• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានសភាជាន់ទាបថៃ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម

នាថ្ងៃទី ២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh បានទៅជួបសម្តែងការគួរសមនិងធ្វើការជាមួយអនុប្រធានទី២ នៃសភាជាន់ទាបថៃ លោក Supachai Phosu។
  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh (ឆ្វេង) និងអនុប្រធានទី២ នៃសភាជាន់ទាបថៃ (ស្តាំ) ក្នុងកិច្ចប្រជុំនាថ្ងៃទី ២៤ ខែកុម្ភៈ (រូបថត៖ TTXVN)  

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា ក្រោយរយៈពេលជាង ៤៥ ឆ្នាំនៃការអភិវឌ្ឍន៍ ទំនាក់ទំនងវៀតណាម-ថៃទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភាគីទាំងពីរបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ វៀតណាមបានចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងថៃជាការផ្តោតសំខាន់លើការងាររបស់ខ្លួន ជាពិសេសការជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងតំបន់ភូមិភាគឦសាននៃប្រទេសថៃនិងបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម  ដោយគាំទ្រឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរក្នុងការពង្រឹងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការវិនិយោគ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យរដ្ឋាភិបាលថៃ តែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនថៃដើមកំណើតវៀតណាម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងសង្គមម្ចាស់ផ្ទះ ក្លាយជាសហគមន៍ដ៏ស្អិតរមួត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ អនុប្រធានសភាជាន់ទាបថៃ លោក Supachai Phosu បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនថៃដើមកំណើតវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃ ក៏ដូចជាទំនាក់ទំនងវៀតណាម-ថៃ និយាយរួម ហើយបានអះអាងថា រដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសនេះ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់សហគមន៍ជនថៃដើមកំណើតវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពានរង្វាន់អ្នកមានទេពកោសល្យវៀតណាមតំណាងឱ្យជម្រៅនៃភាពវៃឆ្លាតរបស់មនុស្សវៀតណាម

ពានរង្វាន់អ្នកមានទេពកោសល្យវៀតណាមតំណាងឱ្យជម្រៅនៃភាពវៃឆ្លាតរបស់មនុស្សវៀតណាម

នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធាន រដ្ឋសភាវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់ពានរង្វាន់ អ្នកមានទេពកោសល្យវៀតណាមឆ្នាំ ២០២៥។

Top