• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីបន្តបង្កើនជំនួយ ODA ដល់វៀតណាម

រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃទី១៤ ខែឧសភា បានប្រកាសផែនការថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ក្នុងនោះ បានប្តេជ្ញាបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់តំបន់ដែនដី និងប្រទេសជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៤។ ប្រភព៖ Viet Nga-VOV

ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីនឹងបង្កើនថវិកាចំនួនជិត ២០០ លានដុល្លារអូស្ត្រាលី (១៣២ លានដុល្លារអាមេរិក) សម្រាប់ជំនួយអភិវឌ្ឍន៍ ពីកម្រិត ៤,៧៧ ពាន់លានដុល្លារអូស្ត្រាលី (៣,១៧ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំសារពើពន្ធមុន ឡើងដល់ ៤,៩៦ ពាន់លានដុល្លារអូស្ត្រាលី (៣,៣០ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥។

ដោយឡែកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលីបានសន្យាចំណាយប្រាក់ចំនួន ១,៣ ពាន់លាន ដុល្លារអូស្ត្រាលី (៨៦០លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភតំបន់នេះ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយតំបន់នេះ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព សមភាព យេនឌ័រ ការឧបត្ថម្ភជនពិការជាដើម។ គួរកត់សម្គាល់ថា ប្រទេសអូស្ត្រាលីបានប្តេជ្ញាចំណាយប្រាក់ចំនួន ២២២,៥ លានដុល្លារអូស្ត្រាលី  (១៤៨លានដុល្លារអាមេរិក) ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់វិបុលភាពនៅក្នុងអនុតំបន់ទន្លេមេគង្គ។

ចំពោះប្រទេសវៀតណាម ODA សរុបដែលអូស្ត្រាលីបានសន្យាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ -២០២៥ គឺ ៩៥,៧ លានដុល្លារអូស្ត្រាលី (៦៣,៦ លានដុល្លារអាមេរិក) កើនឡើង ៦លានដុល្លារអូស្ត្រាលីបើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុន។ ទាក់ទងនឹងការឧបត្ថម្ភ ក្រៅពីសរស្តម្ភសំខាន់នៃសន្តិសុខ សុខភាព ស្ថិរភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ អូស្ត្រាលីក៏បានគាំទ្រគំនិតផ្តួចផ្តើមអាកាសធាតុនៅវៀតណាម តាមរយៈកម្មវិធី Aus4Adaptation ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top