• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងសម័យប្រវត្តិសាស្ត្រថ្មី។

ក្នុងឱកាសរំលឹកខួបលើកទី៩២នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម មជ្ឈ មណ្ឌលសិក្សាស្រាវជ្រាវវៀតណាមនិងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំណុះវិទ្យាស្ថានចុងបូព៌ា (បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃសហព័ន្ធរុស្ស៊ី) បានបោះពុម្ភ ផ្សាយសៀវភៅស្រាវជ្រាវឯកទេសក្រោមចំណងជើងថា "បក្សកុម្មុយនិស្តវៀតណាម៖ យុគសម័យថ្មីក្នុងប្រវត្តិសាស្ត្រ"។
 

សិក្ខាសាលាតាមអនឡាញអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលត្រូវបានរដ្ឋអំណាចទីក្រុង Saint Petersburg សហការជាមួយស្ថាប័នវៀតណាមរៀបចំឡើងកាលពីខែកុម្ភៈឆ្នាំមុន។ (រូបថត៖ VNA)


បណ្ដាអត្ថបទរបស់អ្នកស្រាវជ្រាវដ៏មានកិត្យានុភាពនៅរុស្ស៊ី និងអន្តរជាតិបាន បំភ្លឺមេរៀនបទពិសោធន៍ដ៏សម្បូរបែបអំពីប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តវៀតណាម ហើយសង្កត់ធ្ងន់ទៅលើតួនាទីរបស់បក្សក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់វៀតណាមផងដែរ។

ក្នុងអត្ថបទដែលត្រូវបានជ្រើសរើសជាចំណុចរំលេចនៃសៀវភៅនេះ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ St.Petersburg ប្រធានវិទ្យាស្ថានហូជីមិញ លោក Vladimir Kolotov បានសង្កត់ធ្ងន់ថា ស្ថិរភាពនយោបាយនៅវៀតណាមគឺគួរឱ្យកត់ សម្គាល់ជាពិសេសក្នុងបរិបទដែល អស្ថិរភាពកំពុងកើនឡើងលើពិភពលោកនិងក្នុង តំបន់។ អ្នកនិពន្ធរូបនេះបានអះអាងថា របាយការណ៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅមហាសន្និបាតបក្សលើកទី ១៣ បានកំណត់គោលមាគ៌ា របស់បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យទំនើប ព្រមទាំងសង្កត់ធ្ងន់ទៅលើការ បោះជំហានយុទ្ធសាស្ត្រលើវិស័យសំខាន់ៗផងដែរ។

នាយកមជ្ឈមណ្ឌលអាស៊ាន ចំណុះសាកលវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ (MGIMO) លោកស្រី Ekaterina Koldunova បានចង្អុលបង្ហាញពីសមិទ្ធិផលនៃ គោលនយោបាយតុល្យភាពក្នុងដំណើរការសមាហរណកម្មរបស់វៀតណាមទៅក្នុង ប្រព័ន្ធអន្តរជាតិ ក៏ដូចជាវិធីដែលថ្នាក់ដឹកនាំ ប្រទេសបានដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលបានកើតឡើងក្នុងដំណើរការនេះ។

សាស្ត្រាចារ្យរងនៅវិទ្យាស្ថានការទូតចំណុះក្រសួងការបរទេសសហព័ន្ធរុស្ស៊ី លោក Pyotr Tsvetov បានសង្កត់ធ្ងន់លើការដែលវៀតណាមបានពង្រឹងឋានៈរបស់ខ្លួន លើឆាកអន្តរជាតិ ប្រកាន់ខ្ជាប់នូវគោលនយោបាយពិពិធកម្ម និងពហុភាគី ក្នុងទំនាក់ ទំនងអន្តរជាតិ។

លើសពីនេះទៅទៀត អត្ថបទរបស់អ្នកស្រាវជ្រាវនានាមកពីបារាំង និងជប៉ុនក៏ បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដោយបញ្ជាក់ថា យុទ្ធសាស្ត្រការទូតរបស់វៀតណាមបានជួយទប់ទល់នឹងគ្រប់ “ខ្យល់ព្យុះ”  នៅលើពិភពលោក ហើយលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិលើ ឆាកអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top