• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឲ្យមានការត្រួតពិនិត្យយានយន្តចេញចូលទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ Nguyen Diep/TTXVN)
 

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិ ការជាតិ ដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានដឹកនាំ កិច្ចប្រជុំតាមប្រ ព័ន្ធអ៊ីនធឺរណែតជាមួយទីក្រុង ហូជីមិញស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ជាតំបន់ ដែលមានចំនួនអ្នកជំងឺកូវីដ ១៩ ច្រើនជាងគេលើ ទូទាំងប្រទេស ដោយមានចំនួនអ្នកជំងឺជាង ៦.២០០ ករណី ទីក្រុងហូជីមិញកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសារាចររក្សាគម្លាតសុវត្ថិភាព និងការបិទខ្ទប់ ដើម្បីឈានទៅការ រុញថយក្រោយជំងឺរាតត្បាត។

ថ្លែងក្នុងអង្គប្រជុំ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើឱ្យទីក្រុងហូជីមិញសម្របសម្រួលជាមួយបណ្តាខេត្តនិងទីក្រុងដែលនៅជុំវិញ ដើម្បីគ្រប់គ្រងប្រជាជនដែលចូលនិងចេញពីទីក្រុង។ ហេតុដូច្នោះហើយ យានយន្តនិងប្រជាជនដែលធ្វើដំណើរចូលនិងចេញពីទីក្រុង ចាំបាច់ត្រូវធ្វើការប្រកាសវេជ្ជសាស្រ្តក្នុងនោះបំពេញព័ត៌មានឲ្យច្បាស់សម្រាប់ប្រជាជន ដែលបានចាក់វ៉ាក់ការពារកូវីដ ១៩  និងមានលទ្ធផលតេស្តកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top