• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍និងជួយសង្គ្រោះគ្រោះមហន្តរាយ

នាវា INS Kiltan របស់កងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃទី២៤ ខែធ្នូ បានចូលចតនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ ដោយដឹកទំនិញជួយសង្គ្រោះមនុស្សធម៌ចំនួន១៥តោនជូនចំពោះប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅតំបន់ភាគកណ្ដាល ។
 

នាវា INS Kiltan នៅកំពង់ផែ Nha Rong។
(រូបថត៖ Twitter)


ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan ក៏មានគោលដៅបង្កើនកិច្ចសហប្រតិបត្តិការផ្នែកនាវាចរណ៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហើយចូលរួមចំណែកដល់ការរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។ តាមការគ្រោងទុក នាវា INS Kiltan នឹងចូលរួមសមយុទ្ធរួមជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាមនៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ធ្នូ ខាងមុខនេះ។

គួរញ្ជាក់ថា យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌាថា ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan នៅវៀតណាមគឺស្ថិតនៅក្នុងក្រប ខ័ណ្ឌ “បេសកកម្ម Sagar-III” ដែលជាផ្នែកមួយក្នុងសកម្មភាពជួយឧបត្ថម្ភ មនុស្សធម៌និងជួយសង្គ្រោះគ្រោះមហន្តរាយរបស់ញូដេលីជូនចំពោះ ប្រទេសស្និទ្ធស្នាលនានា ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតសកល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top