• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីចាប់អារម្មណ៍លើកំណែទម្រង់ដែលកំពុងប្រព្រឹត្តទៅនៅវៀតណាម

នាថ្ងៃទី ៨ ខែសីហា សាលា គោលនយោបាយសាធារណៈ Crawford នៃសាកលវិទ្យាល័យជាតិអូស្ត្រាលីបានបើកសិក្ខាសាលាស្តីពីវៀតណាមឆ្នាំ ២០២៥។ សិក្ខាសាលាបានណែនាំអំពីការផ្លាស់ប្តូរថ្មីៗនេះរបស់វៀត ណាមក្នុងក្បាលម៉ាស៊ីនអាជ្ញាធរ គោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបរិស្ថាន។

គណប្រតិភូចូលរួមសិក្ខាសាលា។ រូបថត៖ VOV

នៅក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវបានផ្តោតលើការចែករំលែកព័ត៌មានថ្មីៗ អំពីប្រទេសវៀតណាមក្នុងវិស័យចំនួនបីគឺ នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម បរិស្ថាន និងកសិកម្ម។ ជាពិសេស សាស្ត្រាចារ្យ Carl Thayer បានធ្វើបទបង្ហាញត្រួសៗ អំពីការរួមបញ្ចូលគ្នា និងការកាត់បន្ថយស្ថាប័នរបស់បក្ស រដ្ឋសភា និងទីភ្នាក់ងាររដ្ឋាភិបាល និងការកាត់បន្ថយក្បាលម៉ាស៊ីនចុះត្រឹមអាជ្ញាធរពីរកម្រិត។ ដោយវាយតម្លៃលើកំណែទម្រង់ដែលកំពុងប្រព្រឹត្តទៅនៅវៀតណាមនាពេលបច្ចុប្បន្ននេះ សាស្ត្រាចារ្យ Carl Thayer (បណ្ឌិត្យសភាការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales) បានចាត់ទុកថា នេះជាជំហានចាំបាច់សម្រាប់វៀតណាមក្នុងការអភិវឌ្ឍយ៉ាងសំខាន់នាពេលខាងមុខ៖ “កំណែទម្រង់ដែលលោកអគ្គលេខាបក្ស តូ ឡឹម កំពុងអនុវត្តគឺចាំបាច់ដើម្បីកែលម្អចំណាត់ថ្នាក់របស់វៀតណាមក្នុងពិភពលោក ក្នុងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ដើម្បីគេចចេញពីអន្ទាក់ចំណូលមធ្យម។ គ្រប់វិស័យដែលវៀតណាមត្រូវធ្វើដើម្បីសម្រេចបានជោគជ័យ សុទ្ធតែផ្តោតសំខាន់លើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ លោកអគ្គលេខាបក្សតូ ឡឹម ក៏មានប្រសាសន៍ថា ការធ្វើដូច្នេះមិនគ្រប់គ្រាន់ទេ ពោលគឺ ទីភ្នាក់ងារដែលមានមុខងារនិងភារកិច្ចត្រួតស៊ីគ្នា ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់ ដូច្នេះហើយលោកបានចាប់ផ្តើមកំណែទម្រង់ទីបី ដែលបច្ចុប្បន្នកំពុងដំណើរការ។ ខ្ញុំគិតថាកិច្ចខិតខំប្រឹងប្រែងទាំងនេះគឺចាំបាច់ បើមិនដូច្នេះទេ វៀតណាមនឹងមិនអាចទទួលបានជំនួយអន្តរជាតិ និងការវិនិយោគបរទេសបន្ថែមទៀតទេ”។

វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អូស្ត្រាលី។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរួមមានការការពារ-សន្តិសុខ សេដ្ឋកិច្ច ការអប់រំ និងការពង្រីកដល់ការប្រែប្រួលអាកាសធាតុ ថាមពល និងការផ្លាស់ប្តូរឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

Top