ព័ត៌មាន ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម 16/04/2026 ព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយចិនអស់រយៈពេលពីរថ្ងៃកន្លងទៅ ដោយបញ្ជាក់ថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីនិងចំណងមិត្តភាពរវាងវៀតណាម និងចិន។ ទំព័រដើមនៃកាសែតប្រជាជនចិន ចុះថ្ងៃទី ១៦ ខែមេសា។ រូបថត៖ VOV កាសែតប្រជាជន (people's daily) ដែលជាភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ចុះថ្ងៃទី ១៦ ខែមេសា បានទុកទំព័រដើម ទំព័រទី២ និងទី៣ ភាគច្រើន ដើម្បីផ្សាយរំលេចអំពីកិច្ចពិភាក្សា និងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដទៃទៀត ក៏ដូចជាសកម្មភាពរបស់សមាជិកការិយាល័យនយោបាយនៅក្នុងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។នៅថ្ងៃទី១៥ ខែមេសា គេហទំព័រ Haiwainet.cn បានចុះផ្សាយអត្ថបទមួយ ដោយសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកទី៣ រវាងមេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ អត្ថបទបានសន្និដ្ឋានថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរ បានបន្តចំណងមិត្តភាពប្រពៃណី និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។ «ដោយចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី ភាគីទាំងពីរនឹងពន្លឿនការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានអត្ថន័យជាយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ជាង»។ក្នុងពេលជាមួយគ្នានោះ អត្ថបទមួយនៅក្នុងកាសែត Guangming Daily បានបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងវៀតណាម កំពុងចូលដល់ដំណាក់កាលនវានុវត្តន៍ និងដំឡើងថ្នាក់យ៉ាងឆាប់រហ័ស៕ តាម vovworld.vn/km-KH Tags:ទំនាក់ទំនងយុទ្ធសាស្ត្រ ចំណងមិត្តភាពរ វៀតណាម ចិន

ព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយចិនអស់រយៈពេលពីរថ្ងៃកន្លងទៅ ដោយបញ្ជាក់ថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីនិងចំណងមិត្តភាពរវាងវៀតណាម និងចិន។ ទំព័រដើមនៃកាសែតប្រជាជនចិន ចុះថ្ងៃទី ១៦ ខែមេសា។ រូបថត៖ VOV កាសែតប្រជាជន (people's daily) ដែលជាភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ចុះថ្ងៃទី ១៦ ខែមេសា បានទុកទំព័រដើម ទំព័រទី២ និងទី៣ ភាគច្រើន ដើម្បីផ្សាយរំលេចអំពីកិច្ចពិភាក្សា និងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដទៃទៀត ក៏ដូចជាសកម្មភាពរបស់សមាជិកការិយាល័យនយោបាយនៅក្នុងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។នៅថ្ងៃទី១៥ ខែមេសា គេហទំព័រ Haiwainet.cn បានចុះផ្សាយអត្ថបទមួយ ដោយសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកទី៣ រវាងមេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ អត្ថបទបានសន្និដ្ឋានថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរ បានបន្តចំណងមិត្តភាពប្រពៃណី និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។ «ដោយចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី ភាគីទាំងពីរនឹងពន្លឿនការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានអត្ថន័យជាយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ជាង»។ក្នុងពេលជាមួយគ្នានោះ អត្ថបទមួយនៅក្នុងកាសែត Guangming Daily បានបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងវៀតណាម កំពុងចូលដល់ដំណាក់កាលនវានុវត្តន៍ និងដំឡើងថ្នាក់យ៉ាងឆាប់រហ័ស៕
អត្ថបទផ្សេងទៀត បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC16/04/2026ព័ត៌មាននាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង16/04/2026ព័ត៌មានដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាម16/04/2026ព័ត៌មានថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស16/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)16/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន មកដល់ប្រទេសទួរគី និងចូលរួមពិធីបើកមហា សន្និបាត IPU លើកទី១៥២16/04/2026ព័ត៌មានសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន16/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត