ប្រការនេះត្រូវបានបញ្ជាក់ដោយលោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ ក្នុងជំនួបធ្វើការជាមួយក្រសួងការពារប្រទេសវៀតណាម និងក្រសួង
ស្ថាប័ននានាអំពីលទ្ធផលនៃសកម្មភាពស្រាវជ្រាវ
និងផលិតក្នុងឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ នារសៀលថ្ងៃទី ១៥ មិនា
នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ផ្អែកលើការវាយតម្លៃលទ្ធផល និងបទពិសោធន៍ឆ្នាំ ២០២៤
ក្រសួង ស្ថាប័ននានាបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស
ដើម្បីធ្វើសេនាធិការចំពោះបក្ស
និងរដ្ឋអំពីគោលជំហរនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ ឆ្លើយតបនឹងតម្រូវការ
ភារកិច្ចក្នុងស្ថានភាពថ្មី។
លោកនាយករដ្ឋមន្ត្រី
បានបញ្ជាក់ថា ក្រសួង ស្ថាប័ននានា បន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស
ពង្រីកកម្លាំងចម្រុះ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឲ្យកាន់តែទំនើប
បម្រើប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ភារកិច្ចការពារ
និងកសាងប្រទេសជាតិក្នុងយុគសម័យថ្មី។ ក្នុងនោះ ស្រាវជ្រាវ
និងធ្វើជាម្ចាស់លើឧបករណ៍បច្ចេកវិទ្យាទំនើប បន្តលើកកំពស់គុណភាពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; រៀបចំផលិតកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព
ដើម្បីឱ្យផលិតផលកាន់តែប្រសើរឡើង បំពេញតាមតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី៕