• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ទទួលជួបជាមួយតំណាងសារព័ត៌មានបរទេសប្រចាំនៅវៀតណាមក្នុងឱកាសចូលឆ្នាំថ្មី ២០២០

អញ្ជើញថ្លែងនៅពិធីទទួលជួបជាមួយតំណាងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក Nguyen Quoc Dung បានរំលឹកឡើងវិញ នូវសញ្ញាណសំគាល់នៃកិច្ចការការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០១៩។

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ថ្លែងក្នុងពិធី

លោកអនុរដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ទៅលើតួនារី ក៏ដូចជាការរួមវិភាគទានរបស់សារព័ត៌មានបរទេស ជាពិសេសការិយាល័យសារព័ត៌មានបរទេសដែលមានទីលំនៅជាអចិន្ត្រៃយ៍នៅទីក្រុងហាណូយរួមទាំងអ្នកសារព័ត៌មានបរទេសដែលបាន “ប្រគៀកស្មារ” ជាមួយក្រសួងការបរទេសនិងប្រជាជនវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីជួយពិភពលោកឱ្យស្គាល់កាន់តែច្បាស់អំពីស្ថានភាព និងសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងអំពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចការរួមនៃតំបន់និងពិភពលោក។ នាឆ្នាំ ២០២០ ខាងមុខនេះ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានជូនពរនិងជឿជាក់ថា ក្រសួងការបរទេសវៀតណាមនឹងបន្តទទួលបានការគាំទ្រពីអ្នកសារព័ត៌មាននិងជំនួយការសារព័ត៌មានកិច្ចការ​បរទេស ដើម្បីព័ត៌មាន រូបភាពទឹកដីនិងមនុស្សវៀតណាមនឹងត្រូវបានផ្សព្វផ្សាយទៅមិត្តភក្តិអន្តរជាតិកាន់​តែទូលំទូលាយជាងទៀត៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top