យចំណាស់ត្រូវបានចែងក្នុងច្បាប់ ដូច្នេះហើយ  ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចត្រូវយកចិត្តទុកដាក់នាពេលខាងមុខផងដែរ”។

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ពីគោលការណ៍ គោលនយោបាយ ច្បាប់ និងប្រព័ន្ធឯកសារណែនាំរបស់បក្ស និងរដ្ឋ គណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់បានចេញផ្សាយផែនការ កម្មវិធីថែទាំ ពង្រីកតួនាទីរបស់មនុស្សវ័យចំណាស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top