• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam៖ អាទិភាពធំបំផុតគឺរក្សាគម្លាតសង្គមនៅទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam អញ្ជើញចុះត្រួតពិនិត្យតំបន់ត្រូវបិទខ្ទប់នៅខ័ណ្ឌ ១២ (រូបថត៖ VGP/Dinh Nam)
 

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានស្នើផងដែរថា ក្រៅពីការឃោសនានិងផ្សព្វផ្សាយមក ទីក្រុងហូជីមិញចាំបាច់ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ករណីដែលរំលោភបំពានបទប្បញ្ញត្តិបង្ការទប់ស្កាត់ជំងឺរាតត្បាត។

ក្នុងសន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺរណែតនាព្រឹកថ្ងៃទី ១១ ខែកក្កដា ជាមួយគណៈកម្មាធិ ការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតបានសង្កត់ធ្ងន់ថា អាទិភាពធំបំផុតនាពេលនេះគឺរក្សាគម្លាតសុវត្ថភាពក្នុងសង្គមដើម្បីកាត់ផ្តាច់ ប្រភពឆ្លង រាលដាលនៅទីក្រុងហូជីមិញ។

ដោយកត់សំគាល់ថា ក្នុងរយៈពេល ២ ថ្ងៃនៃការអនុវត្តភារកិច្ចក្នុងស្ថានភាពថ្មី ជាមួយនឹងដំណោះស្រាយនិងវិធីថ្មីៗជាច្រើន ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ទីក្រុង ហូជីមិញត្រូវបានអនុវត្តន៍ជាមូលដ្ឋាន មានភាពម៉ត់ចត់ ហើយស្ថានភាពរាតត្បាតត្រូវបានគ្រប់គ្រងជាបណ្តើរៗ។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានស្នើផងដែរថា ក្រៅពីការឃោសនានិងផ្សព្វ ផ្សាយមក ទីក្រុងហូជីមិញចាំបាច់ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ករណីដែលរំលោភបំពានបទប្បញ្ញត្តិបង្ការទប់ស្កាត់ជំងឺរាតត្បាត។  ទន្ទឹមនឹងការរៀបចំផ្សារសូន្យដុង គួរតែមានទម្រង់ឧបត្ថម្ភយ៉ាងលឿនជាងមុនដល់ជនក្រីក្រដូចជា ហាងលក់បាយឥតគិតថ្លៃ។ អ្នកដែលខ្វះខាតទាំងអស់ត្រូវការឧបត្ថម្ភជាបន្ទាន់ហើយកុំអាក់ខានអាហារទាល់តែសោះ។

ម្យ៉ាងវិញទៀត ទីក្រុងចាំបាច់ត្រូវដោះស្រាយរាល់ការលំបាកនានាក្នុងពេលឆាប់ៗ ដើម្បីធានាការទិញសំភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ការពារជំងឺរាតត្បាត។ ម៉្យាងវិញទៀត ត្រូវយកចិត្តទុកដាក់លើការអនាម័យបរិស្ថាន ជាពិសេសប្រភពបង្ករោគដូចជាកាកសំណល់វេជ្ជសាស្រ្តជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top