• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិប្រកាសស្ថានភាពអាសន្នមនុស្សធម៌ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រកាសនៅថ្ងៃទី ៦ ខែមីនាថា វិបត្តិនៅមជ្ឈិមបូព៌ាគឺជាស្ថានភាពអាសន្នមនុស្សធម៌ធ្ងន់ធ្ងរ ព្រមទាំងសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរត់គេចខ្លួនទាំងអស់ត្រូវធានាសុវត្ថិភាព។

យោងតាម UNHCR វិបត្តិនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យជម្លោះរីករាលដាល បានបង្ខំឲ្យមនុស្សជាច្រើនឱ្យចាកចេញពីផ្ទះរបស់ខ្លួន។

លោក Ayaki Ito មន្ត្រីជាន់ខ្ពស់នៅ UNHCR បាននិយាយថា ការកើនឡើងនៃអរិភាព និងការវាយប្រហារថ្មីៗនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ដោយមានមនុស្សប្រហែល ១០០.០០០ នាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ីរ៉ង់នៅដើមដំបូងនៃជម្លោះ ខណៈដែលមនុស្សជិត ១០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ក្នុងប្រទេសលីបង់ និងជនភៀសខ្លួនស៊ីរីរាប់ម៉ឺននាក់បានភៀសខ្លួនត្រឡប់ទៅឆ្លងកាត់ព្រំដែនវិញ។ លោក Ayaki Ito បានអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់នៅទូទាំងតំបន់ចំពោះវិបត្តិមនុស្សធម៌នៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារ និងបង្កើតឱកាសសម្រាប់សន្តិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ២០២៦៖ សកម្មភាពជាច្រើនដ៏រស់រវើកពេញមួយខែមីនា

ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ២០២៦៖ សកម្មភាពជាច្រើនដ៏រស់រវើកពេញមួយខែមីនា

នាយប់ថ្ងៃទី៦ ខែមីនា នៅផ្លូវថ្មើរជើង Nguyen Hue ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ លើកទី១២ ឆ្នាំ២០២៦ បានបើកជាផ្លូវការ ដែលជាការចាប់ផ្តើមនៃសកម្មភាពវប្បធម៌ និងទេសចរណ៍ពិសេសៗជាបន្តបន្ទាប់ពេញមួយខែមីនា។

Top