ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ចូលរួមពិធីលើកតម្កើងនិងប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ ២០១៩
![](https://imagevietnam.vnanet.vn/Upload/2019/7/17/170720191217101142.jpg)
ទិដ្ឋភាពនៃពិធីលើកតម្កើង (រូបថតៈ dantri)
នាយប់ថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានប្រារព្ធពិធីលើកតម្កើងនិងប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាម ឆ្នាំ២០១៩។
ពិធីនេះ ត្រូវបានរៀបចំឡើងដើម្បីជ្រើសរើស និងលើកតម្កើងអង្គភាពអាជីវកម្មដែលបានរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់វៀតណាម និងលើកកម្ពស់គុណភាពសេវាកម្ម និងកសាងពាណិជ្ជសញ្ញាទេសចរណ៍ជាតិ ជាពិសេស ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញនៃប្រទេសជាតិ។ គណៈចាត់តាំងបានផ្តល់រង្វាន់សរុបចំនួន ១០០ដល់អង្គភាពអាជីវកម្មនានាដែលបានរួមចំណែកយ៉ាងធំធេងចំពោះការអភិវឌ្ឍវិស័យទេសចរណ៍នៅវៀតណាម ដូចជាអង្គភាពធ្វើអាជីវកម្មលើវិស័យទេសចរណ៍អន្តរជាតិដ៏ល្អបំផុត សម្រាប់ទទួលភ្ញៀវទេសចរមកទស្សនាវៀតណាម; សណ្ឋាគារលំដាប់ផ្កាយ ៥ ល្អបំផុតនៅវៀតណាម ជាដើម។ “ពានរង្វាន់ទេសចរណ៍វៀតណាម” គឺជាកិត្តិនាមដ៏ថ្លៃថ្លារបំផុតរបស់ផ្នែកទេសចរណ៍វៀតណាម ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមទទួលរៀបចំ និងអនុវត្តន៍ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម