• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថតរូបជាមួយអាជីវករវ័យក្មេង

បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកអង្គភាពអាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងដូច្នេះនៅក្នុងការជួបសំណេះសំណាលជាមួយអាជីវករ ចាប់ផ្តើមអាជីពឆ្នាំ២០១៦ជាង១រយនាក់នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ ។ នៅទីនេះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ទៅលើគោលនយោបាយរបស់បក្សនិងរដ្ឋគឺចាត់ទុកសមាសភាពសេដ្ឋកិច្ចមានសារៈសំខាន់ដូចគ្នា និងគោរព សេរីភាពធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនិងអង្គភាពអាជីវកម្មទាំងអស់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងជួយឧបត្ថម្ភអភិវឌ្ឍន៍អង្គភាពអាជីវកម្ម បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួលបំផុត និងលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិរបស់​វៀត​ណាម​ ដើម្បីអង្គភាពអាជីវកម្មគ្រប់សមាសភាពសេដ្ឋកិច្ចបានធ្វើសកម្មភាពក្នុងបរិយាកាសដូចគ្នា គ្មានការរើសអើងនិងតាមគោលការណ៍ទីផ្សារ។

លោកឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue មានបំណងថា គំរូអាជីវករចាប់ផ្តើមអាជីពនេះនឹងបានពង្រីកឲ្យក្លាយទៅជាគំរូអាជីវករចាប់ផ្តើមអាជីពរាប់លាននាក់ទៀត។ រដ្ឋាភិបាលនឹងមានយន្តការគោលនយោបាយសម្រាប់​ជួយឧបត្ថម្ភដំណើរ ការចាប់ផ្តើមអាជីពនេះដោយការអភិវឌ្ឍន៍មូលនីធិចាប់ផ្តើមអាជីពឬមូលនិធិ វិនិយោគផ្សងព្រេងជាដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top