• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយក្រុមគ្រួសារឆ្នើមវ័យក្មេង ឆ្នាំ ២០២០

 គ្រួសារទាំងនេះ ជាក្រុមគ្រួសារដែលបានខិតខំប្រឹងប្រែងជំនះ ពុះពាររាល់ការលំបាក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។
 

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងក្នុងពិធី



នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយគណៈប្រតិភូដែលចូលរួមកម្មវិធីលើកដំកើងក្រុមគ្រួសារឆ្នើមវ័យក្មេង ឆ្នាំ ២០២០។ គ្រួសារទាំងនេះ ជាក្រុមគ្រួសារដែលបានខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម រៀបចំពិធីលើកដំកើងគ្រួសារឆ្នើមវ័យក្មេង។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែលមានអត្ថន័យ ជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពក្នុងការចូលរួមកសាងនិងផ្សព្វផ្សាយគុណតម្លៃរបស់គ្រួសារវៀតណាម។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការយល់ដឹងអំពីតួនាទីនិងទំនួលខុសត្រូវរបស់ក្រុមគ្រួសារសម្រាប់ការអភិវឌ្ឍសង្គម។ អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh មានបំណងចង់ឲ្យក្រុមគ្រួសារស្រឡាញ់យកចិត្តទុកដាក់និង អោបក្រសោបគ្នាកសាងផ្ទះរបស់ខ្លួនជាមុនសិនប្រកបដោយសុភមង្គល សុខដុមរមនាក្លាយជាកោសិកាល្អរបស់សង្គម៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top